ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​លើ​ទីផ្សារ​នឹង​ចុះ​មក​ត្រឹម​៣.០០០​រៀល ខណៈ​តម្រូវការ​នាំ​ចូល​កើន​ជាង​១១%

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក ​ចាប់ពី​ថ្ងៃ​ទី​១៦ ​រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែសីហា ​នឹង​ចុះ​មក​ត្រឹម​៣.០០០​រៀល ​ក្នុង​១​លី​ត្ រ​សម្រាប់​ប្រេងសាំង​ធម្មតា​និង​២.៧៥០​រៀល​ក្នុង​១​លី​ត្រ​ចំពោះ​ប្រេងម៉ាស៊ូត ខណៈ​តម្រូវការ​នាំ​ចូល​ប្រេងឥន្ធនៈ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ គិត​ត្រឹម​រយៈពេល​៧​ខែ​ កើនឡើង​ជាង​១១%…

រាជធានី​ភ្នំពេញ​៖​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក ​ចាប់ពី​ថ្ងៃ​ទី​១៦ ​រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែសីហា ​នឹង​ចុះ​មក​ត្រឹម​៣.០០០​រៀល ​ក្នុង​១​លី​ត្ រ​សម្រាប់​ប្រេងសាំង​ធម្មតា​និង​២.៧៥០​រៀល​ក្នុង​១​លី​ត្រ​ចំពោះ​ប្រេងម៉ាស៊ូត ខណៈ​តម្រូវការ​នាំ​ចូល​ប្រេងឥន្ធនៈ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ គិត​ត្រឹម​រយៈពេល​៧​ខែ​ កើនឡើង​ជាង​១១% ប្រៀបធៀប​ទៅ​និង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ នៅ​ថ្ងៃ​ទី​១៤​ សីហា​នេះ ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​បង្ហាញ​ថា ផ្នែក​តាម​តម្លៃ​មធ្យម​ប្រេង​ឥ​ន្ធៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពី​ថ្ងៃ​ទី​១៦​ ដល់​៣១ ​សីហា ២០២០​ នឹង​ត្រូវ​លក់​៣.១៦៦​រៀល​ក្នុង​មួយ​លី​ត្រ​សម្រាប់​ប្រេងសាំង​ធម្មតា​ និង២.៩៣១​រៀល​ក្នុង​មួយ​លី​ត្រ​សម្រាប់​ប្រេងម៉ាស៊ូត​ ។

សេចក្តីជូនដំនឹង​ដដែល​សង្កត់ធ្ងន់​ថា​ «​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយ​មានការ​ចូលរួម​ចំណែក​ពី​ក្រុមហ៊ុន​ចាយ​ចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ ​នៅ​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ​ អា​មេ​រិ​ក​ក្នុង​មួយ​លី​ត្រ​ ។

​ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ ចាប់ពី​ថ្ងៃ​ទី​១៦​ ដល់​៣១ ​សីហា ២០២០​នឹង​ចុះ​មក​៣.០០០​រៀល ​ក្នុង​មួយ​លី​ត្រ​សម្រាប់​សាំង​ធម្មតា ​និង​២.៧៥០​រៀល​ក្នុង​មួយ​លី​ត្រ​សម្រាប់​ប្រេងម៉ាស៊ូត​»​។

ស្រប​ពេល​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​ទីផ្សារ​ត្រូវ​បាន​កំណត់ គេ​សង្កេត​ឃើញ​ថា​តម្រូវការ​នាំ​ចូល​ប្រេងឥន្ធនៈ​ឆ្លងកាត់​ច្រក​កំពង់​ផែ​ស្វ័​យ​ក្រុងព្រះសីហនុ​ក្នុង​រយៈពេល​៧​ខែ​កន្លង​ទៅ​នេះ​មាន​ជាង​១,២​លាន​តោន​កើនឡើង​ជាង​១១%​។

យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​នៃ​កំពង់​ផែ​ស្វ័​យ​ក្រុងព្រះសីហនុ​បាន​បង្ហាញ​ថា​«​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០២០​នេះ​មាន​បរិមាណ​ជាង​១,២​លាន​តោន បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​និង​ឆ្នាំ​២០១៩​មាន​ជាង​១,១​លាន​តោន ពោល​គឺ​មានការ​កើនឡើង​ប្រមាណ​១១.២៥%»​។

ពាក់ព័ន្ធ​ការ​លក់​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​នៅ​ពេល​កន្លង​ទៅ​គេ​សង្កេត​ឃើញ​ថា​នៅ​តាម​ស្ថានីយ​មួយ​ចំនួន​លក់​ប្រេងឥន្ធនៈ មិន​គ្រប់​ចំណុះ​ឬ​មិន​គ្រប់​លី​ត្រ​ទៅ​ឱ្យ​អ្នក​ប្រើប្រាស់ នៅ​ពេល​មន្ត្រី​ជំនាញ​ធ្វើការ​ចុះ​ត្រួតពិនិត្យ តែ​មក​ដល់​ថ្មី​ៗ​នេះ​ហាក់ដូច​មាន​ភាព​ស្ងប់ស្ងាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ