ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ « ក្រណាត់ » មាន​ប្រភព​នៅ​ប្រទេស​ណា ?

9 ឆ្នាំ មុន

«​ក្រណាត់​» គឺជា​វត្ថុ​ចាំបាច់​សម្រាប់​មនុស្ស​ផលិត​ជា​សម្លៀក​បំពាក់ ។ «​ក្រណាត់​» ផលិត​ចេញពី​រុក្ខជាតិ​សរសៃ ដូច​ជាដើម​កប្បាស ពី​ប្លា​ស្ទិ​ក​ដូច​ជា ប៉ូ​លី និង​ធ្វើ​ពី​រោមសត្វ​ដូច​ជា​រោមចៀម

«​ក្រណាត់​» គឺជា​វត្ថុ​ចាំបាច់​សម្រាប់​មនុស្ស​ផលិត​ជា​សម្លៀក​បំពាក់ ។ «​ក្រណាត់​» ផលិត​ចេញពី​រុក្ខជាតិ​សរសៃ ដូច​ជាដើម​កប្បាស ពី​ប្លា​ស្ទិ​ក​ដូច​ជា ប៉ូ​លី និង​ធ្វើ​ពី​រោមសត្វ​ដូច​ជា​រោមចៀម ឬ​សត្វ​ដទៃ​ទៀត ។

ការ​ស្លៀកពាក់ «​ក្រណាត់​» ពេញ​និយម​ស្ទើរតែ​គ្រប់​ជំនាន់​នៃ​សង្គម​ទៅ​ហើយ ដោយសារ​តែ​វា​មានគុណ​ប្រយោជន៍​ដូច​ជា​ការពារ​អាកាសធាតុ​ក្តៅ​-​ត្រជាក់ ការពារ​សត្វល្អិត​ទិច ឬ​ខាំ សម្រួលការ​ដើរ​ចូល​ព្រៃ និង​ឡើង​ភ្នំ​ជាដើម​។ មនុស្ស​ចាប់ផ្តើម​ប្រើ​សម្លៀក​បំពាក់​ប្រហែល​ពី ៨៣.០០០​ឆ្នាំទៅ​១៧០.០០០​ឆ្នាំ​មុន ។ ការ​ស្លៀកពាក់​មាន​លក្ខណសម្បត្តិ ខុស​ៗ​គ្នា​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​ប្រទេស នីមួយ​ៗ ។

តើ «​ក្រណាត់​» មាន​ប្រភព​នៅ​ប្រទេស​ណា ? បុរាណ​វិទូ​អះអាង​ថា «​ក្រណាត់​» មាន​ប្រភព​ចេញពី​ប្រទេស​រុ​ស្ស៊ី ខណៈ​ពេល​ដែល​ម្ជុល​សម្រាប់​ដេរ​ក្រណាត់​ដំបូង​គេ​បង្អស់​ធ្វើ​ពី​ឆ្អឹង​សត្វ និង​ភ្លុក​ដំរី​ដោយ​មាន​ភស្តុ​តាង​គេ​រក​ឃើញ​ក្នុង​តំបន់ Kostyonki ប្រទេស​រុ​ស្ស៊ី​ក្នុង​ឆ្នាំ​១៩៨៨ ៕