ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាសនា​អប់រំ​មនុស្ស​ឱ្យ​មាន​ព្រហ្ម​វិហារធម៌

3 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​អប់រំ​មនុស្ស​ឲ្យ​មាន​ព្រហ្ម​វិហារធម៌ ចេះ​ស្រឡាញ់​រាប់អាន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ជា​សាសនា​សន្តិភាព ហើយ​អប់រំ​មនុស្ស​តាម​បែប​សន្តិភាព មិនមែន​ដោយ​អំពើ​ហិង្សា​នោះ​ឡើយ ។ ព្រោះថា​ពិភពលោក​នេះ​ពុំ​ទាន់​មាន​សន្តិភាព​ពិតប្រាកដ​ទេ ដោយ​យើង​ពុំ​ទាន់​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព​បរិបូណ៌​ឡើយ ។…

ព្រះពុទ្ធ​សាសនា​អប់រំ​មនុស្ស​ឲ្យ​មាន​ព្រហ្ម​វិហារធម៌ ចេះ​ស្រឡាញ់​រាប់អាន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ជា​សាសនា​សន្តិភាព ហើយ​អប់រំ​មនុស្ស​តាម​បែប​សន្តិភាព មិនមែន​ដោយ​អំពើ​ហិង្សា​នោះ​ឡើយ ។

ព្រោះថា​ពិភពលោក​នេះ​ពុំ​ទាន់​មាន​សន្តិភាព​ពិតប្រាកដ​ទេ ដោយ​យើង​ពុំ​ទាន់​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព​បរិបូណ៌​ឡើយ ។ សន្តិភាព​ទាល់តែ​ប្រជាពលរដ្ឋ​យើង​រស់នៅ​លែង​ភ័យ​​ខ្លាច​ទើប​ឈ្មោះ​ថា​យើង​មាន​សន្តិភាព ។ ការ​បំភិតបំភ័យ ភេរវកម្ម ចោរកម្ម ឃាត​កម្ម ភ័យ​នឹង​មេរោគ​កូ​វី​ដ​ជា​រៀងរាល់ថ្ងៃ និង​អ្នកក្រ​ភ័យ​ព្រួយ​ដោយ​គ្មាន​ហូប ឯ​អ្នកមាន​ភ័យ​ខ្លាច​ចោរប្លន់ ។

បញ្ហា​សន្តិភាព​ផ្លូវចិត្ត​សំខាន់​ណាស់ កាលណា​ចិត្តស្ងប់ ធ្វើ​ឲ្យ​បុគ្គល​ស្ងប់​, កាលណា​បុគ្គល​ស្ងប់ ធ្វើ​ឱ្យ​គ្រួសារ​ស្ងប់​, កាលណា​គ្រួសារ​ស្ងប់ ធ្វើ​ឱ្យ​ស្រុកភូមិ​ស្ងប់ គឺ​ស្ងប់​រហូត​ដល់​ពិភពលោក​ទាំងមូល ប៉ុន្តែ​បច្ចុប្បន្ន​អសន្តិសុខ​ព្រោះតែ​កូ​វី​ដ​-១៩ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ