ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខភាពផ្លូវការ៣រូបទទួលបានសិទ្ធពេញលេញក្នុងការឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ

2 អាទិត្យ មុន
  • ភ្នំពេញ

នៅ​ទីបំផុត គណៈកម្មការ​បាន​សម្រេច​ជ្រើសរើស​បេក្ខជន​ផ្លូវការ​ចំនួន​៣​រូប​ប៉ុណ្ណោះ សម្រាប់​ឈរឈ្មោះ​ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី ។ បេក្ខភាព​៣​រូប​នោះ រួម​មាន​អតីត​តារា​សម្តែង​លោក​ជំទាវ អ្នកឧកញ៉ា ស្រី​តូច ចំណាន ,…

នៅ​ទីបំផុត គណៈកម្មការ​បាន​សម្រេច​ជ្រើសរើស​បេក្ខជន​ផ្លូវការ​ចំនួន​៣​រូប​ប៉ុណ្ណោះ សម្រាប់​ឈរឈ្មោះ​ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី ។

បេក្ខភាព​៣​រូប​នោះ រួម​មាន​អតីត​តារា​សម្តែង​លោក​ជំទាវ អ្នកឧកញ៉ា ស្រី​តូច ចំណាន , លោក គួ​ច​ខេ​វិ​ន អ្នក​រៀបចំ​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍ និង​លោក ផាត់ តារា​រដ្ឋ ប្រធាន​គ្រួសារ​តារា​កម្ពុជា ។ បេក្ខភាព​ទាំង​៣​រូប​ខាងលើ​នេះ​នឹង​ត្រូវ​អង្គ​បោះ​ឆ្នោត​ដែល​ជា​អ្នកសិល្បៈ​ជា​ច្រើន​រូប បោះ​ឆ្នោត​ជ្រើសរើស​ជា​ប្រធាន​សមាគម​សម្រាប់​អាណត្តិ​ថ្មី ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៣ ខាង​មុខ​នេះ នៅ​សាលសន្និសីទ​ចតុមុខ ។

បេក្ខជន លោក ផាត់ តារា​រដ្ឋ បាន​អះអាង​ប្រាប់​កោះសន្តិភាព តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​សម្រេច​ចុង​ក្រោយ​ជ្រើសរើស​បេក្ខជន​ទាំង​៣​រូប​នេះ ក្រោយ​ពី​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ត្រឹមត្រូវ ។

លោក​បញ្ជាក់​ថា តាម​ពិត​មាន​បេក្ខជន​ជា​ច្រើន​បាន​ដាក់​ពាក្យ​សម្រាប់​ឈរឈ្មោះ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ប៉ុន្តែ​បេក្ខជន​មិន​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ និង​ឯកសារ​បាន​ទាន់​ពេលវេលា ។

លោក​បន្ត​ថា លក្ខខណ្ឌ​របស់​សមាគម​នា​ឆ្នាំ​នេះ គឺ​មិន​សំដៅលើ​សិល្បករ​ដែល​ល្បី​នោះ​ឡើយ ពោល គឺ​អ្នកសិល្បៈ​នោះ​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ដឹកនាំ ខណៈ​ពេល​លក្ខខណ្ឌ​ឆ្នាំ​នេះ​មាន​ភាព​តឹង​រឹង​ជាង​បណ្តា​ឆ្នាំ​មុន​ៗ​។

យ៉ាងណា​បើ​តាម​លោក ផាត់ តារា​រដ្ឋ ការ​សម្រេច​ដាក់​ពាក្យ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ​របស់​លោក​នា​ពេល​នេះ គឺ​លោក​មិន​សំដៅយក​ចាញ់​ឈ្នះ​ជាមួយ​លោក​ជំទាវ ស្រី​តូច ចំណាន នោះ​ឡើយ ពោល គឺ​លោក​គ្រាន់តែ​ចង់អោយ​មាន​ប្រវត្តិ​មួយ​សម្រាប់​ខ្លួនឯង ដែល​ធ្លាប់​ដឹកនាំ​អ្នកសិល្បៈ​ដែល​មាន​ស្នាដៃ​មួយ​រូប​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ