ជប៉ុន​ធ្វើបុណ្យ​រំលឹក​ខួប​ទម្លាក់​គ្រាប់​បែក​បរមាណូ​ឆក់​យក​ជីវិត​១៤​ម៉ឺន​នាក់ លើក​​ទី​៧៥


ជប៉ុន ៖ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កត់សម្គាល់​រយៈពេល​៧៥​ឆ្នាំ ចាប់តាំងពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែកបរមាណូ​ដំបូង​បង្អស់​នៅ​លើ​ពិភពលោក​។ ដោយសារ​តែ​ពេល​នេះ​មាន​ការ​រីក​រាលដាល​របស់​កូ​វី​ដ​១៩ គេ​អាច​ត្រឹមតែ​ធ្វើ​ពិធី​រំលឹក​ដល់​អ្នក​បាត់បង់​ជីវិត​កាលសម័យ​នោះ ក្នុង​ទ្រង់ទ្រាយ​តូច​។

អ្នក​រស់រាន​មានជីវិត សាច់ញាតិ និង​ឥស្សរជន​បរទេស​មួយ​ចំនួន​តូច​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅ​ឆ្នាំ​នេះ នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា ដើម្បី​បួងសួង​ដល់​ជន​រង​គ្រោះ និង​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​ពិភព​លោក​។ ប៉ុន្តែ​សាធារណជន​ទូទៅ មិន​អាច​ចូលរួម​បាន​នោះ​ទេ ដោយ​អាច​ត្រឹមតែ​ទស្សនា​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ប៉ុណ្ណោះ​។

ព្រឹត្តិការណ៍​ផ្សេង​ទៀត​រួម​ទាំង​ការ​ប្រមូលផ្ដុំ​គ្នា ដើម្បី​បណ្តែត​គោម​តាម​ដង​ទន្លេ Motoyasu ត្រូវ​បាន​លុប​ចោល ដោយសារ​ករណី​ឆ្លង​វីរុស​កើនឡើង​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ជប៉ុន​។

អភិបាលក្រុង​លោក Kazumi Matsui បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ការ​រំលឹក​ខួប​ប្រចាំឆ្នាំ គឺជា​បេសកកម្ម​របស់​ហ៊ី​រ៉ូ​ស៊ី​ម៉ា ក្នុង​ការ​អំពាវនាវ​ឱ្យ​ប្រជាជន​នៅ​ទូ​ទាំង​ពិភពលោក​ធ្វើការ​ឆ្ពោះទៅ​រក​សន្តិភាព​។ អ្នកចូលរួម​នឹង​ធ្វើការ​អធិស្ឋាន ដោយ​ស្ងៀមស្ងាត់​នៅ​ម៉ោង ៨ និង ១៥ នាទី​ព្រឹក (ម៉ោង​​ក្នុង​ប្រទេស​ជប៉ុន​) ដែល​ជា​ពេលវេលា​ដូច​គ្នា​ទៅ​នឹង​ពេល​ដែល​គ្រាប់បែក​នោះ​បាន​ធ្លាក់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មនុស្ស​ប្រហែល ១៤០,០០០​នាក់​ត្រូវ​បាន​សម្លាប់ ដែល​ភាគច្រើន​នៃ​ពួក​គេ​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ដោយ​អ្នក​ផ្សេង​ទៀត​បាន​បាត់បង់​ជីវិត​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍ និង​ប៉ុន្មាន​ខែ​បន្ទាប់​មក​ទៀត ដោយសារ​តែ​ការ​ទទួល​រង​កាំរស្មី​រលាក​ធ្ងន់ធ្ងរ និង​ការ​រង​របួស​ផ្សេង​ៗ​ទៀត​។ បី​ថ្ងៃ​ក្រោយមក សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែកបរមាណូ​ជា​លើក​ទី​២ ទៅ​លើ​ណា​ហ្គា​សា​គី ដែល​មនុស្ស ៧៤,០០០​នាក់ ត្រូវ​បាន​សម្លាប់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ