ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំំ​ណើ​រ​នៃ​ការ​ប្រកួតប្រជែង​ដ៏​ក្តៅ​គគុក​រវាង​មហាសេដ្ឋី​ធំ​ៗ​ពីរ​រូប

3 ឆ្នាំ មុន

ក្នុង​រយៈពេល​ប្រមាណ ១៥​ឆ្នាំ​កន្លង​មកនេះ លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​ស្ថាបនិក​របស់ Amazon និង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក ព្រមទាំង​លោក​មហាសេដ្ឋី​អ៊ី​ឡុ​ន…

ក្នុង​រយៈពេល​ប្រមាណ ១៥​ឆ្នាំ​កន្លង​មកនេះ លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​ស្ថាបនិក​របស់ Amazon និង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក ព្រមទាំង​លោក​មហាសេដ្ឋី​អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Tesla និង SpaceX បាន​ធ្លាក់​ក្នុង​ការ​ប្រកួតប្រជែង​ស្ទើរតែ​គ្មាន​ទី​បញ្ចប់​។

នាយក​ប្រតិបត្តិ​ទាំង​ពីរ​រូប​នេះ​បាន​ប្រកួត​ប្រ​ជែ​ង​គ្នា​ក្នុង​វិស័យ​អាវ​កាស ប៉ុន្តែ​លោក​ម៉ាស​ក៏​ធ្លាប់​បាន​រិះគន់​លោក​បេ​សូ​ស​ជា​ច្រើន​ដង​ដែរ​ទាក់ទិន​នឹង​ការ​ប្រកប​អាជីវកម្ម​របស់ Amazon និង​បាន​ចោទប្រកាន់​ថា​លោក​បេ​សូ​សបាន​ធ្វើ​តាម​លោក​ក្នុង​ផ្នែក​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​។

បច្ចុប្បន្ន​នេះ​លោក​បេ​សូ​ស​ជានា​យក​ប្រតិបត្តិ​របស់ Blue Origin ដែល​មាន​គោលដៅ​នាំ​ប្រជាជន​ទូទៅ​ទៅ​ទស្សនា​ព្រះ​ចន្ទ ខណៈ​ដែល SpaceX របស់​លោក​ម៉ាស​បាន​ជោគជ័យ​ក្នុង​ការ​បញ្ជូន​ជន​អាវ​កាស​របស់​អា​មេ​រិ​ក​ទៅ​អាវ​កាស​ផង​ដែរ​។

លោក​បេ​សូ​ស មាន​ចំណាប់អារម្មណ៍​លើ​អាវ​កាស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ លោក​ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ១៩៨២ ថា​លោក​ចង់​បង្កើត​ជា​អាណានិគម​លើ​អាវ​កាស​សម្រាប់​មនុស្ស​រាប់​លាន​នាក់​។ ដោយហេតុ​ដូចនេះ​ទើប​លោក​បាន​ចាប់ផ្តើម Blue Origin នៅ​ឆ្នាំ ២០០០​។

ក្នុង​ពេល​នោះ លោក​ម៉ាស បាន​លក់​ក្រុមហ៊ុន Zip2 របស់​លោក​ក្នុង​តម្លៃ ៣០០​លាន​ដុល្លារ និង​កសាង PayPal ឲ្យ​ក្លាយជា​ក្រុមហ៊ុន​ធំ​មួយ​មុន​នឹង​លក់​វា​ឲ្យ​ទៅ eBay ក្នុង​តម្លៃ ១.៥​ប៊ី​លាន​ដុល្លារ​។ លោក​បាន​យក​លុយ​១៦០​លាន​ដុល្លារ​ដែល​បាន​ពី​ការ​លក់​ទៅ​ចាប់ផ្តើម SpaceX ក្នុង​ឆ្នាំ ២០០២​។

ជម្លោះ​ពាក្យ​សម្តី​បាន​ផ្ទុះ​ទៅ​ជា​ជម្លោះ​ផ្នែក​ផ្សេង​ៗ​ទៀត​នៅ​ឆ្នាំ ២០១៣ ពេល​ដែល SpaceX ចង់​ប្រើ​កន្លែង​បង្ហោះ​កាំជ្រួច​របស់ NASA ដោយ​ផ្តាច់មុខ​។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ទាំង​ពីរ​ក៏​បាន​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ប៉ាតង់​ដែរ​។

ជម្លោះ​នេះ​មិន​ត្រឹមតែ​ទាក់ទិន​នឹង​វិស័យ​អាវ​កាស​ទេ តែ​ក៏​ទាក់ទិន​នឹង​វិធីសាស្ត្រ​ក្នុង​ការ​រក​បុគ្គលិក​ក្នុង Blue Origin ដែរ​។ លោក​ម៉ាស​ធ្លាប់​បាន​អះអាង​ថា Blue Origin បាន​

ព្យាយាម​ដណ្តើម​បុគ្គលិក​របស់ SpaceX ម្តង​ហើយ​ម្តងទៀត​។
យ៉ាងណា​ក្តី មហាសេដ្ឋី​ទាំង​ពីរ​រូប​នេះ​បាន​បន្ត​បង្កើន​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ខណៈ​ដែល​មានការ​ប្រកួតប្រជែង​ដ៏​ក្តៅ​គគុក​ដែល​ប្រហែលជា​មិន​អាច​ត្រូវ​បាន​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ