ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ពេញ​និយម​ត្រាំ​ទឹក​ក្តៅ​ព្យាបាល​ជំងឺ​និង​ជម្រះ​បញ្ហា​ផ្លូវចិត្ត

9 ឆ្នាំ មុន

ការ​សម្រាក​លំហែកាយ​ទេសចរណ៍ និង​ទស្សនា​ទេសភាព​ធម្មជាតិ​គឺជា​ទី​ពេញ​និយម​បំផុត​របស់​ជនជាតិ​ជប៉ុន​ដូច​ជា​ការ​ត្រាំ​ទឹក​ក្តៅ ឧណ្ហ​ៗ ឬ «Onsen »​ជាដើម ដោយ​ទេសចរណ៍​ប្រភេទ​

ការ​សម្រាក​លំហែកាយ​ទេសចរណ៍ និង​ទស្សនា​ទេសភាព​ធម្មជាតិ​គឺជា​ទី​ពេញ​និយម​បំផុត​របស់​ជនជាតិ​ជប៉ុន​ដូច​ជា​ការ​ត្រាំ​ទឹក​ក្តៅ ឧណ្ហ​ៗ ឬ «Onsen »​ជាដើម ដោយ​ទេសចរណ៍​ប្រភេទ​នេះ​មាន​ច្រើន​រូបភាព​ទាំង​ការ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ជា​មិត្តភក្តិ និង​លក្ខណៈ​ជា​ក្រុម​នៅ​តាម​ក្រុមហ៊ុន ជា​រូបភាព​ទេសចរណ៍​តាម​ទំនៀមទម្លាប់​របស់​ជនជាតិ​ជប៉ុន ។

ទេសចរណ៍​ប្រភេទ​«Onsen» គឺជា​ជំនឿ​លក្ខណៈ​ប្រពៃណី និង​វប្បធម៌ ។ លើស​ពី​នេះ​ក៏​នៅ​មាន​ជំនឿ​ជា​ច្រើន​ទៀត​ដូច​ជា​ពួក​គេ​មាន​ជំនឿ​ថា ការ​ត្រាំ​ទឹករ៉ែ​ខនិជ ទឹក​ក្តៅ​អាច​ជួយ​ព្យាបាល​ជំងឺ​ជា​ការ​លាង​ជម្រះ​រាង​កាយ និង​ផ្លូវចិត្ត ។ ទីតាំង​ទេសចរណ៍​កម្សាន្ត​ប្រភេទ​«Onsen» មាន​ជា​ច្រើន​ប្រភេទ មាន​ទាំង​ទីតាំង​ធំ ជា​ឧទ្យាន​កម្សាន្ត អាង​សម្រាប់​ជ្រើសរើស​ក្នុង​ការ​ដេក​ត្រាំ​ទឹកជា​ច្រើន​កន្លែង ទាំង​អាង​តូច​ធំ ប្រភេទ​មាន​ម្លប់ និង​នៅ​ទីវាល ។  ក្រៅពី​នេះ​ក៏​នៅ​មាន​លក្ខណៈ​ជាទី​ក្រុង​និង​ធម្មជាតិ ដោយ​ភាគច្រើន​បាន​ចែក​ដាច់​ដោយឡែក​ពី​គ្នា​រវាង​បុរស​-​ស្ត្រី ។

បច្ចុប្បន្ន​អាង​ត្រាំ​ទឹក​ក្តៅ ឬ​រ៉ែ​ខនិជ ភាគច្រើន​មិន​អនុញ្ញាត​ឱ្យ​អ្នក​ដែល​មាន​«​ស្នាម​សាក់​» ចូល ប៉ុន្តែ​ទីតាំង​មួយ​ចំនួន​ទៀត​អនុញ្ញាត​ឱ្យ​ចូល ដូច្នេះ​អតិថិជន​បើ​ចង់​ចូល​ត្រូវ​សាកសួរ​ជា​មុន​សិន រីឯ​ឧបករណ៍​នៅ​ជាប់​តាម​ខ្លួន មុន​ពេល​ចូល​អាង​ទឹក​ត្រូវ​មាន​កន្សែងពោះគោ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ស្លៀកពាក់​ឈុត​ហែល​ទឹក មាន​តែ​ខោ​ស្ល៊ី​ប​ទេ ។

វិធីសាស្ត្រ​ក្នុង​ការ​ប្រតិបត្តិ និង​បម្រាម​ក្នុង​ពេល​ត្រាំ​ទឹក​មាន ៖
១-​ត្រូវ​លាង​សម្អាត​ខ្លួនប្រាណ​ឱ្យ​បាន​ស្អាត មុន​ពេល​ចុះ​ទៅ​ត្រាំ​ទឹក​ក្តៅ ។
២-​ហាម​យក​កន្សែងពោះគោ ដាក់​ចូល​ក្នុង​អាង និង​ហាម​យក​កន្សែង ឬ​វត្ថុ​ផ្សេង​ទៅ​ដាក់​តម្កល់​តាម​កន្លែង​ដែល​ខ្លួន​ត្រូវការ ឬ​សម្គាល់​ទុក ។
៣-​ហាម​យក​ទូរស័ព្ទ ឬ​ម៉ាស៊ីន​ថត​ចូល ។
៤-​ហាម​ហែល ឬ​ប្រលែង​លេង​ក្នុង​អាង​ទឹក ។
៥-​ហាម​ត្រាំ​សក់ ឬ​លាង​សក់​នៅ​ក្នុង​អាង ។
៦-​ហាម​ដុសធ្មេញ ឬ​ខ្ពុរមាត់​នៅ​ក្នុង​អាង និង​នៅ​តាម​ផ្លូវ​ដើរ ។
៧-​ហាម​និយាយ​ឮ​ខ្លាំង ។
៨-​ហាម​ដេក​នៅ​តាម​ដងផ្លូវ និង​នៅ​បន្ទប់ Sauna​។
៩-​ពេល​ងូតទឹក​មិន​ត្រូវ​ព្រួស​ទៅ​លើ​អ្នក​ជិតខាង​។
១០-​ក្រោយ​ពេល​ត្រាំ​ទឹក​រួច កុំ​ចូល​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​ទាំង​ដងខ្លួន​ទទឹកជោក ៕