ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​បើក​គ្រឿងចក្រ​ទន្ទ្រាន​ដី​ព្រៃ​2​នាក់​ ត្រូវ​អស់​លក្ខណ៍​ហើយ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​​អង្គរធំ បាន​ឃាត់ខ្លួន​ជន​២​នាក់​ដែល​ជា​អ្នកបើកបរ​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​ដោយ​ខុសច្បាប់​នៅ​ស្រុក​អង្គរធំ និង​នាំ​យក​មក​សាកសួរ​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អង្គរធំ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ ។ ចំណែក​វត្ថុ​តាង​គ្រឿងចក្រ…

ខេត្តសៀមរាប ៖ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​​អង្គរធំ បាន​ឃាត់ខ្លួន​ជន​២​នាក់​ដែល​ជា​អ្នកបើកបរ​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​ដោយ​ខុសច្បាប់​នៅ​ស្រុក​អង្គរធំ និង​នាំ​យក​មក​សាកសួរ​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អង្គរធំ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ ។ ចំណែក​វត្ថុ​តាង​គ្រឿងចក្រ យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អង្គរធំ ។

ជន​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​​ស្វាយចេក ឃុំ​ស្វាយចេក ស្រុក​អង្គរធំ ។

លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​សៀមរាប បានឱ្យ​ដឹង​ថា ជន​ទាំង​២​នាក់​នេះ​បាន​យក​គ្រឿងចក្រ​ទៅ​លួច​ឈូស​ឆាយ​ទន្ទ្រាន​ដី​ព្រៃ ដើម្បី​ហ៊ុម​ព័ទ្ធ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់ ដែល​ម្នាក់​ឈ្មោះ រិ​ន ដែន ជា​អ្នក​បើក​បរ​ត្រា​ទ័​រ រស់នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយ​មាន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ គា គុល ជា​អ្នកបើកបរ​អេ​ស្កា​វ៉ា​ទ័​រ រស់នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​រឹបអូស​ត្រាក់​ទ​រ័​១​គ្រឿង និង​អេ​ស្កា​វ៉ា​ទ័​រ​១ គ្រឿង​​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ