ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ធ្លាក់​ផ្លូវដែក​ ឆក់​យក​ជីវិត​​មនុស្ស​​៣​នាក់ របួស​៦​នាក់​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​ដឹក​ជញ្ជូន​អង់គ្លេស​គូសបញ្ជាក់​ថា រថភ្លើង​មួយ​ខ្សែ​បាន​ធ្លាក់​ពី​ផ្លូវដែក​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ សីហា នៅ​ភាគ​ឦសាន​តំបន់​អេកូ​ស​អង់គ្លេស បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​៣​នាក់ ក្នុង​នោះ​មាន​អ្នក​បើក​ហើយ​មនុស្ស​៦​នាក់​ទៀត​រង​របួស។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​ដឹក​ជញ្ជូន​នោះ​គូសបញ្ជាក់​ថា ទោះបី​មានការ​ខិតខំ​ប្រឹងប្រែង​របស់​បណ្ដា​អ្នក​ជួយ​សង្គ្រោះ​ក៏​មនុស្ស​៣​នាក់​ត្រូវ​ស្លាប់​នៅ​នឹង​កន្លែង…

ប្រទេស​អង់គ្លេស ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​ដឹក​ជញ្ជូន​អង់គ្លេស​គូសបញ្ជាក់​ថា រថភ្លើង​មួយ​ខ្សែ​បាន​ធ្លាក់​ពី​ផ្លូវដែក​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ សីហា នៅ​ភាគ​ឦសាន​តំបន់​អេកូ​ស​អង់គ្លេស បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​៣​នាក់ ក្នុង​នោះ​មាន​អ្នក​បើក​ហើយ​មនុស្ស​៦​នាក់​ទៀត​រង​របួស។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​ដឹក​ជញ្ជូន​នោះ​គូសបញ្ជាក់​ថា ទោះបី​មានការ​ខិតខំ​ប្រឹងប្រែង​របស់​បណ្ដា​អ្នក​ជួយ​សង្គ្រោះ​ក៏​មនុស្ស​៣​នាក់​ត្រូវ​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​នោះ​មាន​អ្នក​បើក ចំណែក​មនុស្ស​៦​នាក់​ទៀត​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

ផ្សែង​បាន​ហុយ​ចេញពី​កន្លែង​គ្រោះថ្នាក់​ដែល​កើត​មាន​ក្នុង​តំបន់​វាល​មួយ ។ រថយន្ត​សង្គ្រោះ​ជា
ច្រើន​គ្រឿង​និង​ឧទ្ធម្ភាគចក្រ​១​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ ។

ពុំ​មានការ​អះអាង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅឡើយ ។ ដោយ​ផ្សែងហុយ​ច្រើន​ក៏​ទោះជា​រថភ្លើង​នោះ​ក៏​មើល​មិនឃើញ​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ