ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទព្រះវិហារ ពេល​ថ្ងៃ​រះ​ប្រៀប​ដូច​នៅ​ឋានសួគ៌

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ប្រាសាទព្រះវិហារ ទស្សនា​នៅ​ពេល​ថ្ងៃ​រះ​ប្រៀប​បាន​ឋានសួគ៌ គឺ​បីដូច​ជា​ប្រាសាទ​ឯ​ឋានសួគ៌​មក​ប្រតិស្ឋាន​ឲ្យ​ឃើញច្បាស់​នឹង​ភ្នែក ។ ទស្សនីយភាព​ដ៏​អស្ចារ្យ​ពន្លឺ​ពណ៌​មាស​ចែងចាំង​លើ​ភ្នំ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​លំហូរ​នៃ​ពពក ក្រោម​ចង្កេះភ្នំ​ប្រាសាទព្រះវិហារ​ចាំ​ទទួល​ស្វាគមន៍​អ្នកទេសចរ ។ ទិដ្ឋភាព​ទាំងនេះ​ហើយ​ឲ្យ​យើង​ប្រៀប​ប្រាសាទព្រះវិហារ​ទៅ​នឹង​ឋានសួគ៌…

ខេត្តព្រះវិហារ ៖ ប្រាសាទព្រះវិហារ ទស្សនា​នៅ​ពេល​ថ្ងៃ​រះ​ប្រៀប​បាន​ឋានសួគ៌ គឺ​បីដូច​ជា​ប្រាសាទ​ឯ​ឋានសួគ៌​មក​ប្រតិស្ឋាន​ឲ្យ​ឃើញច្បាស់​នឹង​ភ្នែក ។ ទស្សនីយភាព​ដ៏​អស្ចារ្យ​ពន្លឺ​ពណ៌​មាស​ចែងចាំង​លើ​ភ្នំ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​លំហូរ​នៃ​ពពក ក្រោម​ចង្កេះភ្នំ​ប្រាសាទព្រះវិហារ​ចាំ​ទទួល​ស្វាគមន៍​អ្នកទេសចរ ។ ទិដ្ឋភាព​ទាំងនេះ​ហើយ​ឲ្យ​យើង​ប្រៀប​ប្រាសាទព្រះវិហារ​ទៅ​នឹង​ឋានសួគ៌ ដូច​ទៅ​នឹង​អ្វី​ដែល​បុព្វបុរស​យើង​បាន​សាង​ថ្វាយ​ចំពោះ​ព្រះ​អាទិទេព​ព្រះ​នាម​ព្រះ​ស្រី​សិខរី​ស្វរៈ ប្រែ​ថា «​អាទិទេព​នៃ​កំពូលភ្នំ​» ។

ប្រាសាទព្រះវិហារ​បាន​ចាប់ផ្តើម​កសាង​ឡើង​ដំបូង នៅ​ដើម​សតវត្ស​ទី​៩​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ (៨០២-៨៥០) រហូត​ដល់​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ (១១១៣-១១៥០) ។ ក្នុង​រជ្ជកាល​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី​២ (៨៤៤-៩៦៨) បាន​សរសេរ​ថា ព្រះ​អង្គ​ម្ចាស់​ឥន្ទ្រា​យុទ្ធ ជា​ព្រះ​បុត្រា​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ បាន​ទៅ​ធ្វើ​តបៈ​នៅ​ភ្នំ​លិង្គ​ប​ព៌​ត​(​ប្រាសាទ​វត្ត​ភូ ចំប៉ា​សាក់​ប្រទេស​ឡាវ​) ហើយ​បាន​នាំ​យក​លិង្គព្រះឥសូរ​ពី​ថ្មភ្នំ​ធម្មជាតិ (​ស្វយម្ភូ​លិង្គ​) មក​តម្កល់​នៅ​លើ​ភ្នំ​ព្រះ​វិហារ​ក្នុង​ព្រះ​នាម​អាទិទេព ព្រះ​ស្រី​សិខរី​ស្វរៈ ដែល​មាន​ន័យ​ថា​អាទិទេព​នៃ​កំពូលភ្នំ ។ ស្រី​សិខរី​ស្វរៈ​នេះ​ហើយ​ដែល​ហៅ​ចំពោះ​លិង្គព្រះឥសូរ​តម្កល់​នៅ​ប្រាសាទព្រះវិហារ និង​ជា​ឈ្មោះ​ប្រាសាទព្រះវិហារ​សម័យ​បុរាណ​ផង ។ ប្រាសាទព្រះវិហារ​សាងសង់​សម្រាប់​ឧទ្ទិស​ចំពោះ​ព្រះ​ឥសូរ ក្នុង​សាសនាព្រាហ្មណ៍ ។

ប្រាសាទព្រះវិហារ​មិន​គ្រាន់តែ​ជា​មោទនភាព​ក្នុង​ផ្នែក​សិល្បៈ​វប្បធម៌​ប៉ុណ្ណោះ​ទេ ក៏​ជា​មោទនភាព​ដ៏​ធំធេង ឧត្តុង្គឧត្តម​របស់​ខ្មែរលើ​គ្រប់​វិស័យ និង​ជា​សក្ខីភាព​នៃ​មហាអំណាច​របស់​ខ្មែរ នៃ​ការ​គ្រប់គ្រង​ដ៏​ល្អ​ប្រសើរ​មួយ ដែល​មាន​ទ្រឹស្តី​ពិតប្រាកដ​និយម មាន​ចក្ខុវិស័យ​ល្អ​ខ្ពង់ខ្ពស់ ជា​សក្ខីភាព​នៃ​សេចក្តី​អង់អាច​ក្លាហាន ពូកែ​របស់​ខ្មែរ​ចេះ​បន្តវេន​គ្នា​ឱ្យ​មាន​ចីរភាព ។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ខ្មែរ​មាន​ទឹកដី​ដ៏​ធំ​ទូលាយ​ក្លាយជា​អាណាចក្រ​មួយ​យ៉ាង​ធំ​នៅ​អាស៊ី​អាគ្នេយ៍ ។

ប្រាសាទព្រះវិហារ​បាន​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្នុង​សម័យប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេ​បិ​ក ប្រទេស​កា​ណា​ដា នា​ថៃ្ង​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ