ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​សញ្ញា​វិជ្ជមាន​ឡើង​វិញ ខណៈ​កូ​វី​ដ​១៩ ជា​របាំង​រាំង​ខ្ទុប​ការ​លូតលាស់​អាជីវកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រង​វិបត្តិ​អស់​រយៈពេល​៥ ឬ​៦​ខែ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩​កន្លង​ទៅ​នេះ និយាយ​ដោយឡែក​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ ត្រូវ​បាន​អ្នកជំនាញ​ធ្វើការ​អង្កេត ឬ​តាមដាន​ឈាន​ទៅ​ដល់​ធ្វើការ​កំណត់​សញ្ញា​វិជ្ជមាន​នៃ​ការ​ងើប​វិញ​សន្សឹម​ៗ​ចាប់ពី​ខែកក្កដា ហើយ​រំពឹង​ថា អាច​នឹង​ដំណើរ​ជា​ធម្មតា​ឡើង​វិញ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រង​វិបត្តិ​អស់​រយៈពេល​៥ ឬ​៦​ខែ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩​កន្លង​ទៅ​នេះ និយាយ​ដោយឡែក​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ ត្រូវ​បាន​អ្នកជំនាញ​ធ្វើការ​អង្កេត ឬ​តាមដាន​ឈាន​ទៅ​ដល់​ធ្វើការ​កំណត់​សញ្ញា​វិជ្ជមាន​នៃ​ការ​ងើប​វិញ​សន្សឹម​ៗ​ចាប់ពី​ខែកក្កដា ហើយ​រំពឹង​ថា អាច​នឹង​ដំណើរ​ជា​ធម្មតា​ឡើង​វិញ នៅ​ចុងឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១ បើសិន​មិន​មានការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ កើន​វិញ ឬ​ឆ្លង​ចូល​ទៅ​ដល់​សហគមន៍ ។

ទន្ទឹម​វិស័យ​ខាងលើ​នេះ ចាប់ផ្តើម​ងើបឡើង​វិញ​សន្សឹម​ៗ​ជំងឺ​កូ​វី​ដ​-១៩​នៅ​តែ​បន្ត​ជា​បញ្ហា​ចោទ ឬ​ជា​របាំង​រាំង​ខ្ទុប​ដល់​ការ​រីក​លូតលាស់​ដល់​អាជីវកម្ម​តូច​-​ធំ​ហើយ​អាជីវកម្ម​ខ្លះ​ផ្សេង​ទៀត កំពុង​ត្រូវការ​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​យក​ទៅ​ទ្រទ្រង់​អាជីវកម្ម​របស់​ខ្លួន ។

លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​នៃ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​មាន​ប្រសាសន៍​ថា ចាប់ពី​ខែកក្កដា មក​យើង​សង្កេត​ឃើញ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ហាក់​ដំណើរការ​ប្រសើ​ឡើង​វិញ​ច្រើន​ហើយ ការ​សុំ​ធ្វើ​ឥណទាន​ឡើង​វិញ​ពី​អតិថិជន​របស់​យើង​មានការ​ធ្លាក់​ចុះ​ដោយសារ​ស្ថានភាព​សង​ប្រាក់​ត្រលប់​របស់​គាត់​មាន​ភាព​ប្រសើ ហើយ​គាត់​ក៏​ចាប់ផ្តើម​ធ្វើ​មុខរបរ​ក្រោម​ការ​ឱ្យ​បើក​ឡើង​វិញ​ពី​រាជរដ្ឋាភិបាល​។ លោក​បន្ត​ថា «​បើសិន​ការ​គ្រប់គ្រង​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ នេះ​យើង​នូវ​តែ​បន្ត​គ្រប់គ្រង​បាន​ល្អ ដោយ​យើង​សង្ឃឹមថា​ដល់​ពេល​ចុងឆ្នាំ​២០២០​ឬ​ដើមឆ្នាំ​ក្រោយ​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​នឹង​ដំណើរ​ជា​ធម្មតា​ឡើង​វិញ​។ នេះ​ជា​ក្តី​សង្ឃឹម​របស់​យើង ។ យើង​សង្ឃឹមថា រាជរដ្ឋាភិបាល និង​បន្ត​ការ​គ្រប់គ្រង​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩​កុំឱ្យ​មានការ​រីក​រាលដាល ហើយ​អនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម​ឡើង​វិញ អីចឹង​នៅ​ចុងឆ្នាំ​ឬ​ដើមឆ្នាំ​២០២១​អ្វី​ៗ​និង​វិល​មក​សភាព​ដូច​ដើម​»​។

លោកនាយក​ប្រតិបត្តិ​សង្កត់ធ្ងន់​ថា​«​បើ​យើង​មើលទៅ​ទំនោ​តម្រូវការ​ឥណទាន​ក៏​ដូច​ជា​ការ​ផ្តល់​ឥណទាន​ជូន​អតិថិជន​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​ហាក់​វិល​មក​ភាព​ប្រក្រតី​ឡើង​វិញ​តាំងពី​ខែកក្កដា​មកនេះ ។ យើង​ឃើញ​សញ្ញា​នេះ​ល្អ​ប្រសើ​ច្រើន ចង់​ត្រលប់​ទៅ​រក​សភាព​ធម្មតា​វិញ​បើ​ប្រៀបធៀប​ទៅ​ស្ថានភាព​ឆ្នាំ​មុន​នៃ​ការ​ផ្តល់​ឥណទាន​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ទៅ​ដល់​អតិថិជន​ហើយ​ត​ម្រូ​វា​ការ​របស់​អតិថិជន​ចំពោះ​ប្រាក់​កម្ចី​។ អីចឹង​វា​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​យើង​»​។

លោក​បន្ត​ថា​«​សមាគម​យើង​មាន​សុទិដ្ឋិនិយម ចំពោះ​ការ​ងើបឡើង​វិញ​នឹង​បន្ត​វិល​ត្រលប់​ភាព​ប្រក្រតី​ឡើង​វិញ​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​នៅ​ពេល​ដ៏​ខ្លី​»​។

បើ​តាម​អ្នកជំនាញ​រូប​នេះ ក្នុង​ដំណាក់កាល​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ជួប​វិបត្តិ ឬ​បាន​ឆ្លងកាត់​ការ​លំបាក​រួម​គ្នា​ជាមួយ​អតិថិជន​វា​បទ​ពិសោធន៍​នេះ​បាន​បង្រៀន​ឱ្យ​យើង​មាន​ភាពរឹងមាំ​ជា​មុន ទាំង​គ្រឹះស្ថាន​និង​អតិថិជន​ដើម្បី​ភាព​រីក​ចម្រើន​រួម​គ្នា​ទៅ​ថ្ងៃ​ខាង​មុខ​។ ទោះបី​វិស័យ​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បាន​អ្នកជំនាញ​ធ្វើការ​ប៉ាន់​ប្រមាណ​ថា​ចាប់​ងើបឡើង​វិញ​សន្សឹម​ៗ​ឈាន​ទៅ​រក​ស្ថានភាព​ធម្មតា​ដូច​ដើម​មុន​និង​មិន​ទាន់​ការ​កើត​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា​ក៏​ដោយ​តែ ស្ថិត​ក្នុង​កាលៈទេសៈ​សម្រាប់​អ្នក​ប្រក​ម​មុខរបរ​អា​ជី​កម្ម​គ្មាន​ផ្សេង​កំពុង​ត្រូវការ​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ពី​រាជរដ្ឋាភិបាល​រហូត​ដល់​៨០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ទប់ទល់​នៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ធ្លាប់​ប្រាប់​ឱ្យ​ដឹង​ថា​«​ក្នុង​បរិបទ​នេះ​រាជរដ្ឋាភិបាល​គួរតែ​មាន​ថវិកា​មួយ​ចំនួន​ចែករំលែក​មក​ដល់​ខាង​ក្រុមហ៊ុន​ទេសចរណ៍ ដើម្បី​ឱ្យ​ពួក​គាត់​បាន​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប ព្រោះ​ប្រទេស​ជិតខាង​មួយ​ចំនួន​គេ​បាន​ធ្វើ​រួច​ទៅ​ហើយ ។ ក្រុមហ៊ុន​ទេសចរណ៍​ត្រូវ​រក្សា​ពួក​គាត់​ឱ្យ​នៅ ព្រោះ​ពួក​គាត់​ជា​អ្នក​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​បង្កើត​ជា​កញ្ចប់​ទស្សនៈកិច្ច ហើយ​និង​ការ​ផ្សព្វផ្សាយ​ទេសចរ​ពី​ខាងក្រៅ​ប្រទេស​ចូល​មក​កាន់​កម្ពុជា​។

ពួក​គាត់​ជា​អ្នក​រចនា​នៅ​ខ្សែ​ទស្សនៈកិច្ច​ផ្សេង​ៗ អីចឹង​យើង​ត្រូវ​រក្សា​ពួក​គាត់​ទុក កុំឱ្យ​ពួក​គាត់​ងាក​ទៅ​រក​មុខរបរ​ផ្សេង​ទាន់​»​។ លោកស្រី សង្កត់ធ្ងន់​ថា​« ក្នុង​ន័យ​នេះ​ខ្ញុំ​សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល ជួយ​ចែករំលែក​ក​ម្ច​ប់​ថវិកា​មួយ​ចំណែក​ណាខ្លះ​ដើម្បី​ឱ្យ​កម្ចី​មក​ដល់​ក្រុមហ៊ុន​ទេសចរណ៍ អាច​ដោះស្រាយ​ឬ​ទប់ទល់​ដើម្បី​ដោះស្រាយ​បញ្ហា​បាន​មួយ​រយៈ​។​ថវិកា​ដែល​ធ្លាប់​ព្យាករណ៍​ឬ​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​មាន​ទំហំ​៨០​លាន​ដុល្លារ​អា​មេ​រិ​ក​ខ្ចី​ក្នុង​រយៈពេល​២​ឆ្នាំ​»​។

យោង​តាម​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គិត​ត្រឹម​ដំណាច់​ខែមេសា ឆ្នាំ​២០២០ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​របស់​សមាគម​បន្ត​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈវិស័យ​របស់​ខ្លួន តាម​រយៈ​ការ​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា ចំនួន​ជាង ២,១​លាន​នាក់ និង​មាន​ឥណទាន​សរុប ជាង​៣០ ទ្រី​លាន​រៀល (៧,៤ ប៊ី​លាន​ដុល្លា​) ខណៈ​អតិថិជន​បញ្ញើ​សរុប​មាន​ចំនួន ជាង ២,៨​លាន​នាក់ និង​មាន​ប្រាក់​បញ្ញើ​សរុប​ជាង ១៥ ទ្រី​លាន​រៀល (៣,៧ ប៊ី​លាន​ដុល្លា​) ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ប្រកបដោយ​ភាព​សំបូរ​បែប​និង​ទាន់​ពេលវេលា តាម​រយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព តាម​រយៈ​ការិយាល័យ​តំណាង​ចំនួន​ប្រមាណ ១,៤៤៨ កន្លែង និង​មាន​បុគ្គលិក​បម្រើ​ការងារ​សរុប​ប្រមាណ ៣៦,០៨៩ នាក់ នៅ​ទូ​ទាំង​២៥ រាជធានី​-​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ