ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​វ​! ស្ទឹង​សៀមរាប​ក្លាយជា​ផ្សារ​ទឹក​ដ៏​ទាក់ទាញ​នៅ​ស​ប្តា​ហ៍​ក្រោយ

3 ឆ្នាំ មុន
  • សៀមរាប

សៀមរាប ៖ ស្ទឹង​សៀមរាប​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​សំខាន់​នៅ​ក្នុង​ព្រឹត្តិការណ៍​សប្បាយ​ៗ ដែល​អាជ្ញាធរ​ខេត្ត​កំពុង​រៀបចំ ដើម្បី​ស្វាគមន៍​អ្នកទេសចរ​នៅ​ក្នុង​ឱកាស​ឈប់​សម្រាក​ច្រើន​ថ្ងៃ ដែល​ផ្តើម​ពី​ថ្ងៃ​ទី ១៥ ខែសីហា ស​ប្តា​ហ៍​ក្រោយ​នេះ ។…

សៀមរាប ៖ ស្ទឹង​សៀមរាប​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​សំខាន់​នៅ​ក្នុង​ព្រឹត្តិការណ៍​សប្បាយ​ៗ ដែល​អាជ្ញាធរ​ខេត្ត​កំពុង​រៀបចំ ដើម្បី​ស្វាគមន៍​អ្នកទេសចរ​នៅ​ក្នុង​ឱកាស​ឈប់​សម្រាក​ច្រើន​ថ្ងៃ ដែល​ផ្តើម​ពី​ថ្ងៃ​ទី ១៥ ខែសីហា ស​ប្តា​ហ៍​ក្រោយ​នេះ ។

បើ​តាម​ផែនការ​របស់​អាជ្ញាធរ គឺ​នឹង​សង់​ផែ​មួយ​នៅ​លើ​ដងស្ទឹង​សៀមរាប នៅ​ត្រង់​ព្រះរាជ​ដំណាក់ ។ ផែ​ឈើ​នេះ​សម្រាប់​ភ្ញៀវ​ទេសចរ​ចុះឡើង​ជិះទូក​ទៅ​ទិញ​ទំនិញ និង​ទិញ​អាហារ​ដែល​អាជ្ញាធរ​រៀបចំ​ឲ្យ​មានការ​លក់ដូរ​នៅ​លើ​ទឹក ក្នុង​ស្ទឹង​សៀមរាប​នេះ ។ បន្ទាប់​ពី​ការ​ជិះទូក​ទិញ​ចំណីចំណុក​ពី​ផ្សា​រលើ​ទឹក​ហើយ​ពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​អាច​យក​អាហារ​ទាំងនោះ​មក​ទទួលទាន​តាម​ដងស្ទឹង ដែល​បាន​រៀបចំ​កន្លែង​អង្គុយ​យ៉ាង​ស្រស់​ស្អាត ខ្យល់អាកាស​ត្រជាក់ បែប​ធម្មជាតិ ។

ពេល​នេះ រដ្ឋបាល​ខេត្តសៀមរាប ដោយ​មានការ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សាខា​កាកបាទក្រហមកម្ពុជា បាន​នឹង​កំពុង​រៀបចំ តុបតែង​លម្អ​ស្ទឹង​សៀមរាប ដើម្បី​ធ្វើ​ឲ្យ​មាន​សោភ័ណ​ភាព​កាន់តែ​ស្រស់​ត្រកាល​យ៉ាង​ម​ម៉ា​ញឹក ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ។ ទូក​តូច​ៗ សម្រាប់​ដាក់​ឲ្យ​ភ្ញៀវ​ទេចរ​ជិះ​កំពុង​រៀបចំ​លាប​ពណ៌​យ៉ាង​ស្រស់​ស្អាត ។

អាជ្ញាធរ​អះអាង​ថា ការ​រៀបចំ​លម្អរ​ស្ទឹង​នេះ​ដែរ គឺ​ត្រូវ​រៀបចំ​យ៉ាងណា ដើម្បី​រំលេច​នូវ​សោភ័ណ​ភាព​សម្រស់​បៃតង​នៅ​តាម​ដងស្ទឹង និង រុក្ខវិថី​នានា​ក្នុង​ក្រុង នា​ពេល​រាត្រី​ឲ្យ​កាន់ តែ​មានការ​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ ។

សូម​ជម្រាប​ថា ក្រៅ​ការ​ពី​ការ​រៀបចំ​ឲ្យ​មានការ​កម្សាន្ត​តាម​ដងស្ទឹង​ផ្សារ​ទឹក​នេះ អាជ្ញាធរ​ខេត្តសៀមរាប​មាន​រៀបចំ​កម្មវិធី​ជា​ច្រើន​ទៀត​ជា មាន​ទាំង​ពិធី​បែប​សាសនា បួងសួង​សុំ​សេចក្តីសុខ កម្មវិធី​ពិព័រណ៍ បន្លែ​ផ្លែ​ឈើ កសិផល ផលិតផល ក្រុង​-​ស្រុក​ទាំង​១២ កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប ការ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ នៅ Pub Street ផាប់​ស្ទ្រី​ត កម្មវិធី​ជិះ​កង់ កម្មវិធី​កីឡា​វាយ​កូន​ហ្គោ​ល កម្មវិធី​ដើរ​ព្រៃ ចង្ក្រាន​រយ​ភ្នំ​គូលែន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ