ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​កង់​បី​ម្នាក់​ចេញបាត់​ពី​ផ្ទះ​៣​ថ្ងៃ ស្រាប់តែ​ប្រទះឃើញ​ក្រោមដើម​អំពិលទឹក​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់ជា​អ្នក​រត់​ម៉ូតូ​កង់​បី​មួយគ្រឿង​នៅ​ម្តុំ​មាត់ទន្លេ​ ក្នុង​រាជធានី​ភ្នំពេញ​ បាន​ប្រើប្រាស់​គ្រឿងញៀន​រហូត​ដល់​ថ្នាក់​បែក​ថ្នាំ បន្ទាប់​មក​បាន​បើក​ម៉ូតូ​កង់​បី​រត់​ចេញពីផ្ទះ​ជួល​នៅ​ឯ​ក្នុង​​សង្កាត់​ស្ទឹង​មាន​ជ័យ​អស់​រយៈ​២​ទៅ​៣​ថ្ងៃ​កន្លង​មក​ហើយ ​លុះ​ចូល​ដល់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល​បាន​ទុក​ម៉ូ​​តូ​កង់​​បីមួយគ្រឿងនោះ​​ចោល ​រួច​​រត់គេច​ខ្លួន ​ដោយ​ស្រែ​កថា​មាន​នគរបាល​តាម​ចាប់ខ្លួន ខណៈនោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​នគរបាល​​ឱ្យ​​តាម​រក​ដែរ​…

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់ជា​អ្នក​រត់​ម៉ូតូ​កង់​បី​មួយគ្រឿង​នៅ​ម្តុំ​មាត់ទន្លេ​ ក្នុង​រាជធានី​ភ្នំពេញ​ បាន​ប្រើប្រាស់​គ្រឿងញៀន​រហូត​ដល់​ថ្នាក់​បែក​ថ្នាំ បន្ទាប់​មក​បាន​បើក​ម៉ូតូ​កង់​បី​រត់​ចេញពីផ្ទះ​ជួល​នៅ​ឯ​ក្នុង​​សង្កាត់​ស្ទឹង​មាន​ជ័យ​អស់​រយៈ​២​ទៅ​៣​ថ្ងៃ​កន្លង​មក​ហើយ ​លុះ​ចូល​ដល់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល​បាន​ទុក​ម៉ូ​​តូ​កង់​​បីមួយគ្រឿងនោះ​​ចោល ​រួច​​រត់គេច​ខ្លួន ​ដោយ​ស្រែ​កថា​មាន​នគរបាល​តាម​ចាប់ខ្លួន ខណៈនោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​នគរបាល​​ឱ្យ​​តាម​រក​ដែរ​ តែ​រក​មិនឃើញ​សោះ ។

រហូត​មក​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០ ស្រាប់តែ​ប្រទះ​ឃើ​ញ​​បាត់បង់ជីវិត​ក្រោម​​ដើម​​អំពិលទឹក​លើ​ដី​វាល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់​ផ្អើ​ល​ទាំង​ព្រឹក ។

បុរស​រងគ្រោះ​ឈ្មោះ​ខុន សុ​ភ័ក្ត្រ អាយុ​២៥​ឆ្នាំ មុខ​បរ​រត់​ម៉ូតូ​កង់​បី​នៅ​ម្ដុំ​មាត់ទន្លេ ក្នុង​រាជធានី​ភ្នំពេញ មាន​ទីលំនៅ​ក្នុងភូមិ​ពាម ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្ដាល និង​ស្នាក់​នៅផ្ទះ​ជួល​នៅ​ម្ដុំ​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​តាម​ការ​ពិនិត្យ​កោសល្យវិច័យ​របស់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​គ្រូពេទ្យ​ពិនិត្យ​សាកសព​បាន​​បញ្ជាក់​ថា​ ​ជនរងគ្រោះ​​បានបាត់បង់ជីវិត​ដោយ​​សារ​​ថប់ដង្ហើម ដែល​ជា​ការ​បញ្ចប់ជីវិត​​ដោយ​យក​ថង់​ប្លា​ស្ទិ​ក​រឹត​.កខ្លួនឯង​ ព្រោះតែ​ញៀន​ថ្នាំ​រហូត​ដល់​ម្រិ​ត​បែក​ថ្នាំ​ទៅ​ហើយ​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២០ បុរស​ខាងលើ​បាន​បើកបរ​ម៉ូតូ​កង់​បី​១​គ្រឿង​ទៅ​ឈប់​នៅ​ជិត​កន្លែង​កើតហេតុ​ រួច​រត់​យ៉ាង​ស្លន់ស្លោរ​ស្រែ​កថា​នគរបាល​ដេញ​តាម​ចាប់ខ្លួន​គាត់ ខណៈនោះ​អ្នក​ភូមិ​ស្មានថា​ជា​ចោរ​បាន​ក៏​បាន​រាយការណ៍​ឲ្យ​នគរបាល​ចុះ​ទៅ​អន្តរាគមន៍​តាមរ​ក​ដែរ​ តែ​រក​មិនឃើញ​សោះ ហើយ​នគរបាល​បាន​នាំ​យក​ម៉ូតូ​កង់​បី​ទៅ​រក្សា​ទុក​ ។

តាម​ប្រភពដដែលបាន​បន្ត​ថា ​លុះ​ក្រោយមក ​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ ​មាន​បុរស​អ្នកលក់​នំ​បុ័ង​ម្នាក់​បាន​ប្រទះ​ឃើញ​បុរស​​រងគ្រោះ​ដើរ​ផង​អង្គុយ​ផង​ ហើយ​ក្នុង​ដៃ​មាន​កាន់​ថង់​ប្លា​ស្ទិ​ក​រឹត​ក​ខ្លួនឯង​លេង ប៉ុន្តែ​អ្នកលក់​នំ​បុ័ង​ខាងលើ​មិន​បាន​ចាប់អារម្មណ៍​ឬ​យកចិត្ត​ទុកដាក់​​នោះ​ទេ​ ព្រោះ​ស្មានថា​​ជា​មនុស្ស​វិកល​ច​រិ​ត​​។

តាម​ប្រភពដដែលបាន​បន្តទៀត​ថា ​លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ស្រាប់តែ​ប្រទះ​ឃើញ​បុរសរងគ្រោះ​​បាត់បង់ជីវិត​នៅ​ក្រោម​ដើម​អំពិលទឹក​​នៅលើ​ដី​វាល​​មួយកន្លែង​ ដោយ​មាន​ថង់​ប្លា​ស្ទិ​ករុំ​ក​ថែម​ទៀត​ផង បន្ទាប់​មក​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​កន្ទោក​និង​នគរបាល​ខណ្ឌ​កំ​បូល​ឲ្យ​ចុះ​ពិនិត្យ​មើល​តាម​ជំនាញ ។ ​ចំណែក​ខាង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​គ្រូពេទ្យ​ពិនិត្យ​សព​ក៏​បាន​ទៅ​ធ្វើ​កោសល្យវិច័យផង​​ដែរ​។

តាម​ប្រភពពី​ក្រុម​គ្រួ​សារជនរងគ្រោះ​បាន​ប្រាប់​នគរបាល​ថា បុរស​រង​គ្រោះ​គឺជា​អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​ឯម្តុំ​​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បាន​សេពគប់​មិត្តភក្តិ​ប្រើប្រាស់​គ្រឿងញៀន​រហូត​ដល់​ញៀន​កម្រិត​បែក​ថ្នាំ ។ ​មិនតែប៉ុណ្ណោះ​ដោយសារ​តែ​អំណាច​ថ្នាំ​ញៀន​បាន​ធ្វើ​ឲ្យ​មិត្តភក្ដិ​របស់​គាត់​រត់​ចោល​ម៉ូតូ​កង់​បែប​នេះ​ដែរ​ ដោយ​រវើរវាយ​ថា​មាន​នគរ​បាល​ដេញ​តាម​ចាប់ខ្លួន​ ហើយ​រហូត​ពេល​នេះ​មិត្តភក្ដិ​នោះ​អត់​ទាន់​ចូល​ផ្ទះ​នៅឡើយ​។​ដោយឡែក​បុរស​រង​គ្រោះ​ក៏​បាន​បើក​ម៉ូតូ​កង់​បី​ចេញ​បាត់​ពី​ផ្ទះ​រយៈពេល​២​ទៅ​៣​ថ្ងៃ​កន្លង​មក​ហើយ​ រហូត​ដល់​ឥឡូវ​ក៏​បាន​រត់​ចោល​ម៉ូតូ​កង់​បី​ និង​ឈាន​ដល់​ការ​​បញ្ចប់ជីវិត​​ដោយ​ខ្លួនឯង​​បែប​នេះ​ទៀត​។

ក្រោយ​ពី​ការ​ពិនិត្យ​កោសល្យវិច័យ​រួច​មក​ ជា​លទ្ធផល​គឺ​បុរស​​រងគ្រោះ​បាន​បាត់បង់ជីវិត​ដោយសារ​​ថប់ដង្ហើម ដែល​ជា​ការ​​បញ្ចប់ជីវិត​ខ្លួនឯង​ដោយរឹតក ព្រោះតែ​​បែកថ្នាំ​ ហើយ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​នៅឯ​ខេត្តកណ្ដាល​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ