ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខណៈកំពុង​បិទ​​​ហាង​ខារ៉ាអូខេ បែរ​ប៉ូលិស​ព្រំ​ដែន​សប្បាយ​អស់​ទាស់​

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ពលរដ្ឋ​នាំ​គ្នា​ហួសចិត្ត​រក​ថ្លែង​មិន​ចេញ ក្រោយ​ពេល​បែកធ្លាយ​រឿង​វាយ​តប់​គ្នា​នៅ​ក្នុង​ហាង​ខារ៉ាអូខេ ដែល​ជន​ពាក់​ព​ន្ធ័​សុទ្ធតែ​ជា​សមត្ថកិច្ច ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​បិទ​ហាង​ខារ៉ាអូខេ ដើម្បី​ការពារ​និង​ទប់ស្កាត់​កុំអោយ​មានការ​ឆ្លង​រាលដាល ជម្ងឺ​កូ​វី​ដ​១៩​នោះ​។ ហេតុ​ការ​ណ៍​វាយតប់​គ្នា​នេះ ត្រូវ​បាន​គេ​ទម្លាយ​អោយ​ដឹង​ថា…

ខេត្តព្រៃវែង ៖ ពលរដ្ឋ​នាំ​គ្នា​ហួសចិត្ត​រក​ថ្លែង​មិន​ចេញ ក្រោយ​ពេល​បែកធ្លាយ​រឿង​វាយ​តប់​គ្នា​នៅ​ក្នុង​ហាង​ខារ៉ាអូខេ ដែល​ជន​ពាក់​ព​ន្ធ័​សុទ្ធតែ​ជា​សមត្ថកិច្ច ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​បិទ​ហាង​ខារ៉ាអូខេ ដើម្បី​ការពារ​និង​ទប់ស្កាត់​កុំអោយ​មានការ​ឆ្លង​រាលដាល ជម្ងឺ​កូ​វី​ដ​១៩​នោះ​។

ហេតុ​ការ​ណ៍​វាយតប់​គ្នា​នេះ ត្រូវ​បាន​គេ​ទម្លាយ​អោយ​ដឹង​ថា បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៧ ​សីហា នៅ​ក្នុង​ហាង​ខារ៉ាអូខេ​១​កន្លែង យីហោ «អា​រ៉ូ​ម៉ា​៩៩៩៩» ដែល​ស្ថិត​នៅ​មាត់ច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​ក្អម​សំណរ ក្នុង​ឃុំ​ក្អម​សំណរ ស្រុក​លើក​ដែក ខេត្ត​កណ្តាល ដោយ​បាន​បណ្តាល​អោយ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ដ៏​មាន​ឥទ្ធិ​ពល​​ម្នាក់​នៅ​តំបន់​មាត់ច្រក​នោះ និង​មាន​រហ័ស​នាម​ថា តា​ហុងកុង ​រងរបួសរយះ​មុខ​មាត់ ។

ចំណែក​ជន​បង្ក​ត្រូវ​បាន​គេ​ដឹង​ថា ជា​បុរស​ម្នាក់​ដែល​ជា​មន្ត្រី​ប៉ូ​លី​ស​ព្រំដែន​ច្រករបៀង​ប៉ាក់ណាម​ ។ ប្រភព​ព​ត៌​មាន​ពី​បុ​ក្គ​លិ​ក​នៅ​ក្នុង​ហាង​ខារ៉ាអូខេ អា​រ៉ូ​ម៉ា​៩៩៩៩ នោះ​បាន​បង្ហើប​ប្រាប់​ថា នៅ​ក្នុង​ពេល​កើតហេតុ​នោះ ក្រៅពី​ជន​រង​គ្រោះ​និង​ជន​បង្ក​ទៅ នៅ​មាន​បុរស​ម្នាក់​ទៀត​ឈ្មោះ ឡែ​ន ដែល​គេ​ស្គាល់​ថា​ជា​នាយ​ប៉ូ​ស្ត​៌​រដ្ឋបាល​ឃុំ​ក្អម​សំណរ ដែល​បាន​ចូលរួម​ផឹកស៊ី​រាំច្រៀង នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ ក្នុង​ហាង​អា​រ៉ូ​ម៉ា​នោះ លុះ​ពេល​ផឹកស៊ី​ស្រវឹង​គ្រប់​គ្នា​ទៅ មិនដឹង​ជា​មានរឿង​អ្វី ស្រាប់តែ​មានការ​ឈ្លោះប្រកែក​គ្នា រវាង​តា​ហុងកុង ជាមួយ​និង​លោក​ប៉ូ​លី​ស​ព្រំដែន រហូត​ឈាន​ដល់​ផ្ទុះ​ហឹ​ង្សា​ប្រតាយប្រតប់​គ្នា និង​បាន​បណ្តាល​អោយ​តា​ហុងកុង​ដែល​ជា​ជន​រង​គ្រោះ រង​របួស​ដាច់រ​យាស់​ផ្ទៃមុខ ហើយ​ភ្លាម​នោះ ក៏​ត្រូវ​បាន​លោកនាយ​ប៉ូ​ស៌្ត​រដ្ឋបាល​ក្អម​សំណរ​ឈ្មោះ ឡែ​ន ធ្វើ​អន្តរា​គម​បញ្ឈប់​បាន​ភ្លាម​ៗ​ផង​ដែរ​។

ជុំវិញ​រឿងរ៉ាវ​ផ្ទុះ​អំពើ​ហិង្សា​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​អា​រ៉ូ​ម៉ា​នេះ ត្រូវ​បាន​លោក អាំង ធូ អធិការ​នគរបាល​ស្រុក​លើក​ដែក ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរ​សព្ទ័​ថា ពិតជា​កើត​មាន​ហេតុ​ការ​ណ៌​បែប​នេះ​មែន ហើយ​លោកនាយ​ប៉ូ​ស៌្ត​រដ្ឋបាល​ក្អម​សំណរ ក៏​បាន​ធ្វើ​របាយ​ការ​ណ៌​ជូន​លោក​រួច​ហើយ​ដែរ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ទំនាស់​បន្តិចបន្តួច​រឿង​រកស៊ី គ្មាន​អ្វី​ធំដុំ​ទេ ម្យ៉ាង​ទាំង​ជន​បង្ក​និង​ជន​រង​គ្រោះ​ព្រមទាំង​លោកនាយ​ប៉ុស្តិ៍សុទ្ធតែ​ជា​មិត្តភក្តិ​និង​គ្នា សម្រួល​គ្នា​បន្តិច​ទៅ​ចប់​ហើយ​ ។

ទោះជា​បែប​នេះ​ក្តី កោះសន្តិភាពបាន​ទទួល​ព័ត៌​មាន​ពី​ស្រុក​លើក​ដែក​មក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​សីហា ភាគី​ពាក់​ព​ន្ធ័​ទាំងអស់​នៅ​ក្នុង​ហេតុ​ការ​ណ៌​ផ្ទុះ​អំពើ​ហឹ​ង្សា​នោះ រួម​ទាំង​លោកនាយ​ប៉ុស្តិ៍រដ្ឋបាល​ក្អម​សំណរ​ផង​ដែរ ត្រូវ​បាន​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក ហៅ​មក​ធ្វើការ​ដោះស្រាយ​គ្នា នៅ​ក្នុង​ប៉ូ​ស៌្ត​រដ្ឋបាល​ឃុំ​សណ្តារ ដើម្បី​បញ្ចប់​រឿង ប៉ុន្តែ​ការ​សម្របសម្រួល​នោះ​ត្រូវ​បាន​បរាជ័យ ដោយសារ​ភាគី​ខាង​ជន​រង​គ្រោះ​មិន​ព្រម ហើយ​បាន​បោះ​សំដី​ថា និង​បន្ត​ប្តឹង​ទៅ​តុលាការ​បន្ត​ទៀត​ផង​។

រឿងរ៉ាវ​ពួកម៉ាក​ផឹកស៊ី​ជាមួយ​គ្នា ឈ្លោះប្រកែក​វាយតប់​គ្នា​ក្នុង​ពេល​ផឹកស៊ី វា​គឺជា​រឿង​ដែល​គេ​ធ្លាប់​បានឃើញ​ជា​ញឹកញាប់​នៅ​ក្នុង​សង្គម​ខ្មែរ វា​គ្មាន​អ្វី​ដែល​គួរ​អោយ​កត់​សំគាល់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​ហួសចិត្ត​ខ្លាំង​បំផុត​នោះ គឺ​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​បិទ​ហាង​ខារ៉ាអូខេ ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ការពារ​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​១៩​នោះ បែរជា​ហាង​ខារ៉ាអូខេ អា​រ៉ូ​ម៉ា​៩៩៩៩ នៅ​ច្រក​ទ្វា​អន្តរជាតិ​ក្អម​សំណរ អាច​បើក​ដំណើរការ​បាន​យ៉ាង​រលូន​ទៅ​វិញ ។

ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ពិសេស​គឺ​លោក នាយ​ប៉ូ​ស៌្ត​រដ្ឋបាល​ឃុំ​ក្អម​សំណរ មិន​បាន​អនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល តែ​បែរជា​ផ្គើន​ទៅ​និង​បទបញ្ជា​នេះ​ថែម​ទៀត ធ្វើ​អោយ​សាធារណៈជន​ជា​ច្រើន នាំ​គ្នា​និយាយ​បែប​ឌឺដង​ថា បើ​សូ​ម្បី​តែ​សមត្ថកិច្ច​ផង នៅ​តែ​នាំ​គ្នា​ចូល​ខារ៉ាអូខេ មិន​ខ្វល់​ពី​កូ​វី​ដ ចុះ​ទំ​រាំ​ប្រជាពលរដ្ឋ​សាមញ្ញ ទៅ​ហាម​គាត់​មិន​អោយ​ចូល​មិច​និង​បាន? ហើយ​បើ​តែ​បែប​នេះ តើ​វិធានការ​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​១៩ ដែល​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល បាន​ដាក់​ចេញ​នោះ​អាច​និង​មាន​ប្រសិទ្ធិ​ភាព យ៉ាងម៉េច​ទៅ​រួច​…..​?

កុំភ្លេច​ថា នៅស្រុកយួន​មានកូវីដកំពុងសាយភាយក្នុងសហគមន៍ដ៏គួរឱ្យខ្លាចមួយ … ប៉ុន្តែបែរជាប៉ូលិស​នៅព្រំដែន​បង្កភាព​អនាធិបតេយ្យ​លែងស្តាប់បញ្ជា​រាជ​រដ្ឋាភិបាល​ខ្លួន​ឯងទៅវិញ ពិតជា​សប្បាយចោលម្រ៉ាយ​មែនហើយ?

អត្ថបទសរសេរ ដោយ