ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន TADA ទទួលបានប្រាក់វិនិយោគទុនបន្ថែម 5 លានដុល្លារសម្រាប់ចែកចាយតុកតុកអេឡិចត្រូនិច !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអាជីវកម្មចល័ត MVL ដែលបានដំណើរការកម្មវិធីធ្វើដំណើរ TADA នៅតំបន់ អាស៊ីអាគ្នេយ៍បានទទួលប្រាក់វិនិយោគទុនបន្ថែម 5 លានដុល្លារក្នុងកិច្ចព្រមព្រៀងមួយ…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអាជីវកម្មចល័ត MVL ដែលបានដំណើរការកម្មវិធីធ្វើដំណើរ TADA នៅតំបន់ អាស៊ីអាគ្នេយ៍បានទទួលប្រាក់វិនិយោគទុនបន្ថែម 5 លានដុល្លារក្នុងកិច្ចព្រមព្រៀងមួយ ថ្មីៗនេះដែលវិនិយោគដោយក្រុមហ៊ុន Central ។ មកទល់ពេលនេះ ក្រុមហ៊ុន MVL បាន ទទួលប្រាក់វិនិយោគទុនសរុបចំនួន 13.4 លានដុល្លារហើយក្នុងរយៈពេល 2 ឆ្នាំនៃដំណើរ ការសេវាកម្មរបស់ខ្លួន ។

MVL មានអ្នកប្រើប្រាស់រហូតដល់ទៅ 600,000 នាក់នៅក្នុងប្រទេសសិង្ហបុរី, វៀតណាម និងកម្ពុជា ជាមួយនឹងគោលការណ៍សេវាកម្មមិនកាត់កម្រៃជើងសារដ៏ពិសេសរបស់ខ្លួន ។ MVL មានគម្រោងផលិតតុកតុកអេឡិចត្រូនិច ដើម្បីចែកចាយទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ដោយសហការជាមួយក្រុមហ៊ុន Myung-shin ដែលជាក្រុមហ៊ុនផលិតយានយន្តអេទ្បិចត្រូ និចមួយមានរោងចក្រផលិតនៅប្រទេសកូរ៉េខាងត្បូង ។

ផ្អែកលើហិរញ្ញប្បទាននេះ MVL មានគម្រោងក្នុងការពន្លឿនផែនការរបស់ខ្លួនបន្ថែមទៀត ក្នុងការផ្គត់ផ្គង់យានយន្តអេទ្បិចត្រូនិចនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ។ MVL មានគោល បំណងចែកចាយ និងលក់រហូតដល់ 10,000 តុកតុកអេទ្បិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ឆ្នាំក្រោយនេះ ។

លោក Kay Woo នាយកប្រតិបត្តិរបស់ MVL មានប្រសាសន៍ថា «ការមិនកាត់កម្រៃជើង សារពីអ្នកបើកបរគឺជាអត្ថប្រយោជន៍ធំបំផុតរបស់ TADA ។ ជាមួយនឹងគោលការណ៍មិន កាត់កម្រៃជើងសារនេះ យើងនឹងអាចចែកចាយតុកតុកអេទ្បិចត្រូនិចនេះយ៉ាងលឿនទៅ កាន់អ្នកប្រើប្រាស់កម្មវិធីរហូតដល់ 600,000 នាក់ និងនាំចូលចល័តភាពបែបច្នៃប្រឌិតថ្មី មកកាន់ទីផ្សារអាស៊ីអាគ្នេយ៍» ។

អំពីក្រុមហ៊ុន MVLLABS ភីធីអិលធីឌី MVL ៖
MVL ជាប្រព័ន្ធអេកូចល័តដែលមានមូលដ្ឋានលើបច្ចេកវិទ្យា Blockchain ។ ក្រុមហ៊ុន MVL កំពុងជំរុញឲ្យមានការផ្លាស់ប្តូរទ្រង់ទ្រាយធំមួយនៃចល័តភាពរបស់ខ្លួន តាមរយៈសេវាកម្ម កក់ការធ្វើដំណើរដែលមិនកាត់កម្រៃជើងសារដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍ គឺកម្មវិធី TADA ដែលមានអ្នកបើកបរជាង 81 ពាន់នាក់ និងអ្នកដំណើរច្រើនជាង 5 សែននាក់ នៅ ប្រទេសសិង្ហបុរី, វៀតណាម និងកម្ពុជា ។

ទិន្នន័យនៃចល័តភាពដូចជា ការធ្វើប្រតិបត្តិការ ការធ្វើដំណើរ គ្រោះថ្នាក់ផ្សេងៗ និងការ ថែទាំយានយន្ត គឺត្រូវបានកត់ត្រាទុក និងតភ្ជាប់ទៅក្នុងប្រព័ន្ធរួមតែមួយ ។ អ្នកដំណើរ មានទំនាក់ទំនងជាមួយទិន្នន័យនៃចល័តភាពរបស់ប្រព័ន្ធរួមនៅលើ Blockchain តាមរយៈ សេវាកម្មដូចជា កម្មវិធី TADA និងសេវាផ្សេងៗដែលនឹងមាននៅពេលខាងមុខនេះ ។

អំពីក្រុមហ៊ុន Central ៖
ក្រុមហ៊ុន Central គឺជាក្រុមហ៊ុនគ្រឿងបន្លាស់ឈានមុខគេលំដាប់ពិភពលោកដែលមាន ដៃ គូជាង 300 នៅជុំវិញពិភពលោក ។ ក្នុងនាមជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់លេខមួយដែល មានទីផ្សារធំជាងគេបង្អស់នៅប្រទេសរុស្សី និងប្រទេសមីយ៉ាន់ម៉ា ក្រុមហ៊ុន Central កំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយការបើកដំណើរការក្រុមហ៊ុនសាខានៅប្រទេសវៀតណាម ។

តាមរយៈបច្ចេកវិទ្យាធុនស្រាលរបស់ខ្លួន ក្រុមហ៊ុននេះក៏ជាដៃ គូផលិតឧបករណ៍ដែលជាផលិតផលដើម (OEM) របស់ដៃគូផលិតរថយន្តអេទ្បិចត្រូនិច ជាង 23 ធំៗដូចជាក្រុមហ៊ុន Tesla, Byton និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ