ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chip Mong Bank App ផ្លាស់ប្តូររូបរាងថ្មី និងផ្តល់ជូនមុខងារកាន់តែប្រសើរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារ ជីប ម៉ុង បានដាក់ឲ្យដំណើរការជាផ្លូវការនៃរូបរាងថ្មីរបស់កម្មវិធីទូរស័ព្ទដៃ Chip Mong Bank App…

រាជធានីភ្នំពេញ ៖ ធនាគារ ជីប ម៉ុង បានដាក់ឲ្យដំណើរការជាផ្លូវការនៃរូបរាងថ្មីរបស់កម្មវិធីទូរស័ព្ទដៃ Chip Mong Bank App ដែលកាន់តែប្រណីតទាន់សម័យ ងាយស្រួលប្រើប្រាស់ សុវត្ថិភាពខ្ពស់ និងទទួលមុខងារថ្មីៗកាន់តែប្រសើរ ។

ការផ្លាស់ប្តូររូបរាងថ្មីនៃកម្មវិធីទូរស័ព្ទដៃ Chip Mong Bank App គឺដើម្បីបម្រើជូនអតិថិជនឲ្យត្រូវតាមតម្រូវការ ។ ដោយផ្អែកលើការស្រាវជ្រាវបង្ហាញថា អតិថិជនប្រើប្រាស់មុខងារមួយចំនួនញឹកញាប់ជាងគេ ដូចជាការបញ្ជូលកាតទូរស័ព្ទ ដកប្រាក់ ដាក់ប្រាក់ ពិនិត្យសមតុល្យ បង់វិក្កយបត្រ ពិនិត្យមើលប្រតិបត្តិការហិរញ្ញវត្ថុ និងមុខងារសំខាន់ៗផ្សេងទៀត ។

លោក ហុង សុខឡេង អគ្គនាយករងជាន់ខ្ពស់នៃធនាគា ជីប ម៉ុង បានបញ្ជាក់ថា រូបរាងថ្មីរបស់ Chip Mong Bank App បានបន្ថែមមុខងារថ្មីមួយចំនួនទៀត ដូចជាស្នើប្រាក់កម្ចី និងការដាក់ប្រាក់សន្សំតាម Chip Mong Bank App បានយ៉ាងងាយស្រួល ។ លោក បន្ថែមថា៖ «ក្នុងនាមជាធនាគារដែលរីកលូតលាស់លឿនបំផុត និងផ្តោតសំខាន់លើប្រព័ន្ធឌីជីថល ធនាគារ ជីប ម៉ុង តែងផ្តល់នូវលទ្ធភាពសម្បូរបែប ដែលអនុញ្ញាតឲ្យអតិថិជនអាចរៀបចំគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានយ៉ាងពេញលេញលើកម្មវិធីទូរស័ព្ទដៃ» ។

ធនាគារ ជីប ម៉ុង បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនា គារឌីជីថល ដើម្បីតាមឲ្យទាន់ការផ្លាស់ប្តូរយ៉ាងលឿននៃប្រព័ន្ធឌីជីថលលើសកលលោក និងតម្រូវការថ្មីៗរបស់អតិថិជន ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់សេវាបម្រើអតិថិជន 081/066 811 911 ឬអញ្ជើញទៅសាកសួរនៅគ្រប់សាខារបស់ធនាគារ ជីប ម៉ុង ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is d73017fa706937e22421ebbe9a487096-1024x681.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ