ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិភោគ​មី​ស្រុស​2-3​ដង​1​ស​ប្តា​ហ៍ ផ្តល់​ផល​អាក្រក់​ដល់​បេះដូង

9 ឆ្នាំ មុន

របកគំហើញ​វេជ្ជសាស្ត្រ​ថ្មី​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​កបាន​បង្ហាញថា ការ​បរិភោគ​មី​ជា​រឿយ​ៗ​ហាក់​មិន​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​បាន​បង្កើត​ឱ្យ​មាន​ភាព

របកគំហើញ​វេជ្ជសាស្ត្រ​ថ្មី​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​កបាន​បង្ហាញថា ការ​បរិភោគ​មី​ជា​រឿយ​ៗ​ហាក់​មិន​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​បាន​បង្កើត​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សុខភាព​អ្នក​បរិភោគ​ច្រើន​រាប់​មិន​អស់ ។

ការ​ពិសោធ​បាន​រក​ឃើញ​ថា បុគ្គល​ដែល​បរិភោគ​មី​ស្រុស ២-៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ក្នុង​នោះ​បូក​រួម​ទាំង​មី​ជប៉ុន ឈ្មោះ Ramen​ផង​ដែរ​គឺ​ង្កើ​ន​ហានិភ័យ​កើត​មាន​លក្ខខណ្ឌ Cardiometabolic Syndrome ក្នុង​កម្រិត​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ ។ Cardiometabolic Syndrome គឺជា​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​មួយ​ដែល​អាច​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​និង​ជំងឺ​ទឹកនោមផ្អែម ។

ដូច​ជា​អាហារ​កែ​ច្នៃ​ច្រើន​ប្រភេទ​ទៀត​ដែរ​មី​ផ្ទុក​យ៉ាង​ខ្ពស់​នូវ​សារធាតុ​អំបិល ហើយ​ការ​ទទួលទាន​បណ្តា​អាហារ​ដែល​សម្បូរ​រ៉ែ​មួយ​នេះ​គឺ​អាច​បង្កើន​ហានិភ័យ​ពី​ជំងឺ​បេះដូង​និង​ដាច់​សរសៃឈាម​ខួរក្បាល ។

មី ជា​ពិសេស​គឺ មី​របស់​ជប៉ុន​ឈ្មោះ Ramen​ដែល​មាន​រសជាតិ​ច្រើន​មុខ​ដូច​ជា រសជាតិ​សាច់​មាន់ សាច់​ជ្រូក សាច់​គោ​និង​រសជាតិ​ផ្សិត​ត្រូវ​បាន​បរិភោគ​យ៉ាង​ទូលំទូលាយ​ក្នុង​ចំណោម​ប្រជាជាតិ​អាស៊ី ជា​ពិសេស​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ជាទី​កន្លែង​មាន​អ្នក​និយម​ចូល​ចិត្ត​មី​ខ្ពស់​ជាងគេ​បំផុត​ក្នុង​លោក ។ បច្ចុប្បន្ន ប្រជាជន​ក្នុង​ប្រទេស​នេះ​កាន់តែ​ច្រើន​ឡើង​កើត​មាន​បញ្ហា​សុខភាព ក្នុង​នោះ តួលេខ​អ្នក​ធាត់​លើស​ទម្ងន់​និង​អ្នកជំងឺ​បេះដូង​កើនឡើង​យ៉ាង​រហ័ស ។

ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ The Journal of Nutrition វេជ្ជបណ្ឌិត Hyun Joon Shin​ជា​អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា​៖ «​បណ្តា​មី​កំប៉ុង​និង​កញ្ចប់​គឺជា​អាហារ​សម្រន់​ដែល​បំផ្លាញ​ដល់​សុខភាព​បេះដូង ជា​ពិសេស​គឺ​ស្ត្រី​។ សុខភាព​បេះដូង​ស្ត្រី​អាច​នឹង​មាន​បញ្ហា ប្រសិនជា​គេ​ទទួលទាន​មី​ស្រុស​មួយ​ចាន​រាល់ថ្ងៃ​»​។

កាលពីដើម​ឆ្នាំ​នេះ លោក Braden Kuo​អ្នកឯកទេស​ខាង​ក្រពះ​ពោះវៀន​មន្ទីរពេទ្យ Massachusetts General Hospital​នៅ​ក្រុង​បូ​ស្តុ​ន​សហរដ្ឋអាមេរិក​បាន​ពិសោធ​ឃើញ​ថា រាង​កាយ​ជួប​ការ​លំបាក​ខ្លាំង​ដើម្បី​រំលាយ​មី នៅ​ឆៅ ។ លោក​ថា មី ជា​ពិសេស​មី Ramen​មាន​ដាក់​សារធាតុ​គីមី​ឈ្មោះ Tertiary-butyl hydroquinone (TBHQ)​គឺជា​សារធាតុ​បន្ថែម​ពណ៌​ឬ​រសជាតិ​ទៅ​លើ​អាហារ​ដែល​ជា​ផលិតផល​សម្រេច​របស់​ឧស្ម័ន​ប៊ូ​តាន​ប្រើ​ក្នុង​ឧស្សាហកម្ម​ប្រេង​ឥន្ទ​នៈ ។

ខាងក្រោម​នេះ​ជា​គុណវិបត្តិ​មួយ​ចំនួន​ទៀត​របស់​មី ៖
១-​ទប់ស្កាត់​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​សម្រាប់​ក្មេង​អាយុ​ក្រោម​៥​ឆ្នាំ
២-​សារធាតុ​ក្នុង​មី​ឈ្មោះ Styrofoam​អាច​បណ្តាល​ឱ្យ​កើត​ជំងឺមហារីក
៣-​បរិភោគ​អំឡុង​ពពោះ​អាច​បណ្តាល​ឱ្យ​កូន​រលូត
៤-​សម្បូរ​តែ​កាបូ​អុ​ី​ដ្រា​ត ប៉ុន្តែ​គ្មាន វីតាមីន  សារធាតុ​សរសៃ និង​រ៉ែ
៥-​ផ្ទុក​សារធាតុ​បន្ថែម​រសជាតិ ម៉ូ​ណូ​សូ​ដ្យូ​ម គ្លុ​យ​តា​ម៉ាត ។ ការ​ទទួលទាន​ច្រើន សារធាតុ​នេះ​នឹង​បណ្តាល​ឱ្យ​ឈឺក្បាល រកកល​ចង់​ក្អួត​…​។
៦-​រំខាន​ដល់​ច​ល​ភាព​ពោះវៀន ប៉ះពាល់​ការ​រំលាយ​អាហារ
៧-​សារធាតុ​ដែល​រក្សា​មី​ឱ្យ​មាន​សំណើម​ជាតិ​ខ្លាញ់ Propylene Glycol អាច​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ប្រព័ន្ធ​ការពារ​រាង​កាយ …. ៕