ភ្នែកម្ញ៉ូបមិនអាចមើលឆ្ងាយបានច្បាស់តែបើមើលជិតឃើញច្បាស់ដោយសាររូបភាពមកផ្ដុំគ្នានៅមុខសរសៃបាតភ្នែក(រ៉េទីន) ។ ការចាំងពន្លឺក៏ជាមូលហេតុមួយធ្វើឱ្យភ្នែកមិនអាចចាប់ពន្លឺបានច្បាស់និងនាំឱ្យភ្នែកចុករោយក្ដៅងំហៀរទឹកភ្នែកពព្រៀកឧស្សាហ៍ព្រិចភ្នែកនិងឈឺក្បាលនៅម្ដុំថ្ងាស ។ អាការទាំងនេះកាន់តែខ្លាំងនៅពេលអ្នកសម្លឹងច្រើនដូចជាអានសៀវភៅ កែអត្ថបទ ឬប្រើកុំព្យូទ័រ ។
ម្យ៉ាងទៀតភ្នែកម្ញ៉ូបមិនអាចចាប់រូបភាពបានច្បាស់ដោយសារខ្វះពន្លឺនៅស្រទាប់រ៉េទីនដោយសារគ្រាប់ភ្នែកមានទំហំធំជាងភ្នែកធម្មតាឬកញ្ចក់ភ្នែកកោងខ្លាំងជាហេតុធ្វើឱ្យមើលឆ្ងាយមិនច្បាស់ព្រាលៗ ។ ចំពោះរោគសញ្ញានៃជំងឺភ្នែកម៉ូញ៉ូបនេះមានដូចជា ៖
-មើលទៅឆ្ងាយមិនច្បាស់ ប៉ុន្តែមើលជិតច្បាស់
-ធ្វើភ្នែកព្រឹមៗ ពេលមើលវត្ថុដែលនៅឆ្ងាយ
-កាន់សៀវភៅអាននៅជិតភ្នែក
ជួនកាលកុមារដែលមានភែ្នកម្ញ៉ូបអាចមានសញ្ញាសម្គាល់មួយចំនួនដូចជា ៖
-ចុករោយគ្រាប់ភែ្នក
-ក្តៅភែ្នក
-ហៀរទឹកភែ្នក
-ឧស្សាហ៍ព្រិចភែ្នក
-ឈឺក្បាល ជាពិសេសនៅម្តុំថ្ងាសដែលអាការកាន់តែខ្លាំងនៅពេលប្រើប្រាស់ភ្នែកច្រើនដូចជា នៅពេលប្រើកុំព្យូទ័រ ឬអានអក្សរនៅក្តារខៀនយូរពេក ។
ការព្យាបាលជំងឺភ្នែកមីញ៉ូប តម្រូវឱ្យប្រើប្រាស់វ៉ែនតាដែលត្រូវនឹងភ្នែក ជាជម្រើសល្អបំផុតសម្រាប់ភ្នែក ។ ទោះបីជាកុមារអាចបដិសេធមិនពាក់វ៉ែនតាដំបូង តែក្រោយមកកុមារនោះអាចនឹងចូលចិត្តពាក់ព្រោះគេអាចយល់ឃើញថា ការពាក់វ៉ែនតា អាចធ្វើឱ្យភ្នែកមើលឃើញប្រសើរជាង។ ដឺក្រេរបស់វ៉ែនតាអាចផ្លាស់ប្តូរអាស្រ័យទៅនឹងការរីកធំនៃគ្រាប់ភ្នែក។ ការខកខានពុំបានពាក់វ៉ែនតាក្នុងវ័យកុមារភាពអាចបណ្តាលឱ្យថយចុះការលូតលាស់ធម្មតានៃគំហើញរបស់ភ្នែក ដូច្នេះនៅពេលដែលលោកអ្នកមានការសង្ស័យថាកូនរបស់អ្នកកើតមានបញ្ហាភ្នែកម្ញ៉ូបត្រូវប្រញាប់នាំមកជួបជាមួយអ្នកជំនាញដើម្បីពិនិត្យនិងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ