ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន ចាប់ពី​ថ្ងៃ​ទី​០២​ដល់​៨ កញ្ញា​នេះ​នឹង​មាន​ភ្លៀង ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចាប់ពី​ថ្ងៃ​ទី​០២ ដល់ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ហើយ​មាន​ផ្គរ រន្ទះ…

រាជធានី​ភ្នំពេញ ៖ សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចាប់ពី​ថ្ងៃ​ទី​០២ ដល់ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ហើយ​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ នេះ​បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​០២ ដល់​៨ ខែកញ្ញា ឆ្នាំ​២០២០ តាម​រយៈ​ការ​តាម​នៃ​ការ​វិវត្តន៍​នឹង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​សង្កេត​ឃើញ​ថា កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូស​បន្លាយ​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​ថៃ ភាគ​កណ្តាល​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម​។

ក្រសួង​បន្ត​ថា​ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។ ក្នុង​នោះ​ក៏​មាន​ផ្ទៃ​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​កណ្តាល​និង​ភាព​យ័​ព្យ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ។ ចំណែក​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពស់​រាប​ឦសាន​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។

ដោយឡែក​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់ កន្ត្រាក់ ដែល​អាច​កើត​មាន​ឡើង​នៃ​ផ្នែក​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​ស្ថិត​នៅ​តំបន់​វាលទំនាប​កណ្តាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ