ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ អាច​ធ្វើ​ឲ្យ​កុមារ​ប្រ​ឈប​ជំងឺ​ស្គមស្គាំង​ដោយសារ​ការ​ផ្តល់​អាហារ​រូប​ត្ថ​ម្ភ​ខ្វះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​សេដ្ឋកិច្ច ដែល​នឹង​ឈាន​ដល់​ការ​ប៉ះពាល់​ដល់​ការ​ផ្តល់​អាហារ​ឧបត្ថម្ភ​ដល់​កុមារ​ផង​ដែរ ដោយសារ​អាហារ​បាន​ឡើងថ្លៃ ។ ក្នុង​ឆ្នាំ​២០២០ នៅ​ទូ​ទាំង​ពិភពលោក​មាន​កម្ពុ​ជាមួយ​ដែរ មាន​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​សេដ្ឋកិច្ច ដែល​នឹង​ឈាន​ដល់​ការ​ប៉ះពាល់​ដល់​ការ​ផ្តល់​អាហារ​ឧបត្ថម្ភ​ដល់​កុមារ​ផង​ដែរ ដោយសារ​អាហារ​បាន​ឡើងថ្លៃ ។ ក្នុង​ឆ្នាំ​២០២០ នៅ​ទូ​ទាំង​ពិភពលោក​មាន​កម្ពុ​ជាមួយ​ដែរ មាន​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ចំនួន ៦,៧ លាន​នាក់​បន្ថែម​ទៀត អាច​រង​គ្រោះ​ពី​បញ្ហា​ស្គមស្គាំង ដែល​បណ្តាល​ឲ្យ​ពួក​គេ​ជួប​ប្រទះ​នឹង​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​រហូត​ដល់​កម្រិត​គ្រោះថ្នាក់ ដោយសារ​តែ​ផល​ប៉ះពាល់​សង្គម​សេដ្ឋកិច្ច​បង្ក​ឡើង​ដោយ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​បើ​តាម​ការ​រក​ឃើញ​របស់ អង្គការ​យូ​នី​សេ​ហ្វ ។

UNICEF ថា នៅ​តាម​បណ្ដា​ប្រទេស​នានា​ដូច​ជា ប្រទេស​កម្ពុជា​ជាដើម កូ​វី​ដ​១៩ បាន​ផ្តល់​ផល​ប៉ះពាល់​មក​លើ​សង្គម​សេដ្ឋកិច្ច កំពុង​បំផ្លាញ​សន្តិសុខ​ស្បៀង ជីវភាព​រស់នៅ និង​សេដ្ឋកិច្ច​ប្រទេស ។ កត្តា​នេះ​បណ្តាល​ឲ្យ​ធនធាន​នៃ​គ្រួសារ​កាន់តែ​មាន​តិច​ទៅ និង​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​អវិជ្ជមាន​ដល់​អាហារូបត្ថម្ភ​កុមារ ។ ការ​បាត់បង់​ការងារ ជា​ទូទៅ​ធ្វើ​ឱ្យ​មនុស្ស​ត្រូវ​ខ្ចីបុល​អ្នក​ដទៃ​សម្រាប់​ទិញ​អាហារ​ហូប​ចុក កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​របស់​ពួក​គេ និង​ផ្លាស់​ប្ដូរ​ប្រភេទ​អាហារ​ដែល​ពួក​គេ​ធ្លាប់​បរិភោគ​។

តម្លៃ​ស្បៀង ជា​ពិសេស​សាច់ ស៊ុត និង​ត្រី​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ និង​បន្លែស្រស់​នៅ​ក្នុង​ផ្សារ​តាម​បណ្តា​ខេត្ត​ក៏​មានការ​កើនឡើង​ផង​ដែរ ។ អង្គការ​អន្តរជាតិ​ដែល​ធ្វើការ​ខាង​កុមារ​មួយ​នេះ​ថា បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ នៅ​តែ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្តាល​ឲ្យ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ក្នុង​ប្រទេស​កម្ពុជា​បាត់បង់​ជីវិត ។ បើ​តាម​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​ឆ្នាំ​២០១៤​។

នៅ​ក្នុង​ករណី​ខ្វះ​អាហារ​រូប​ត្ថ​ម្ភ​ស្រួច​ស្រាវ​ប្រចាំឆ្នាំ​របស់​ប្រទេស​កម្ពុជា មាន​អត្រា​ចំនួន ២,៥% (​ឬ​ចន្លោះ​ពី ៦​ម៉ឺន ទៅ​៩​ម៉ឺន​ករណី​) នឹង​ត្រូវការ​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​ជំនាញ រួម​ទាំង​ការ​ផ្តល់​អាហារ​ព្យាបាល នៅ​ក្នុង​តម្លៃ ១១៣​ដុល្លា​សហរដ្ឋអាមេរិក ចំពោះ​ករណី​កុមារ​ម្នាក់​។ ក្នុង​របាយការណ៍​របស់​ខ្លួន UNICEF​ថា អត្រា​ប្រេ​វ៉ាឡង់​នៃ​ភាពស្គម​ស្គាំង​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​នៅ​ទូ​ទាំង​សកលលោក​នៅ​ឆ្នាំ​នេះ អាច​កើនឡើង ១៤,៣% នៅ​តាម​ប្រទេស​ដែល​មាន​ចំណូល​ទាប និង​ចំណូ​ម​មធ្យម ព្រោះតែ​ផល​ប៉ះពាល់​សង្គម សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​១៩ ។ បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ នៅ​តែ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្តាល​ឲ្យ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ក្នុង​ប្រទេស​កម្ពុជា​បាត់បង់​ជីវិត (​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​ឆ្នាំ​២០១៤)​។ នៅ​ក្នុង​ករណី​ខ្វះ​អាហារ​រូប​ត្ថ​ម្ភ​ស្រួច​ស្រាវ​ប្រចាំឆ្នាំ​របស់​ប្រទេស​កម្ពុជា មាន​អត្រា​ចំនួន ២,៥% (​ឬ​ចន្លោះ​ពី ៦​ម៉ឺន ទៅ​៩​ម៉ឺន​ករណី​) នឹង​ត្រូវការ​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​ជំនាញ រួម​ទាំង​ការ​ផ្តល់​អាហារ​ព្យាបាល នៅ​ក្នុង​តម្លៃ ១១៣​ដុល្លា​សហរដ្ឋអាមេរិក ចំពោះ​ករណី​កុមារ​ម្នាក់​។

អត្រា​នៃ​ការ​ព្យាបាល​ការ​ខ្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​តិច​ជាង ៦% នៃ​ករណី​ដែល​ប៉ាន់​ប្រមាណ​ទាំងអស់​។ នាយករង​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា លោក ចា​ឡាក់ អាប់​ឌិ​ល​វ៉ា​ហាប់ បាន​មាន​ប្រសាសន៍​ថា «​ការ​ខកខាន​ពុំ​បាន​ព្យាបាល​ករណី​ខ្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ បន្ថែម​នូវ​បន្ទុក​នៃ​ករណី​ឈឺ និង​ស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​នៅ​កម្ពុជា​។ វា​ជា​តម្រូវការ​បន្ទាន់​ក្នុង​ការ​បង្កើន​ធនធាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​លើកកម្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​បង្ការ និង​ព្យាបាល​ការ​ខ្វះ​អាហារូបត្ថម្ភ​នៅ​តាម​សហគមន៍​ក្នុង​គោលបំណង​ពង្រីក នូវ​វិសាលភាព និង​គុណភាព​របស់​កម្មវិធី​។ ចំណុច​នេះ​គួរ​ត្រូវ​បាន​ផ្តល់​អាទិភាព​នៅ​ក្នុង​ការងារ​របស់​យើង ដើម្បី កាត់​បន្ថយ និង​បង្ការ​ផល​ប៉ះពាល់​យូរអង្វែង​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ មក​លើ​កុមារ​កម្ពុជា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ