ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​កំពុង​សួរនាំ ​ដើម្បី​ពិន័យ​តាម​ច្បាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី ឱ វណ្ណ​ឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នក​នាំ ពាក្យ​ក្រសួងសុខាភិបាល​បាន​អះអាង​ថា បុរស​២​នាក់​ដែល​រត់​ចេញពី​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្តព្រៃវែង…

រាជធានី​ភ្នំពេញ ៖ លោកស្រី ឱ វណ្ណ​ឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នក​នាំ ពាក្យ​ក្រសួងសុខាភិបាល​បាន​អះអាង​ថា បុរស​២​នាក់​ដែល​រត់​ចេញពី​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្តព្រៃវែង បាន​ទៅ​ផ្ទះ ហើយ​ពេល​នេះ​មន្ត្រី​សុខាភិបាល​ខេត្ត​កំពុង​សួរនាំ និង​ពិនិត្យ​ចំពោះ​ទ​ង្វើ​របស់​ពួក​គាត់​ដើម្បី​ដាក់ទោស​ទណ្ឌ ។

លោកស្រី​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ ថា​បុរស ២​នាក់​ដែរ​បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ នៅ​វិទ្យាល័យ​ហ៊ុន​សែន​កំពង់លាវ ខេត្តព្រៃវែង​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០ គាត់​បាន​ចាក់ចេញ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​គាត់ ។ ហើយ​ភ្លាម​ៗ​នោះ​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា មន្ទីរ​សុខាភិបាល​បាន​សហការ​គ្នា ដើម្បី​ស្វែងរក​ពួក​គាត់ ដោយ​ក្នុង​ចន្លោះ​ម៉ោង​៨​និង​៣០​នាទី​យប់ ទៅ​ចន្លោះ​ម៉ោង​៩​និង​៣០​នាទី​យប់ បាន​រក​ឃើញ​នៅផ្ទះ​គាត់ ។

លោកស្រី​បន្ត​ថា នៅ​ពេល​ឃើញ​ពួក​គាត់​មន្ទី​សុខាភិបាល​ខេត្ត​ក៏​បាន​ដឹក​ពួក​គាត់​មក​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើង​វិញ ។ លោកស្រី​បញ្ជាក់​ថា ៖«​គាត់​រត់​ចេញ​ទៅ​នេះ គឺ​មិន​បាន​ទៅ​ណា​ឆ្ងាយ​នោះ​ទេ គឺ​ទៅ​ផ្ទះ​តែ ម្តង ហើយ​ខ្ញុំ​សូម​ជម្រាប​ថា​បុរស​ទាំង​២​នាក់​គឺជា​ក្រុម​ដែល​បាន​ធ្វើ​ដំណើរ​បន្ត​ជើងហោះហើរ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​បាន​មក​ដល់​ភ្នំពេញ នៅ​ថ្ងៃ​២៣ ខែកក្កដា ឆ្នាំ​២០២០ ហើយ​បាន ធ្វើតេស្ត​៣​ដង ហើយ​លទ្ធផល​អវិជ្ជមាន ក៏​ប៉ុន្តែ​តាម​វិធាន​សុខាភិបាល​គាត់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ តែ​មន្ត្រី​សុខាភិបាល​ក៏​បាន​បញ្ជូន​ព័ត៌មាន​មន្ទី​សុខាភិបាល​ព្រៃវែង​មក​ដឹក ដើម្បី​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ព្រែ​វែង ព្រោះ​ផ្ទះ​គាត់​នៅ​ខេត្តព្រៃវែង​»​។

លោកស្រី​ថា​ការ​ដឹក​អ្នក​ទាំង​ពី​បាន​ធ្វើ​តាម​វិធាន​សុខាភិបាល​ត្រឹមត្រូវ​ដោយ​បាន​ដឹក​ជញ្ជូន​គាត់​ទៅ​ដល់​ម​ណ្ឌ​ច​ត្តា​ឡី​ស័ក នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ ។ ហើយ​ពេល​នៅ​ព្រឹក​ថ្ងៃ​ទី​៤ សីហា មន្ត្រី​មន្ទី​សុខាភិបាល​ខេត្ត​បាន​កំពុង​សួរនាំ​គាត់​ពី​មូលហេតុ​រត់​ចេញពី​ម​ណ្ឌ​ច​ត្តា​ឡី​ស័ក​ផង​ដែរ ។

លោកស្រី​ថា​តាម​ការ​គិត​របស់​លោកស្រី​អ្នក​ដែល​រត់​ចេញពី​ម​ណ្ឌ​ច​ត្តា​ឡី​ស័ក​នេះ មក​ពី​ពួក​គាត់​មិន​បាន​យល់​អំពី​តម្រូវការ​នូវ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ក៏​មក​ពី​ការ​ចង់ទៅ​ផ្ទះ​របស់​គាត់​ពេក​គាត់​ចង់ទៅ​ជួបជុំ​ក​គ្រួសារ​របស់​គាត់​ទើប​ធ្វើ​ឲ្យ​គាត់​គេចវេស​មិន​ចង់​ធ្វើ​ច​ត្តា ឡី​ស័ក​បន្ត ។ ចំណុច​នេះ​ដែល​ធ្វើ​ឲ្យ​គាត់​មិន​គោរព​តាម​វិធានការ​សុខាភិបាល ។

យ៉ាងណា​ក្តី​ចំពោះ​កន្លែង​ស្នាក់​នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​លោកស្រី​បាន​បញ្ជាក់​ថា​៖«​រាជរដ្ឋាភិបាល និង​មន្ត្រី​សុខាភិបាល​នៅ​មូលដ្ឋាន​បាន​យកចិត្តទុកដាក់​ខ្ពស់​ណាស់ ចំពោះ​អ្នក ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយពេល​ផ្តល់​អាហារ​៣​ពេល​ដោយ​មិន​បង់ប្រាក់​លើកលែងតែ​គាត់​ចង់ទៅ​សណ្ឋាគារ ។ ពេល​នេះ​មន្ត្រី​សុខាភិបាល​កំពុង​សួរនាំ​ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ផង​ដែរ​»​។ ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​ក៏​បាន​លើក​ឡើង​ថា តំណាង​អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​លើក​ឡើង​ថា បញ្ហា​កូ​វី​ដ​១៩​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្នែក​ផ្លូវចិត្ត​របស់​បុគ្គល​ផង​ដែរ ដែល​សុខភាព​ផ្លូវចិត្ត​កើត​ចំពោះ​អ្នក​កំពុង​ច​ត្តា​ឡី​ស័ក និង​អ្នកជំងឺ និង​សុខភាព​ផ្លូវចិត្ត​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ នៅ​ពេល​មើលឃើញ​ព័ត៌មាន​រន្ធត់ ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា ការ​យាមកាម​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក មាន​ភាព​ធូរ​លង់​ត្រូវ​លោកស្រី​បញ្ជាក់​ថា​៖«​ចំណុច​នេះ​យើង​មានការ​សហការ​ជាមួយ​អាជ្ញាធរ ហើយ​ក្រុមការងារ​ក៏​មានការ ចាត់ចែង​ឲ្យ​មានការ​យាមកាម​ផង​ដែរ ប៉ុន្តែ​ការ​ដែល​គាត់​រត់​ចេញ​នេះ គឺជា​រឿង​ធម្មតា​ទេ ចំពោះ​បុគ្គល​ដែល​មាន​បំណង​រត់​ចេញ គឺ​គាត់​នឹង​រក​នីតិវិធី​ក្នុង​ការ​រត់​ចេញ ។ អី​ញ្ចឹ​ង​ចំណុច នេះ​យើង​តែងតែ​ណែនាំ​និង​ស្នើ​សុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្កើន​នូវ​សមត្ថភាព ក៏​ដូច​ជា​លទ្ធភាព​យាមកាម​បន្ថែម​ទៀត​ដើម្បី​ជៀសវាង​នូវ​រត់​ចេញពី​ម​ណ្ឌ​ច​ត្តា​ឡី​ស័ក​នេះ​»​។ លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​មាន​ភាព​អត់ធ្មត់ ព្រោះថា ១៤​ថ្ងៃ​មាន​សារៈសំខាន់​ណាស់ ពិ​េ​ស​នោះ​សម្រាប់​ខ្លួនឯង ជាបឋម ដែល​បង្ហាញ​ថា​គ្មាន​កូ​វី ដ​១៩ ដែល​អាច​ចម្លង​ទៅ​អ្នក​ដទៃ​នៅ​ក្នុង​សហគមន៍​យើង​។ បើសិន​បុគ្គល​ណា​មាន​កូ​វី​ដ​១៩ ការ​ចម្លង​បឋម​គឺ​មិន​ទៅ​ណា​ឆ្ងាយ​នោះ​ទេ​គឺ​ទៅ​ក្រុម​គ្រួសារ​ខ្លួន​។ លោកស្រី​បញ្ជាក់​ថា​៖«​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ គឺ​ដំបូង​សម្រាប់​បុគ្គល​ខ្លួនឯង បង្ហាញ ភាព​ជាក់លាក់​ថា​គ្មាន​វីរុស​កូ​វី​ដ​១៩ ដើម្បី​កុំ​ឲ្យ​ឆ្លង​ទៅ​អ្នក​ដទៃ ពិសេស​ក្រុម​គ្រួសារ​ខ្លួន នៅ​ក្នុង សហគមន៍​»​។

សូម​ជម្រាប​ថា ការ​រត់​ចេញពី​ម​ណ្ឌ​ច​ត្តា​ឡី​ស័ក​របស់​បុរស់​ទាំំ​ង​២​នេះ ជា​លើក​ឡើង​ទី​២​ហើយ​សម្រាប់​កម្ពុជា បន្ទាប់​ពី​ស្ត្រី​ខ្មែរ​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​បាន​លួចរ​ត់ទៅ​កំ​ពង​ចាម​កន្លង​មក ប៉ុន្តែ​ស្ត្រី​រូប​នេះ​មិន​បាន​កើត​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ