ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​ត្រឹម​១​ថ្ងៃ ឆក់​បាន​ប្រុស​-​ស្រី​៣​នាក់​នៅ​២​ទីតាំង​ផ្សេង​គ្នា

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​ការិយា​ល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក និង​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត បាន​ចុះ​ត្រួត​ច្បាប់​ចរាចរណ៍​តាម​ដងផ្លូវ និង​ពិនិត្យ​រដ្ឋបាល​ចំហរ នៅ​ចំណុច​បន្ទប់​ជួល…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​ការិយា​ល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក និង​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត បាន​ចុះ​ត្រួត​ច្បាប់​ចរាចរណ៍​តាម​ដងផ្លូវ និង​ពិនិត្យ​រដ្ឋបាល​ចំហរ នៅ​ចំណុច​បន្ទប់​ជួល រួច​ក៏​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​៣​នាក់ ពី​បទ​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន ២​ទីតាំង​ផ្សេង​គ្នា រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្ត​ទៅ​តុលាការខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ហេតុការណ៍​ប្រតិបត្តិ​ការណ៍​ខាងលើ​នេះ​ធ្វើ​ឡើង​រយៈពេល​១​ថ្ងៃ នៅ​ទីតាំង​២​ផ្សេង​គ្នា កាលពី​ថ្ងៃ​៣១ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប​។ ដោយ​ជនសង្ស័យ​ទី​១-​ឈ្មោះ វង់ ឌី ហៅ ប៊ី ភេទ​ប្រុស មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក (​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់ និង​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​)​។ ២-​ឈ្មោះ រ៉ូ​យ ភី​រុណ ហៅ​ទូច ភេទ​ប្រុស មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក (​រក្សា​ទុក​ជួញដូរ ចាត់ចែង និង​ប្រើប្រាស់ និង​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​)​។ និង​៣-​ឈ្មោះ សុខ ស្រី ភេទ​ស្រី មុខរបរ​ម៉ាស្សា ស្នាក់​នៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប (​ចាត់ចែង និង​ប្រើ ប្រាស់ និង​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​)​។

ប្រភព​ដដែល​បាន​បន្ថែម​ថា ចំណែក​វត្ថុ​តាង​ដែល​កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន ៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៤១​កញ្ចប់ ស្មើនឹង​ទំងន់​១៤.៣​ក្រាម​ទាំង​សំបក​, ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​-​ស្រី​៣​នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ន​ទៅ​សាលាដំបូង​ខេត្តសៀមរាប នា​ថ្ងៃ​ទី​០១ ខែសីហា​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ