ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញាកំពុងជួបជុំគ្នាផឹកស៊ីភ្លេចខ្លួន ប៉ូលិសចូលក្របួចទាំង​ចង្កោម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរឆក់​មាន​គ្នា​៦​នាក់ ក្នុង​ចំណោម​បក្ខពួក​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូបយួរ​ពី​ស្ត្រី​ម្នាក់​បាន​ប្រាក់​ប្រមាណ​១​ពាន់​ដុល្លារ ហើយ​នាំ​ទៅ​ផឹកស៊ី​ជុំ​គ្នា​អបអរ​ជោគជ័យ​របស់​ខ្លួន​ក៏​ត្រូវ​បាន​ខ្ចប់​ទាំងអស់​តែ​ម្តង ។…

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរឆក់​មាន​គ្នា​៦​នាក់ ក្នុង​ចំណោម​បក្ខពួក​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូបយួរ​ពី​ស្ត្រី​ម្នាក់​បាន​ប្រាក់​ប្រមាណ​១​ពាន់​ដុល្លារ ហើយ​នាំ​ទៅ​ផឹកស៊ី​ជុំ​គ្នា​អបអរ​ជោគជ័យ​របស់​ខ្លួន​ក៏​ត្រូវ​បាន​ខ្ចប់​ទាំងអស់​តែ​ម្តង ។ ​

ការ​ឃាត់ខ្លួន​ក្រុម​ចោរឆក់​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​២៦​ខែសីហា ឆ្នាំ​២០២០ នៅ​លើ​ភ្នំ​ប្រសិទ្ធិ៍​ក្នុង​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ដោយ​មានការ​សហការ​ពី​នគរបាល​មូលដ្ឋាន​ផងដែរ ។ ជនសង្ស័យ​ដែល​ឃាត់ ខ្លួន​៖

១-​ឈ្មោះ​ស្រេង បាលី អាយុ​១៨​ឆ្នាំ​ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។
២-​ឈ្មោះ មាស ចាន់​វី​រៈ អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
៣-​ឈ្មោះ អៀម ពិ​សិទ្ធ អាយុ​១៥​ឆ្នាំ ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។
៤-​ឈ្មោះ ថន ប៊ុ​ន​ឆាយ អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។
៥-​ឈ្មោះ វ៉ា​ត់ ថា​រ៉ាត់ អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​ត្រពាំង​ជើងស្រុក ។
៦-​ឈ្មោះ អ៊ុ​ច ម៉េ​ង​លី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​តាម​ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

នគរបាល​ខណ្ឌ​សែន​សុខបានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ធ្វើ​ឡើង​បន្ទាប់​
ពី​ជនសង្ស័យ រួម​ទាំង​បក្ខពួក​ទាំងអស់​ចំនួន​៧​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង បាន​ធ្វើ​សកម្ម ភាព​ឆក់​កាបូបយួរ​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ហេង ចិន្តា អាយុ​៣៧​ឆ្នាំ បាន​មួយ​ថ្ងៃ រួច​នាំ​គ្នា​ទៅ​ជួបជុំ​គ្នាផឹកស៊ី​នៅ​មណ្ឌល​កម្សាន្ត​លើ​ភ្នំ​ប្រសិទ្ធិ៍ ។

តាម​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​នៅ​ចំណុច​មុខ​សាលា​អន្តរជាតិ​វេ​ស្ទើ​ន ផ្លូវ​១៩៦៦ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ នៅ​ក្នុង​សកម្មភាព ជន សង្ស័យ​ឆក់​បាន​សម្រេច​ដែល​ក្នុង​កាបូប​នោះ​មាន​ទូរស័ព្ទ​ដៃ ម៉ាក​អាយ​ហ្វូ​ន មួយ​គ្រឿង ប្រាក់​អា​មេ​រិ​ក​ចំនួន​១.០០០​ដុល្លារ និង​ឯកសារ​មួយ​ចំនួន ។

នគរបាល​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​សកម្មភាព​ឆក់ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ដែល​កំពុង​តែ​ជួប​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី ដោយ​ដកហូត​បាន​ម៉ូតូ​២​គ្រឿង ម៉ា​កនិច ពណ៌​សលាយ​ទឹកក្រូច ផលិត​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1IH-8261​មួយ​គ្រឿង និង​ម៉ាក SCOPY ពណ៌​ស ផលិត​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1IH-0363 មួយ​គ្រឿង ។ ជនសង្ស័យ​ចោរឆក់​ត្រូវ​បាន​សមត្ថកិច្ច ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ​និង​អនុវត្ត​តាម​នីតិវិធី ។

ក្រុម​ជនសង្ស័យ​នេះ មិនមែន​ត្រឹមតែ​ឆក់​លើក​នេះ​ទេ តែ​ក៏​ធ្លាប់​បាន​ប្រព្រឹត្ត​កន្លង​មក​ច្រើន​ដង​ហើយ គឺ​ញ៉ាម​និង​ជំនាញ​ខាង​ឆក់​យូរ​មក​ហើយ ។ មុខរបរ​នេះ​ហាក់ដូច​កាក់កប​ណាស់ ប៉ុន្តែ​គ្រោះថ្នាក់​ក៏​ផុយ​ស្រួយ​ដែរ ៕

អត្ថបទសរសេរ ដោយ