ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ទាំង​បី​ដែល​នាំ​សំណាង​មក​ឲ្យ​អ្នក

3 ឆ្នាំ មុន

មនុស្ស​គិត​ថា​សំណាងល្អ ឬ​អាក្រក់​កើត​មាន​ឡើង​ដោយ​ឯកឯង និង​តែងតែ​កើត​មាន​ឡើង​ពេល​ដែល​មនុស្ស​មិន​បាន​រំពឹង​ទុក​មុន​។ ប៉ុន្តែ​សាស្ត្រាចារ្យ ធី​ណា ស៊ី​ឡី​ក (Tina Seelig) ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​សហគ្រិនភាព​ប្រចាំ​មហាវិទ្យាល័យ Stanford…

មនុស្ស​គិត​ថា​សំណាងល្អ ឬ​អាក្រក់​កើត​មាន​ឡើង​ដោយ​ឯកឯង និង​តែងតែ​កើត​មាន​ឡើង​ពេល​ដែល​មនុស្ស​មិន​បាន​រំពឹង​ទុក​មុន​។ ប៉ុន្តែ​សាស្ត្រាចារ្យ ធី​ណា ស៊ី​ឡី​ក (Tina Seelig) ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​សហគ្រិនភាព​ប្រចាំ​មហាវិទ្យាល័យ Stanford បាន​ប្រាប់​មក​ថា សំណាងល្អ​កើត​ចេញពី​ខួរក្បាល​របស់​អ្នក​ទាំងស្រុង​ទៅ​វិញ​។

ក្នុង​រយៈពេល ២០​ឆ្នាំ នៃ​ការ​តាមដាន​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មានសំណាង​ល្អ​ជាង​អ្នក​ដទៃ សាស្ត្រាចារ្យ​នេះ​បាន​ប្រទះ​ឃើញ​ថា មនុស្ស​ដែល​មានសំណាង​ល្អ​ភាគច្រើន​ជា​មនុស្ស​ដែល​បង្កើត​សំណាង​សម្រាប់​ខ្លួនឯង​ ។ ខាងក្រោម​នេះ​គឺជា​វិធី​ដែល​សាស្ត្រាចារ្យ​ស៊ី​ឡី​ក​បង្រៀន​ដល់​អ្នក​ដទៃ​ដើម្បី​បង្កើន​សំណាង​របស់​ពួក​គេ​៖

១. ធ្វើ​អ្វី​ដែល​មាន​ហានិភ័យ​តិច
អ្នកស្រី​ជំរុញ​ទឹកចិត្ត​មនុស្ស​ឲ្យ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​អ្វី​ដែល​មាន​ហានិភ័យ និង​ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក ប៉ុន្តែ​អ្នកស្រី​បាន​បន្ថែម​ថា មនុស្ស​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់​មុន​ពេល​ធ្វើ​ដូច្នេះ​។ ផ្ទុយ​មក​វិញ អ្នកស្រី​បាន​ប្រាប់​ថា អ្នក​គួរតែ​ធ្វើ​អ្វី​ដែល​មាន​ហានិភ័យ​តិច ឬអ្វី​ដែល​អ្នក​អាច​ជោគជ័យ​បាន​ដោយ​សាកល្បង​ព្យាយាម​ធ្វើ​វា​ពីរ​ទៅ​បី​ដង​។ ឧទាហរណ៍ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ពូកែ​ខ្មាស​អៀន​ច្រើន អ្នក​អាច​ព្យាយាម​និយាយ​ជាមួយ​មនុស្ស​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក​ជាដើម​។

២. បង្ហាញ​អំណរ​គុណ
ការ​បង្ហាញ​អំណរ​គុណ​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​អ្នកជា​ច្រើន​ទោះជា​ពេល​ដែល​អ្នក​បាន​បរាជ័យ​ពិតមែន​ក្តី​។ ឧទាហរណ៍ អ្នក​មិន​ទទួល​បានការ​ងារ​ក្នុង​ក្តី​សុបិន​របស់​អ្នក​ទេ ប៉ុន្តែ​អ្នក​មិន​គួរ​ចុះចាញ​ឡើយ​។ ផ្ទុយ​មក​វិញ ព្យាយាម​វិភាគ​និង​វាយតម្លៃ​មើល​លើ​អ្វី​ដែល​អ្នក​អាច​រៀនសូត្រ​បាន​ពី​បទ​ពិសោធន៍​នោះ​។ បន្ទាប់​មក​អរគុណ​មនុស្ស​ដែល​បាន​ជួយ​អ្នក​។ ការ​ធ្វើ​ដូច្នេះ​អាច​អនុញ្ញាត​ឲ្យ​អ្នក​ទាំងនោះ​ផ្តល់​នូវ​ឱកាសល្អ​ៗ​ដល់​អ្នក​នៅ​ថ្ងៃ​អនាគត​ទៀត​។

៣. រក​មើល​អ្វី​ដែល​ល្អ​ពី​អ្វី​ដែល​អាក្រក់
គំនិត​របស់​មនុស្ស​មិន​តែងតែ​ស ឬ ខ្មៅ​ទេ​។ ទោះជា​គំនិត​ដែល​មិនល្អ​ក៏​នៅ​មាន​ចំណុច​មួយ​ចំនួន​ដែល​អ្នក​អាច​រៀនសូត្រ​ពី​វា​បាន​ដែរ​។ ដូច្នេះ​អ្នកស្រី​បង្រៀន​ឲ្យ​អ្នក​ដទៃ​មើលទៅ​គំនិត​មិនល្អ​ដោយ​គំនិត​សុទិដ្ឋិនិយម ព្រោះ​អ្នក​អាច​រក​ឃើញ​អ្វី​ដែល​ល្អ​និង​ចាប់​យក​ឱកាស​ដែល​អ្នក​ដទៃ​មើល​មិនឃើញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ