ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«បង​លា​​​អូនសិន​ បើ​មាន​ជាតិ​ក្រោយ ​បង​ជួប​អូន​ទៀត»​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​​វ័យ​២២​ឆ្នាំម្នាក់ បាន​ធ្វើ​អត្តឃាត​​ដោយ​ចង​.​ក ហើយត្រូវ​​ឪពុក​ម្តាយ​សង្ស័យ​ថា មូលហេតុ​ព្រោះតែ​វិបត្តិ​ស្នេហា ។​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ​សីហា​ ឆ្នាំ​២០២០ នៅ​ភូមិ​ទ្រ​លោក​ត្បូង…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​​វ័យ​២២​ឆ្នាំម្នាក់ បាន​ធ្វើ​អត្តឃាត​​ដោយ​ចង​.​ក ហើយត្រូវ​​ឪពុក​ម្តាយ​សង្ស័យ​ថា មូលហេតុ​ព្រោះតែ​វិបត្តិ​ស្នេហា ។​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ​សីហា​ ឆ្នាំ​២០២០ នៅ​ភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ពី​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា​៖​ ស្ត្រី​ដែល​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ដោយ​ចង​.​ក ឈ្មោះ ភឺស ស្រី​នី អាយុ​២២​ឆ្នាំ នៅ​ភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា​៖​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្រី្ត​ឈ្មោះ​ហ៊ា រ៉ា​ន អាយុ​៥៦​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​បាន​រៀបរាប់​ថា ដំបូង​កូនស្រី​របស់​ខ្លួន​បាន​ឡើង​ទៅ​លើ​ផ្ទះ​ចូល​ដេក​ដូច​រាល់ដង​ក្នុង​បន្ទប់​។

​លុះ​នៅ​វេលាម៉ោង​៦​និង​៣០​នាទី ថ្ងៃ​ទី​១៩​សីហា គាត់​បាន​ហៅ​ឲ្យ​កូនកាត់​ក្រចក​ឲ្យ តែ​ពុំ​ឮ​ឆ្លើយ​តប​ក៏​ឡើង​ទៅ​លើ​ផ្ទះ​មើល​នៅ​ក្នុង​បន្ទប់​ដើម្បី​ឲ្យ​ដឹង​ថា​ កូន​របស់​ខ្លួន​ដេក​លក់​ឬ​យ៉ាងណា ? ព្រោះ​ដាក់​បទ​ចម្រៀង​ក្នុង​ទូរស័ព្ទ​ឮ​សំលេង​ខ្លាំង​ៗ លុះដល់​ពេល​ខ្លួន​ឡើង​ទៅ​ដល់​លើ​ផ្ទះ​បើកទ្វារ ស្រាប់តែ​ប្រទះ​ឃើញ​កូន​របស់​ខ្លួន​បាន​ចង​.​ក ពេល​នោះ​គាត់​បាន​ស្រែកហៅ ប្ដី​ឈ្មោះ ឡា លើ​ត អាយុ ៥០ ឆ្នាំ​អោយ​ជួយ​បីកូន​ដាក់​មក​លើ​ក្ដារ​ហើយ​ជួយ​សង្គ្រោះ​ដែរ​តែ​កូន​របស់​ខ្លួន​បាន​ស្លាប់​បាត់​ទៅ​ហើយ នៅ​ក្បែរ​កន្លែង​ចង​.​ក​មិន​មាន​អ្វី​ទេ មាន​តែ​កាបូប​ដាក់​ខោអាវ ១ ។

នគរបាល​បាន​បន្ត​ថា​៖ ​បើ​តាម​ការ​បញ្ជាក់​ពី​ឈ្មោះ​ហ៊ា រ៉ា​ន ជា​ម្តាយ​ថា ​កូនស្រី​របស់​គាត់​មិន​មានជំងឺ​សរសៃ​ប្រសាទ​អី​នោះ​ទេ សង្ស័យ​ការ​សម្លាប់​ខ្លួន​នេះ គឺ មក​ពី​ជំងឺ​ស្នេហា​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដោយ​កូនស្រី​គាត់​ធ្វើ​ជា​ប្រុស តែ​គាត់​និង​ប្តី​មិន​ថា​អី​ទេ ធ្វើ​ម្តេច​ជា​និស្ស័យ​របស់​កូន ចំពោះ​នារី​នោះ​គេ​បាន​ស្គាល់ ធ្លាប់​នៅ​ធ្វើការ​នៅ​ភ្នំពេញ​ជាមួយ​គ្នា
នៅ​ថ្ងៃ​ឈប់​សម្រាក​គេ​មក​លេង​ផ្ទះ​ដោយ​កូន​គាត់​មក​មុន ចំណែក​នារី​ជាស​ង្សា​មក​ក្រោយ។

ហើយ​នៅ​មុន​ថ្ងៃ​កើតហេតុ​ នារី​ដែល​ជាស​ង្សា​នោះ​ ក៏​បាន​លា​ទៅ​លេង​ផ្ទះ​របស់​គេ​នៅ​ខេត្តកំពង់ធំ គាត់​ក៏​បាន​ឲ្យ​លុយ​ចំនួន​១០​ម៉ឺន​រៀល​ជា​សោហ៊ុយ ។​​ ការ​​ធ្វើ​អត្តឃាត ​​បាន​បន្សល់​ទុក​លិខិត​មួយ​ដែល​បាន​សរសេរ​អក្សរ​នៅ​លើ​ក្រដាស​សៀវភៅ ដែល​មាន​ទឹក​ប៊ិច​ពណ៌​ខៀវ​ថា៖ ( បង​លា​​​អូនសិន បើ​មាន​ជាតិ​ក្រោយ ​បង​ជួប​អូន​ទៀត​ បង​អរ​គុណ) ​។

អត្ថបទសរសេរ ដោយ