ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញភ្លាម ស្រលាញ់ភ្លែត ពណ៌ពិសេសកម្រមាន ត្រូវចិត្តមិត្តនារីៗនោះគឺ OPPO Reno4 ពណ៌ Nebula Purple ដែលបន្ស៊ីគ្នារវាងស្វាយ និងទឹកប្រាក់ដ៍កម្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តើពណ៌ Nebula ជាអ្វី? Nebula ជារបស់ម្យ៉ាងនៅលើអវកាសប្រៀបដូច ជាពពក ដែលបង្កើតដោយសារធាតុ អេលីយ៉ូម…

រាជធានីភ្នំពេញ ៖ តើពណ៌ Nebula ជាអ្វី? Nebula ជារបស់ម្យ៉ាងនៅលើអវកាសប្រៀបដូច ជាពពក ដែលបង្កើតដោយសារធាតុ អេលីយ៉ូម ធូលី និងឧស្ម័នផ្សេងៗ ។ ហើយ Nebula គឺវាមានទំហំ និងរូបរាងខុសប្លែកៗពីគ្នា និងមានច្រើនប្រភេទផ្សេងៗគ្នាផង ដែរ ។ រីឯ ពណ៌ស្វាយ គឺជាពណ៌ដែលតំណាងឲ្យភាពមានអំណាច និងមហិច្ឆតា ។ ដោយ ឡែក សម្រាប់ពណ៌ Nebula Purple គឺពណ៌រចនាឡើងបន្ស៊ីគ្នារវាងពណ៌ស្វាយ និងទឹកប្រាក់ ប្រដេញគ្នា ដែលផ្តល់ឲ្យអ្នកនូវអារម្មណ៍ជឿជាក់ ស៊ីវីល័យ និងទាន់សម័យ ប៉ុន្តែសម្រាប់ ពណ៌នេះគឺកម្រនឹងមាន និងកម្របានឃើញណាស់ ។

This image has an empty alt attribute; its file name is 5f93f983524def3dca464469d2cf9f3e-1024x683.png

ជាក់ស្តែង បន្ទាប់ពីមានការប្រកាសលក់ OPPO Reno4 ដែលមានជម្រើស ២ពណ៌សម្រាប់ ជ្រើសរើស គឺ Space Black និង Galactic Blue លក់ដាច់ខ្លាំង ស្ទើរតែផ្ទុះទីផ្សារស្មាតហ្វូន តែម្តង ហើយក៏ជាភាពជោគជ័យទើបក្រុមហ៊ុន OPPO សម្រេចចិត្តនាំយកស្មាតហ្វូន OPPO Reno4 ពណ៌ Nebula Purple ដ៏ថ្មីសន្លាង ដើម្បីផ្គាប់ចិត្ត និងបំពេញចិត្តអតិថិ ជន ផងដែរ ។ ជាពិសេស គឺពណ៌នេះពេញនិយមខ្លាំងសម្រាប់មិត្តៗយុវវ័យ ចាប់កាន់ក្នុង ដៃ យ៉ាងទាន់សម័យ ពិសេសសម្រាប់ពណ៌ថ្មីនេះគឺធានាថាត្រូវចិត្តមិត្តស្រីៗហ្មង៎ ដែលជា ពណ៌កម្រ និងអាចទិញជាកាដូពិសេសសម្រាប់គូស្នេហ៍ ឬដៃគូ ។ ប៉ុន្តែសូមបញ្ជាក់ថា សម្រាប់ពណ៌ថ្មីនេះចំនួនមានកំណត់ (Limited Edition) ។

This image has an empty alt attribute; its file name is 523da46079c57fb1e544c4bf6f1c28e7-1024x683.png

ដូច្នេះអតិថិជនមកមុន គឺនឹងក្លាយជាម្ចាស់ពណ៌ថ្មីនេះ បើមកក្រោយ គឺធានាថាប្រាកដជា អត់ហើយ ។ ពណ៌អាចនិយាយបានថា ជារូបរាងនៃការតុបតែង ឬឌីហ្សាញពីខាងក្រៅ ។ ចុះសម្រាប់សមត្ថភាព និងមុខងារខាងក្នុងរបស់ស្មាតហ្វូន OPPO Reno4 វិញមានអ្វីខ្លះ?
1- មុខងារ AI Color Portrait ដែលធ្វើឲ្យមនុស្ស ឬ object លេចធ្លោ ជាមួយនឹងផ្ទៃសខ្មៅ រួមជាមួយនឹង Monochrome Video ។
2- មុខងារថតវីដេអូយឺត 960fps រឹតតែធ្វើឲ្យវីដេអូអ្នកលេចធ្លោ និងទាក់ទាញ ។
3- Night Flare Portrait ដែលជួយបង្កើនភាពលេចធ្លោរបស់អ្នកក្រោមពន្លឺ រាត្រីដ៏ទាក់ ទាញ ។
4- បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor) រួមមានមុខងារដោយកាយវិ ការ មុខងារការពារការសម្ងាត់ មុខងារវៃឆ្លាតបង្វិលអេក្រង់ មុខងារវៃឆ្លាតរក្សាពន្លឺអេក្រង់ ។
5- បច្ចេកវិទ្យាថតវីដេអូទប់លំនឹងជំនាន់ថ្មី 3.0 ជួយលោកអ្នកថតវីដេអូមិនញ័រ មិនរង្គើ បាន គ្រប់ស្ថានភាពគ្រប់ពេលទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ។
6- បច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0 សាកថ្មពី 1% រហូតដល់ 50% ត្រឹមតែ 20នាទី និងសាកថ្ម 5នាទី មើលវីដេអូបាន 2ម៉ោង ។
7- ថាមពលថ្មធំរហូតដល់ 4015mAh អាចលេងហ្គេម លេង Facebook មើល Youtube ស្តាប់ចម្រៀងផ្សេងៗបានច្រើនម៉ោងដោយមិនបាច់បារម្ភរលត់ថ្ម ឬអស់ថ្ម ។
8- បន្ទះឈីបខ្លាំង Qualcomm Snapdragon 720G បន្ថែមល្បឿនលឿនរលូន ត្រូវចិត្តអ្នក លេងហ្គេម ជាមួយនឹងរ៉េមក៏ធំ រ៉មក៏ធំ RAM 8GB+ROM 128GB ។

This image has an empty alt attribute; its file name is 0f3b9955c32840624d3e3c4778326a23-1024x683.jpg

មិនតែប៉ុណ្ណោះ ឱកាសល្អសម្រាប់អ្នកដែលមានស្មាតហ្វូន OPPO Reno4 ក្នុងដៃពេលនេះ គឺអាចចូលរួមប្រកួតអាចចូលរួមបង្ហោះប្រកួតរូបគ្នា ដោយគ្រាន់តែថតរូបឲ្យស្អាត ប្លែក ដើម្បីមានឱកាសឈ្នះរង្វាន់កាសកាលីប OPPO Enco W11 ចំនួន 4 រង្វាន់ និង Power Bank (10,000mAh) ចំនួន 4 គ្រឿង ដែលកម្មវិធីប្រកួតនេះចាប់ពីថ្ងៃទី24 ខែសីហា រហូត ដល់ថ្ងៃទី 04 ខែកក្កដា ឆ្នាំ 2020 ដោយគ្រាន់តែសរសេរ hastag #OPPO_Reno4_Camera_AI ក្រោយមកផុសរូបជា Public លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បន្ទាប់មក Screen Capture រូបនោះរួច Comment ជារូបភាពលើហ្វេសប៊ុកផេកផ្លូវការ របស់ក្រុមហ៊ុន OPPO។ នៅរង់ចាំអ្វីទៀត? ចូលរួមលេងហ្គេម ដើម្បីមានឱកាសឈ្នះរង្វាន់ ពីក្រុមហ៊ុន OPPO ជាច្រើនដែលកំពុងរង់ចាំលោកអ្នក ។

This image has an empty alt attribute; its file name is bc6e644842940d192f03dd4f0adcfe02-1-1024x694.png

ជាក់ស្តែងកាលពីថ្ងៃទី ២៣ ខែសីហា បានរំលងទៅថ្មីៗនេះគឺជាថ្ងៃទទួលទូរស័ព្ទ OPPO Reno4 លើកដំបូងក្នុងហាង OPPO ប៊្រេនស្ត័រ (OPPO Brand Store) នៅឯផ្សារទំនើបអូរ ឡាំព្យាជាន់ទី1 ថែមទាំងមានការចូលរួមពីពិធីករ ជា វណ្ណារិទ្ធិ និងតារាតំណាងឲ្យក្រុមហ៊ុន OPPO ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា គឺអ្នកនាង ពេជ្រ សោភា ។

This image has an empty alt attribute; its file name is 80f8e8f674bddd4156bc75e6a41d5328-1024x683.jpg

បន្ទាប់ពីក្រុមហ៊ុន OPPO បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូន OPPO Reno4 ដែល តម្លៃត្រឹមតែ $369 ធ្វើឲ្យមហាជន និងអ្នកគាំទ្រនាំគ្នាសម្រុកទៅសួរព័ត៌មានផ្សេងៗ ពីស្មាត ហ្វូនជំនាន់ទី ៤ គឺ Reno4 យ៉ាងភ្លូក់ទឹក ភ្លូក់ដីពេញៗហាងជារៀងរាល់ថ្ងៃតែម្តង ។ រឹតតែ ពិសេសក្រុមហ៊ុននឹងផ្តល់ជូននូវកាដូពិសេសៗជាច្រើន ដែលមានតម្លៃប្រមាណ $149 រួមមាន៖ ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីម ស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែត ដោយមិនគិតថ្លៃ 24 សប្តាហ៍ ។

This image has an empty alt attribute; its file name is fa0d03e5eccc2063615227bbe224b0ac-1024x1024.jpg

តោះ ! ស្រូតជាវស្មាតហ្វូន OPPO Reno4 ដ៏មានគុណភាពល្អ បច្ចេកវិទ្យាកាន់តែទំនើប រូបរាងលេចធ្លោ កាដូក៏សន្ធឹកសន្ធាប់ទៀត តោះៗចាំកាលទៀត? ពិសេសពណ៍ Nebula Purple ដែលជាពណ៌បន្ស៊ីគ្នារវាងពណ៌ស្វាយ និងពណ៌ទឹកប្រាក់ដ៏កម្រ ! ចំនួនមានកំណត់ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 3b02ab6f999da1ae936ce307ebc6252a-724x1024.png

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ