ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​អនិច្ចារ​ណាស់​! ពលករ​ខ្មែរ​សម្លា.ប់​ពលករ​ខ្មែរ​គ្នា​ឯង​នៅ​កន្លែង​សិប្បកម្ម​មួយ​នៅ​កូរ៉េ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វា​ពិតជា​រឿង​គួរ​ឲ្យ​អនិច្ចារ​បំផុត និង​មិន​គួរ​ឲ្យ​កើត​មាន​ទាល់តែ​សោះ​ជុំវិញ​រឿងរ៉ាវ​ដែល​ពលករ​ខ្មែរ​ដៃ​ឆៅ​មួយ​រូប​បាន​កាប់សម្លាប់​ពលករ​ខ្មែរ​ម្នាក់​ទៀត ឲ្យ​បាត់បង់​ជីវិត​នៅ​កន្លែង​សិប្បកម្ម​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ។ ហើយ​នៅ​ថ្ងៃ​ទី​១៤ សីហា​នេះ សព​របស់​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​បូជា ដើម្បី​យក​ធាតុ​ត្រឡប់​មក​មាតុភូមិ​វិញ…

រាជធានី​ភ្នំពេញ ៖ វា​ពិតជា​រឿង​គួរ​ឲ្យ​អនិច្ចារ​បំផុត និង​មិន​គួរ​ឲ្យ​កើត​មាន​ទាល់តែ​សោះ​ជុំវិញ​រឿងរ៉ាវ​ដែល​ពលករ​ខ្មែរ​ដៃ​ឆៅ​មួយ​រូប​បាន​កាប់សម្លាប់​ពលករ​ខ្មែរ​ម្នាក់​ទៀត ឲ្យ​បាត់បង់​ជីវិត​នៅ​កន្លែង​សិប្បកម្ម​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ។ ហើយ​នៅ​ថ្ងៃ​ទី​១៤ សីហា​នេះ សព​របស់​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​បូជា ដើម្បី​យក​ធាតុ​ត្រឡប់​មក​មាតុភូមិ​វិញ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ឲ្យ​ដឹង​ថា នា​ថ្ងៃ​ទី​១៤ សីហា​នេះ ក្រុមការងារ​ទីប្រឹក្សា​ពលករ​បាន​តំណាង​ឯកឧត្តម ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង​បាន​ចូលរួម​កម្មវិធី​បូជាសព​ពលករ​ខ្មែរ​ឈ្មោះ ស៊ុំ អួ​ញ អាយុ ៣០ ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​ត្រូវ​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ការ​វាយប្រហារ​ពី​ពលករ​ខ្មែរ​ម្នាក់​ទៀត នៅ​កន្លែងធ្វើការ​មួយ​កន្លែង​នៅ​ទីក្រុង​ណាំ​យ៉ាង​ជូ ខេត្ត​ខ្យ​ង់​គី​ដូ ។

ស្ថានទូត​ខ្មែរ​បាន​បញ្ជាក់​ថា « ស្ថានទូត​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ និង​សាច់​ញា​តិ្ត​នៃ​សព ។ សូម​ថ្លែងអំណរគុណ​ដល់​ព្រះ​តេជគុណ រិ​ន សារ៉ូ ដែល​បាន​ចូលរួម​បង្សុកូល​ដល់​សព និង​កម្មវិធី​បូជាសព​ទាំងមូល ។ សូម​វិញ្ញាណ​ក្ខ័​ន្ធ​ប្អូន​បាន​ទៅ​កាន់​សុខ​គតិ​ភព​កុំបី​ឃ្លាងឃ្លាត​» ។

សូម​រម្លឹក​ថា ពលករ​ខ្មែរ​ឈ្មោះ ស៊ុំ អួ​ញ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​រោងចក្រ​ពេល​កំពុង​បំពេញការងារ ព្រោះតែ​ត្រូវ​បាន​ពលករ​ខ្មែរ​ម្នាក់​ទៀត ដែល​ធ្វើការ​ជាមួយ​នោះ​បាន​លប​សម្លាប់ ដែល​ករណី​ឃាតកម្ម​ជា​រឿង​មួយ​ដ៏​អាណោច​អា​ធ​ម ត្រូវ​បាន​ថ្នាក់ដឹកនាំ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បង្ហាញ​នូវ​ការ​សោកស្តាយ និង​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​ក្រៅប្រទេស​ចេះ​យល់​ទុក្ខ​ធុរៈ​គ្នា មិន​គួរ​ណា​បង្ក​នូវ​អំពើ​ហិង្សា និង​ឈាន​ដល់​ការ​កាប់សម្លាប់​គ្នា​ឯង​នោះ​ទេ ។

លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ថ្លែង​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ស្ថានទូត​ក៏​បាន​ចុះ​ទៅ​តាមដាន និង​ចាត់ចែង​សម្របសម្រួល​បញ្ហា ហើយ​ចេញ​លិខិតអនុញ្ញាត​ឱ្យ​មានការ​បូជាសព​ជន​រង​គ្រោះ​នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែសីហា នេះ​ហើយ ។ លោក​ឡុ​ង ឌី​ម៉​ង់ បានឱ្យ​ដឹង​ទៀត​ថា ធាតុ​របស់​ជន​រង​គ្រោះ​នឹង​ត្រូវ​ភរិយា​នាំ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ស​ប្តា​ហ៍​ក្រោយ ។ លោក​បាន​បន្ត​ថា​ជនសង្ស័យ​ឈ្មោះ ម​.​ប​.​រ អាយុ ៣៦ ឆ្នាំ ត្រូវ​ខាង​សមត្ថកិច្ច​កូរ៉េ​ឃាត់ខ្លួន​បាន​ហើយ នៅ​ទីក្រុង​មួយ​ចម្ងាយ​ប្រមាណ ៣០ ទៅ ៤០ គីឡូម៉ែត្រ​ពី​ទីក្រុង​សេ​អ៊ូ​ល និង​កំពុង​កសាង​សំណុំរឿង​បន្ត អ៊ីចឹង​ខាង​ស្ថានទូត​ខ្មែរ​នឹង​បន្ត​តាមដាន​រឿង​នេះ​បន្ថែម​ទៀត ។

លោក ឡុ​ង ឌី​ម៉​ង់ បាន​មាន​ប្រសាសន៍ «​ខ្ញុំ​គ្មាន​អ្វី​ក្រៅពី​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ពលករ​ខ្មែរ ដែល​មក​រស់នៅ​រៀន រៀនសូត្រ ធ្វើការ​នៅ​ប្រទេស​កូរ៉េ​នេះ សូម​ឲ្យ​គាត់​ខិតខំ​បំពេញ​តួនាទី​ជា​ពលរដ្ឋ​ខ្មែរ​ដ៏​ល្អ​ម្នាក់​របស់​ប្រទេស​កម្ពុជា​យើង ព្រោះ​ពួក​គាត់​សុទ្ធ ជា​យុវវ័យ យុវជន​ជំនាន់​ថ្មី គួរ​ធ្វើ​អ្វី​គោរព​ច្បាប់​និង​ធ្វើ​តាម​ច្បាប់​របស់​ប្រទេស​គេ និង​កុំ​បំផ្លាញ​កិត្តិយស​ជាតិ​សាសន៍​ខ្លួនឯង​អី​» ។

លោក​ក៏​អំពាវនាវ​ដល់​ពលករ​ផ្តោត​ការ​យកចិត្តទុកដាក់​ធ្វើការ​សន្សំ​លុយ​ទៅ​ស្រុក ដើម្បី​ពង្រឹង​ជីវភាព និង​មុខ​វិជ្ជាជីវៈ​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ក្រុម​គ្រួសារ​គាត់ និង​ប្រទេស​ជាតិ​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ