ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើនរណាជាម្ចាស់ឈើ? ក្រោយ​ប្រទះ​​ឃើញជិត២០០ដុំ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ឈើ​ខុសច្បាប់​ជិត​២០០​ដុំត្រូវ​បាន​អាជ្ញាធរ​ស្រុក​កែវ​សីមា​រក​ឃើញ​នៅ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ នៅ​ភ្នំ​គួ​ស ស្ថិត​ក្នុងភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា…

ខេត្តមណ្ឌលគិរី ៖ ឈើ​ខុសច្បាប់​ជិត​២០០​ដុំត្រូវ​បាន​អាជ្ញាធរ​ស្រុក​កែវ​សីមា​រក​ឃើញ​នៅ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ នៅ​ភ្នំ​គួ​ស ស្ថិត​ក្នុងភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរស្រុក​កែវ​សីមា​ដឹកនាំ​ដោយ​លោក យិ​ន សុខ​ឡេ​ងអភិបាលរង​ស្រុក ដែល​មាន​នគរបាល​ប៉ុស្តិ៍​ស្រែ​ឈូក​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​ចុះ​បង្ក្រាប​និង​រក​ឃើញ​ឈើ​ខុសច្បាប់​ចំនួន​១៨០​ដុំ ដែល​ជា​ប្រភេទ​កូន​ក្រឡឹង សុ​ក្រំ និង​ផ្ចឹក នៅ​ក្បែរ​ក្រុមហ៊ុន អាន ជី​ង​។

ក្រោយ​ពី​ប្រទះ​ឃើញ ឈើ​ទាំង​អស់នេះ​ត្រូវ​បានមន្ត្រី​ជំនាញ​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ដែនជម្រក​សត្វព្រៃ​កែវ​សីមា ។ជុំវិញ​ការ​រក​ឃើញ​ទីតាំង​លាក់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ដែល​មាន​លោក ព្រំ វិបុល​រតនៈ ជានា​យក​គ្រប់គ្រង ត្រូវ
បាន​អ្នក​តាមដាន​បញ្ហា​បរិស្ថាន​លើក​ឡើង​ថា សព្វថ្ងៃ​ជំនួញ​ឈើ​ខុសច្បាប់​ក្នុង​ព្រៃ​ការពារ​នេះ​បាន​កើត​មាន​រាល់ថ្ងៃ ខណៈ​ដើមឈើ​ប្រណីត​ធំ​ៗ​ប្រភេទ​ធ្នង់ បេង នាងនួន បាន​បាត់​វត្តមាន​ពី​ក្នុងព្រៃ​ទាំងនេះ ពោល​នៅ​មាន​សល់​តែ​កូន​តូច​ៗ​ប៉ុណ្ណោះ ។

ក្រុម​អ្នក​តាមដាន​លើក​ឡើង​ទៀត​ថា កាលពី​៥​ឆ្នាំ​មុន នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​ការពារ​សត្វព្រៃកែវ​សីមា សម្បូរ​ខ្លាំង​ណាស់​ដើម​បេង ធ្នង់ នាងនួន ប៉ុន្តែ​បច្ចុប្បន្ន​ដើមឈើ​ប្រភេទ​អស់នេះ​មិន​ងាយ​ប្រទះ​ឃើញ​ទេ ដ្បិត​ក្រុម​ឈ្មួញ​បាន​កាប់​ដឹកជ​ញ្ជួ​ន​យក​ទៅ​លក់​នៅ​ស្រុក​យួន​អស់​ទៅ​ហើយ ។ដោយសារ​តែ​លែង​មាន​ឈើ​ប្រណីត ក្រុម​ឈ្មួញ​ទុច្ចរិត​បាន​ងាក​មក​កាប់​ឈើ​ប្រភេទ សុ​ក្រំ ផ្ចឹក កកោះ ស្រឡៅ វិញ​ម្តង​ដើម្បី​លក់​ឲ្យ​ថៅកែ​យួន ៕

អត្ថបទសរសេរ ដោយ