ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច! ពលករខ្មែរឆ្លងដែនខុសច្បាប់៥នាក់ត្រូវថៃបញ្ជូនមកកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម នា​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ បាន​ទទួល​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់ចំនួន ០៥​នាក់ ពី​សមត្ថកិច្ច​ថៃ ។…

រាជធានី​ភ្នំពេញ ៖ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម នា​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ បាន​ទទួល​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់ចំនួន ០៥​នាក់ ពី​សមត្ថកិច្ច​ថៃ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ចេញផ្សាយ​នា​រសៀល​ថ្ងៃ​ទី​៧ ខែសីហា​នេះ ។

នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ទាំង​០៥​នាក់​នេះ​មាន ១-​ឈ្មោះ អឿ​ន វិត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​, ២-​ឈ្មោះ សាន សាលី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ៣-​ឈ្មោះ ចាន់ សុ​ភក្តិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​រវៀង ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ , ៤-​ឈ្មោះ ប៉ុង អែម ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ និង​៥-​ឈ្មោះ នៅ សំណាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្វា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដោយ​មានការ​ចូលរួម​ត្រួតពិនិត្យ​សុខភាព អនុវត្ត​នីតិវិធី​ពី​មន្ត្រី​ច​ត្តា​ឡី​ស័ក ប្រចាំ​មាត់ច្រក​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ផង​ដែរ ។

ដោយឡែក​ខាង​ភាគី​ថៃ នៅ​តែ​បន្ត​បិទ​ច្រក​មិន​ឲ្យ​អ្នកដំណើរ ចេញ​-​ចូល ចំណែក​ទំនិញ​ទទួល​បានការ​អនុញ្ញាត និង​អ្នកបើកបរ​រថយន្ត​ចំនួន​០២​នាក់ ដែល​ទទួល​បានការ​អនុញ្ញាត និង​បានការ​ឆ្លងកាត់​ត្រួតពិនិត្យ ដោយ​សមត្ថកិច្ច​ទាំង​ភាគី កម្ពុជា​-​ថៃ បាន​យ៉ាង​ត្រឹមត្រូវ ៕