ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការ​ហើយ​! ការ​ហោះហើរ​ពី​ភ្នំពេញ​ទៅ​សិ​ង្ហ​បុរី នឹង​ចាប់ផ្តើម​នៅ​ខែ​ក្រោយ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ព័ត៌មាន​ផ្លូវការ​មួយ​ថ្មី​ៗ​និង​មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​សម្រាប់​ដំណើរ​ធ្វើ​មុខ​ជំនួញ ឬ​ពិនិត្យ​សុខភាព ព្រោះ​ការ​ហោះហើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ប្រទេស​កូន​នាគ​មួយ​នេះ​នឹង​ចាប់ផ្តើម​នា​ខែកញ្ញា ឆ្នាំ​២០២០​នេះ​ហើយ ។ យោង​តាម​លោកស្រី ឆាយ ស៊ី​វលី​ន…

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ព័ត៌មាន​ផ្លូវការ​មួយ​ថ្មី​ៗ​និង​មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​សម្រាប់​ដំណើរ​ធ្វើ​មុខ​ជំនួញ ឬ​ពិនិត្យ​សុខភាព ព្រោះ​ការ​ហោះហើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ប្រទេស​កូន​នាគ​មួយ​នេះ​នឹង​ចាប់ផ្តើម​នា​ខែកញ្ញា ឆ្នាំ​២០២០​នេះ​ហើយ ។

យោង​តាម​លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​នៅ​ថ្ងៃ​ទី ១៣ ខែ សីហា ឆ្នាំ​២០២០ នេះ​ថា «​ការ​សម្រេច​ឱ្យ​មានការ​ហោះហើរ​ទៅ​ប្រទេស​សឹ​ង្ហ​បុរី​ឡើង​វិញ​នេះ ដោយសារ​យើង​មើលឃើញ​ថា ប្រទេស​នេះ​ជា​ប្រទេស​ដែល​តូច និង​ការ​គ្រប់គ្រង​ស្ថានភាព​បាន​គួរសម បើ​ទោះបីជា​ប្រទេស​នេះ​មានការ​ឆ្លង​ថ្មី ប៉ុន្តែ​យើង​ឃើញ​ថា​ការ​ការពារ និង​ការ​អនុវត្ត​នូវ​វិធី និង​វិធាន​ការណ៍​សុវត្ថិភាព​របស់​ប្រទេស​នេះ បាន​ល្អ​»​។

លោកស្រី ឆាយ ស៊ី​វលី​ន បាន​បន្ត​ថា «​ម្យ៉ាងវិញទៀត ការ​ហោះហើរ​នេះ អាច​ដឹក​ជញ្ជូន​ពី​ភ្ញៀវ​ពី​ប្រទេស​ផ្សេង​ៗ ពីព្រោះ​អី​ចង់​មិន​ចង់​ក៏​គាត់​នៅ​មាន​ហោះហើរ​ពី​ប្រទេស​ប្រទេស​សិង្ហ​បុរី ទៅ​ប្រទេស​ផ្សេង​ៗ គាត់​នៅ​តែ​បន្ត​ដដែល​នឹង គ្រាន់តែ​គាត់​មិន​ហោះហើរ​នៅ​កម្ពុជា​កន្លង​មក​»​។

លោកស្រី បាន​បន្ថែម​ទៀត​ថា «​ចឹ​ង​ប្រសិនបើ​គាត់​ត​ភ្ជាប់​ពី​ប្រទេស​គាត់​មក​ប្រទេស​កម្ពុជា​មួយទៀត​ទៅ យើង​នឹង​បាន​ទទួល​ពី​ប្រទេស​ផ្សេង​ៗ​ផង​ដែរ នូវ​អ្នកទេសចរ និង​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ៗ​ផង​ដែរ ចឹ​ង​អ្វី​ដែល​យើង​រំពឹង គឺ​រំពឹង​ពី​ប្រទេស​ផ្សេង​ៗ ដូច​ជា​អូស្ត្រាលី ជាដើម ដែល​ប្រទេស​នេះ​មិនសូវ​មាន​ករណី​ឆ្លង​ខ្លាំង​។ ដូចនេះ យើង​នឹង​បាន​ចំណូល​ខ្លះ ពី​ការ​ហោះហើរ​នឹង​តាម​រយៈ​ហោះហើរ ការ​នាំ​ចូល នូវ​អ្នកដំណើរ​នេះឯង​»​។

ទាក់​នឹង​ព័ត៌មាន​នេះ​ដែរ យោង​តាម​លោក​រដ្ឋលេខាធិការ ក្រសួងទេសចរណ៍​កម្ពុជា លោក​តុ​ប សុ​ភ័ក ក៏​បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​ច្បាស់លាស់​នៅឡើយ​ទេ គ្រាន់តែ​ថា​កន្លង​មក នៅ​ក្នុង​ដំណាក់កាល​កូ​វី​ដ​១៩ ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ បាន​ប្រកាស​ថា​ហោះហើរ​ពេល ពេល​នោះ ថ្ងៃនេះ​ថ្ងៃ​នោះ ជាក់ស្តែង​មិន​អាច​ធ្វើ​បាន តាម​ការ​ប្រកាស​នោះ​ទេ ដោយសារ​តែ​បញ្ហា​កូ​វី​ដ​១៩​នេះឯង ចឹ​ង​បើ​ទោះបីជា​មានការ​ហោះហើរ​ក្តី ក៏​បច្ចុប្បន្ន​ក៏​យើង​មានការ​រឹត​បន្តឹង និង​ប្រយ័ត្នប្រយែង​ខ្ពស់​ផង​ដែរ​។

លោក​តុ​ប សុ​ភ័ក បាន​បន្ថែម​ថា «​ជា​ពិសេស​ទៅ​ទៀត ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​ទេសចរណ៍ គឺ​អត់​ទាន់​មាន​ទេ ដោយសារ​ប្រទេស​យើង​គឺ​នៅ​ជាប់​បំរាម​រឹត​បន្តឹង​នៅឡើយ ពោល​គឺ​យើង​អត់​ទាន់​មាន ទិ​ដ្ឋ​ការ​ទេសចរណ៍ (tourist visa)​។

បច្ចុប្បន្ន​យើង​នៅ​មានការ​ហោះហើរ​ចូល​មក​ស្រុក​យើង​ហើយ​មាន ជនបរទេស​ដែល​ចូល​មក​ស្រុក​យើង​នឹង មិនមែន​ជា​ទេសចរណ៍ ដែល​ធ្វើ​ដំណើរ​កំសាន្ត​ជា​សាកល​នោះ​ទេ ភាគច្រើន​គឺ​អ្នក​ដែល​ទេសចរ​ធុរៈជន ជា​អ្នកជំនួញ ដែល​គាត់​ត្រូវ​ចូល​មក​មើល​ក្នុង​ក្រុមហ៊ុន​របស់​គាត់ ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ និង​មួយ​ចំនួន​ទៀត​ជា​អ្នកការទូត និង​អង្គការ​សង្គម​ស៊ី​វិល ឬ​ជា​សិស្ស​និស្សិត​ត្រូវ​ត្រឡប់​មក​ស្រុក​វិញ​ជាដើម​»៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ