ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី (CB) ឈ្នះពានរង្វាន់អាជីវកម្មថ្មី (Startup) ផ្នែកធានារ៉ាប់រងប្រចាំឆ្នាំក្នុងកម្មវិធី «ពានរង្វាន់ធានារ៉ាប់រងអាស៊ី ឆ្នាំ ២០២០»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ខែសីហាឆ្នាំ ២០២០ ៖ ក្រុមហ៊ុន ស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក…

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ខែសីហាឆ្នាំ ២០២០ ៖ ក្រុមហ៊ុន ស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក (ហៅកាត់ថា ស៊ីប៊ី អ៊ីនសួរេន) មានមោទនភាពតំណាងឱ្យប្រទេសកម្ពុជា ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងតែមួយគត់នៅក្នុងប្រទេស ដែលបានជាប់ជ័យលាភីនៅក្នុងកម្មវិធី ពានរង្វាន់ធានារ៉ាប់រងអាស៊ីឆ្នើម ប្រចាំឆ្នាំ២០២០នេះ ។ កម្មវិធីពានរង្វាន់ធានារ៉ាប់រងអាស៊ី បានឈានចូលឆ្នាំទី ៥ របស់ខ្លួនហើយ ដោយទទួលស្គាល់ក្រុមហ៊ុនធានារ៉ាប់រងឆ្នើមបំផុតនៅអាស៊ីប៉ាស៊ីហ្វិកណាដែលឆ្លើយតបជាយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមក្នុងទីផ្សារ បង្កើនការពេញចិត្តរបស់អតិថិជន និងគុណតម្លៃដល់ភាគីពាក់ព័ន្ធ និងរក្សាប្រាក់ចំណូ លខ្ពស់ ។ នៅឆ្នាំនេះក្រុមហ៊ុនធានារ៉ាប់រងជាង ៧០ក្រុមហ៊ុន មកពី ២២ប្រទេសបានឈ្នះពានរង្វាន់ ។

This image has an empty alt attribute; its file name is c81e728d9d4c2f636f067f89cc14862c-87-1024x768.jpg

ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី (CB) ត្រូវបានទទួលស្គាល់ក្រោមប្រភេទអាជីវកម្មថ្មីផ្នែកធានារ៉ាប់ រងប្រចាំឆ្នាំដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនធានារ៉ាប់រងទូទៅមួយដែលមានការច្នៃប្រឌិតថ្មីបំផុតក្នុងចំណោមក្រុមហ៊ុននានានៅកម្ពុជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាធានារ៉ាប់រង InsurTech ដើម្បីផ្តល់សេវាកម្មដល់អតិថិជនរបស់ខ្លួន ។ ពានរង្វាន់នេះទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់ស៊ីប៊ី អ៊ីនសួរេន ក្នុងការជំនះនូវបញ្ហាប្រឈមក្នុងវិស័យ (ធានារ៉ាប់រង) ទន្ទឹមនឹងផ្តល់នូវគុណតម្លៃថ្មី និងការច្នៃប្រឌិតដល់អតិថិជនផងដែរ ។

This image has an empty alt attribute; its file name is c4ca4238a0b923820dcc509a6f75849b-68-1024x576.jpg

តាមរយៈការឈានមុខគេក្នុងវិស័យ ខាងច្នៃប្រឌិតថ្មី ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី (CB) បានក្លាយជាក្រុមហ៊ុនដំបូងគេ និងតែមួយគត់របស់កម្ពុជាដែលបង្កើតកម្មវិធីទូរស័ព្ទ (mobile application) តាំងពីខែធ្នូ ឆ្នាំ ២០១៩ ។ កម្មវិធីទូរស័ព្ទក្រុមហ៊ុន CB ណែនាំឱ្យប្រើប្រាស់បណ្ណអេឡិចត្រូនិកផ្នែកធានារ៉ាប់រងសុខភាព (Medical e-cards) ដែលផ្តល់់ភាពងាយស្រួល ជំនួសឱ្យបណ្ណពិតៗដែលប្រើប្រាស់ពីមុនមក ។ កម្មវិធីទូរស័ព្ទក្រុមហ៊ុន CB ផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងសាមញ្ញក្នុងការទទួលបាននូវព័ត៌ មានលម្អិតនៃបណ្ណធានារបស់ខ្លួន ហើយអាចឱ្យពួកគេតម្លើងការធានាកាន់តែប្រសើរជាងមុន និងស្វែងរកគ្លីនិក ឬមន្ទីរពេទ្យដៃគូរបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ។

This image has an empty alt attribute; its file name is 87750727ae11368e06fb5614172950ac-1024x683.jpg

លោកស្រី ប៊ុន ច័ន្ទមករា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី (CB) បានមានប្រសាសន៍ថា៖ «វាជាកិត្តិយសណាស់ដែលក្រុមហ៊ុនត្រូវបានទទួលស្គាល់នៅក្នុងកម្មវិធីរង្វាន់ធានារ៉ាប់រងអាស៊ី ដែលនេះជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំចំពោះការច្នៃប្រឌិតថ្មី ។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់ដ៏អស្ចារ្យពីសមិទ្ធិផល និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារវ័យក្មេងរបស់យើងខ្ញុំ ។ សមិទ្ធិផលដ៏ធំធេងនេះក៏ជាសក្ខីភាពផងដែរថា ដោយសារការធ្វើការជាក្រុមដ៏អស្ចារ្យរបស់បុគ្គលិកយើងខ្ញុំ និងការគាំទ្រពីភាគីពាក់ព័ន្ធរបស់យើងខ្ញុំ ទើបយើងខ្ញុំអាចសម្រេចនូវអ្វីដែលយើងខ្ញុំបានកំណត់ ។ យើងខ្ញុំប្តេជ្ញានាំ យកបច្ចេកវិទ្យាថ្មី និងគម្រូអាជីវកម្មថ្មីៗមកកាន់ទីផ្សារប្រទេសកម្ពុជា ហើយបន្តចូលរួមចំណែកដល់ការរីកចម្រើនក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ។ យើងនឹងពង្រីកសក្តានុ ពលរបស់បច្ចេកវិទ្យាធានារ៉ាប់រង InsurTech នៅក្នុងទីផ្សារកម្ពុជា ដែលផលិតផល និងសេវាកម្មអាចស្វែងរកបានយ៉ាងងាយស្រួលដោយមិនចាំបាច់ចេញពីផ្ទះខ្លួន ។ យើងក៏ទន្ទឹងថា នឹងមានព្រឹត្តិការណ៍ សមិទ្ធិផល និងពានរង្វាន់ជាច្រើនទៀតសម្រាប់ក្រុមការ ងាររបស់យើងខ្ញុំនៅក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី CB» ។

This image has an empty alt attribute; its file name is eccbc87e4b5ce2fe28308fd9f2a7baf3-72-1024x768.jpg

ការពង្រឹងសមត្ថភាពក៏ជាផ្នែកសំខាន់មួយទៀតនៃការជំរុញរបស់ស៊ីប៊ី អ៊ីនសួរេន សម្រាប់ការច្នៃប្រឌិតដែរ ។ នៅខែសីហា ឆ្នាំ ២០២០ ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី CB បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយមជ្ឈមណ្ឌលសម្រាប់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍវិជ្ជាជីវៈ (CLPD) ។ ភាពជាដៃគូនេះនឹងផ្តល់ឱកាសឱ្យនិស្សិតមកចុះកម្មសិក្សានៅស៊ីប៊ី អ៊ីនសួរេន តាមរយៈCLPD ដើម្បីទទួលបានបទពិសោធន៍ពីវិស័យធានារ៉ាប់រងជាង ៣០ឆ្នាំរបស់ក្រុមហ៊ុន ដោយនាំពួកគេឱ្យជួបជាមួយគ្រូបង្វឹកដែលមានបទពិសោ ធន៍យូរឆ្នាំ និងប្រកបដោយយុទ្ធសាស្ត្រច្នៃប្រឌិត ។

This image has an empty alt attribute; its file name is a8b9ff4bbec2b341487cbc8be85c0946.jpg

អំពីក្រុមហ៊ុនធានារ៉ាប់រងទូទៅ CB ៖ ក្រុមហ៊ុនស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក ត្រូវបានបង្កើតឡើងដោយមានគោលដៅក្លាយជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងទូទៅឈានមុខគេនៅកម្ពុជា ដែលផ្តល់នូវសន្តិសុខ ការការពារ និងភាពស្ងប់ចិត្ត ក្នុងគ្រាមានហានិភ័យ និងភាពមិនប្រាកដប្រជា ។ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី (CB) ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងដែលមានល្បឿនលឿន គួរឱ្យទុកចិត្ត និងច្នៃប្រឌិតថ្មី សម្រាប់តម្រូវការផ្ទាល់ខ្លួន និងពាណិជ្ជកម្ម ។ ដំណោះស្រាយនេះរួមបញ្ចូលទាំងការធានា រ៉ាប់រងសម្រាប់យានយន្ត និងមធ្យោបាយដឹកជញ្ជូន (ឡាន ម៉ូតូ) វេជ្ជសាស្រ្ត គ្រោះថ្នាក់ និងគេហដ្ឋាន ជំនួញ (ផ្នែកលក់រាយ អាហារ និងភេសជ្ជៈ សណ្ឋាគារ) អចលនទ្រព្យ វិស្វកម្ម ធានាសង អាកា សចរណ៍ និងផ្លូវទឹកជាដើម ។

ក្រៅពីការច្នៃប្រឌិតថ្មី ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី (CB) ប្តេជ្ញាកសាងអនាគតត្រចះត្រចង់ជាមួយប្រទេសកម្ពុជា ។ ថ្មីៗនេះក្រុមហ៊ុនទើបបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ដោយចូលរួមបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ដល់មូលនិធិប្រឆាំងជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងបរិច្ចាគម៉ាស់ការពារមាត់ច្រមុះចំនួន ១៥០ ប្រអប់ និងបន្ទះអាល់កុលចំនួន ៨៥ប្រអប់ដល់មន្ទីរពេទ្យព្រះសីហនុ ។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី CB និងដំណោះស្រាយធានារ៉ាប់រងផ្នែកឯកជន និងពាណិជ្ជកម្ម សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន (https://cbgeneral.vip/) ឬតាមរយៈទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន (https://www.facebook.com/cbgeneralinsurance/) ឬ ទូរស័ព្ទមកក្រុមហ៊ុនដោយផ្ទាល់តាមរយៈលេខ ០២៣ ៨៩០ ៩៩៩ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ