ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនសត្វ​ហ្វ៊ី​លី​ពី​ន​បើក​ម៉ាស្សា​ដោយ​សត្វ​ពស់

9 ឆ្នាំ មុន

សួនសត្វ Cebu City ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​បើក​ម៉ាស្សា​ដោយ​ពស់ថ្លាន់​ដល់​អ្នកទេសចរ ។

វិធីសាស្ត្រ​ម៉ាស្សា​របស់​សួនសត្វ​គឺ​តម្រូវ​ឱ្យ​អ្នកទេសចរ​គេង​នៅ​លើ​គ្រែ​ឫស្សី រួច​យក​ពស់ថ្លាន់​ចំនួន​៤​ក្បាល

សួនសត្វ Cebu City ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​បើក​ម៉ាស្សា​ដោយ​ពស់ថ្លាន់​ដល់​អ្នកទេសចរ ។

វិធីសាស្ត្រ​ម៉ាស្សា​របស់​សួនសត្វ​គឺ​តម្រូវ​ឱ្យ​អ្នកទេសចរ​គេង​នៅ​លើ​គ្រែ​ឫស្សី រួច​យក​ពស់ថ្លាន់​ចំនួន​៤​ក្បាល​ដាក់​ពីលើ​ខ្លួន ដើម្បី​ឱ្យ​សាច់ដុំ​មាន​ចលនា​តាម​សម្រួល ។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង មក ផ្សាយ​ថា ពស់ មួយ​ក្បាល​ៗ​សម្រាប់​ម៉ាស្សា​រាង​កាយ​មនុស្ស​មាន​ប្រវែង​ប្រហែល​៥​ម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល​២៥០​គីឡូក្រាម ។

អ្នកទេសចរ​ដែល​ចង់ឱ្យ​ពស់​ម៉ាស្សា​ត្រូវ​ក្លាហាន​មិន​ខ្លាចពស់ និង​ត្រូវ​បង់ថ្លៃ​ដល់​សួនសត្វ​។

លោក​ចូ​វ៉ា​ន​នី រ៉ូ​ម៉ា​រ៉ា​តេ អ្នកចាត់ការ​ទូទៅ​នៅ​ក្នុង​សួនសត្វ​និយាយ​ថា នៅ​ពេល​ដំបូង​អ្នកទេសចរ​មាន​អារម្មណ៍​ភ័យ​ខ្លាច ប៉ុន្តែ​បន្ទាប់​ពី​បាន​ពស់​ទាំងនោះ​ម៉ាស្សា​លើ​រាង​កាយ គឺ​ពេល​ចិត្ត​វិធីសាស្ត្រ​ម៉ាស្សា​បែប​នេះ ៕