ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា និង Urban Village រៀបចំ​កម្មវិធី​ជប់លៀង​អបអរ​ការ​បើក​សម្ពោធ​សាកល្បង​អគារ Sky Prime Tower H

3 ឆ្នាំ មុន
  • ភ្នំពេញ

ស្រប​តាម​ក្ដី​ស្រលាញ់ និង​បេសកកម្ម​ក្នុង​ការ​ជួយ​ដល់​ប្រជាជន​កម្ពុជា ជនបរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​វិនិយោគិន​ជាតិ និង​អន្ដរជាតិ ឱ្យ​ទទួល​បាន​នូវ​គេហដ្ឋាន​ក្នុង​ក្ដី​ស្រមៃ​ជាមួយនឹង​កម្រិតស្ដង់ដារ​នៃ​ការ​រស់នៅ​កាន់តែ​ល្អ​ប្រសើរ និង​ឱកាស​ចំណេញ​ខ្ពស់​ពី​ការ​វិនិយោគ ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម…

ស្រប​តាម​ក្ដី​ស្រលាញ់ និង​បេសកកម្ម​ក្នុង​ការ​ជួយ​ដល់​ប្រជាជន​កម្ពុជា ជនបរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​វិនិយោគិន​ជាតិ និង​អន្ដរជាតិ ឱ្យ​ទទួល​បាន​នូវ​គេហដ្ឋាន​ក្នុង​ក្ដី​ស្រមៃ​ជាមួយនឹង​កម្រិតស្ដង់ដារ​នៃ​ការ​រស់នៅ​កាន់តែ​ល្អ​ប្រសើរ និង​ឱកាស​ចំណេញ​ខ្ពស់​ពី​ការ​វិនិយោគ ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា (Prestige Homes Cambodia) និង Urban Village បាន​សហការ​រៀបចំ​ពិធីជប់លៀង​អបអរ​ការ​បើក​ដំណើរការ​សាកល្បង​អគារ Sky Prime Tower H ដែល​ជា​អគារ​ដ៏​ខ្ពស់​ស្កឹមស្កៃ​ជាងគេ​បង្អស់​នៅ​តាម​បណ្ដោយ​មហាវិថី​ហ៊ុន​សែន និង​អម​ដោយ​ទេសភាព​នៃ​ផ្ទៃ​ទឹក​ខៀវស្រងាត់​គួរ​ជាទី​គយគន់​នៃ​ដង​ទន្លេបាសាក់ កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ នៅ​សាល​តាំង​បង្ហាញ​នៃ Urban Village ក្នុង Factory Phnom Penh​។

ភ្ញៀវ​កិត្ដិយស​យ៉ាងច្រើន​កុះករ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីជប់លៀង​នេះ ដើម្បី​ចែករំលែក​ពេលវេលា​ដ៏​សប្បាយ​រីករាយ​ជាមួយ​គ្នា ទស្សនា​គម្រោង​ខុន​ដូ​ដ៏​ល្អ​ប្រណិត និង​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ក្លាយជា​ម្ចាស់​នៃ​ខុន​ដូ​នេះ​។

ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា គឺជា​ភ្នាក់ងារ​អចលនទ្រព្យ ដែល​បាន​ចុះបញ្ជី​និង​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​កម្ពុជា ក្នុង​ការ​ផ្ដល់​ជូន​នូវ​ដំណោះស្រាយ​ជាទី​ពេញចិត្ដ​សម្រាប់​គ្រប់​តម្រូវការ​អចលនទ្រព្យ​ទាំងអស់ ហើយ​ក៏​ជា​ដៃគូ​សហការ​ដ៏​សំខាន់​របស់ Urban Village ដែល​ជា​គម្រោង​ខុន​ដូ​ដ៏​មាន​កិត្យានុភាព និង​ជា​ម្ចាស់​គ្រង​ពានរង្វាន់​ការ​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​នៅ​កម្ពុជា និង​ពានរង្វាន់​ធំ​ៗ​ចំនួន​៥​ផ្សេង​ទៀត​ពី Property Guru​។ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​លើ​គម្រោង​ទី​១ ពេល​នេះ ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា និង Urban Village កំពុង​អបអរ​ជោគជ័យ​ជា​ថ្មី​ម្ដងទៀត​នៅ​លើ​គម្រោង​ទី​២ ដែល​បាន​ឈាន​ដល់​ការ​សាងសង់​អគារ​ខ្ពស់​បំផុត​ចុង​ក្រោយ គឺ Sky Prime Tower H ដែល​ត្រូវ​បាន​ប្រកាស​ដាក់​លក់​នា​ពេល​ថ្មី​ៗ​នេះ​។

តាម​លក្ខណៈ​ភូមិសាស្ត្រ អគារ Sky Prime Tower H មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​លឿន​បំផុត​មួយ​នៃ​រាជធានី​ភ្នំពេញ ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​សាលារៀន មន្ទីរពេទ្យ ផ្សារ​ទំនើប ហាង​ទំនិញ អគារ​អាជីវកម្ម និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។ អគារ Sky Prime Tower H ក៏​ស្ថិត​នៅ​ជាប់​នឹង Factory Phnom Penh ដែល​ជា​សហគមន៍​មួយ ដែល​មានការ​រចនា​យ៉ាង​ល្អ​ប្រសើរ និង​ផ្ដល់​នូវ​ភាព​សម្បូរ​បែប​ដោយ​ផ្ដោត​សំខាន់​លើ «​ការ​រស់នៅ ការងារ និង ការ​កម្សាន្ដ​»​។ លក្ខណៈ​ពិសេស​ទាំង​អស់នេះ អនុញ្ញាត​ឱ្យ​អ្នក​ស្នាក់​នៅ​ក្នុង​អគារ Sky Prime Tower H ទទួល​បាន​នូវ​ភាព​រីករាយ​នៃ​ការ​រស់នៅ​យ៉ាង​ពិតប្រាកដ រាប់​បញ្ចូល​ទាំង​បរិក្ខារ​ច្រើន​ប្រភេទ និង​ទេសភាព​ទីក្រុង​ដ៏​ស្រស់បំព្រង​។

លោកស្រី Catherine CHAN អភិបាល​ប្រតិបត្ដិ​នៃ Urban Village បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​ថ្ងៃនេះ គឺជា​ពេលវេលា​ដ៏​រំភើប​រីករាយ​មួយ ពីព្រោះ​យើង​បាន​បន្ដ​បេសកកម្ម​ក្នុង​ការ​ផ្ដល់​ជូន​នូវផ្ទះ​ក្នុង​ក្ដី​ស្រមៃ​ដល់​អតិថិជន​របស់​យើង​។ គម្រោង​ទី​១ គឺជា​សមិទ្ធផល​ដ៏​ធំធេង ហើយ​សម្រាប់​គម្រោង​ទី​២​វិញ យើង​ក៏​ទទួល​បាន​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ដូច​គ្នា ដោយសារ​តែ​ការ​គាំទ្រ និង​ទំនុកចិត្ត​ខ្ពស់​ពី​សំណាក់​អតិថិជន ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​យ៉ាង​សកម្ម​ពី​ដៃគូ​របស់​យើង ដូច​ជា ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា ជាដើម​។

Urban Village តែងតែ​ខិតខំ​សម្រេច​ឱ្យ​បាន​លើស​ពី​ការ​រំពឹង​ទុក​របស់​អតិថិជន ពីព្រោះ​យើង​ជឿជាក់​ថា មនុស្ស​គ្រប់​រូប​ត្រូវការ​ផ្ទះ​មួយ ដែល​អាច​ផ្តល់​នូវ​ភាព​កក់ក្តៅ និង​ផាសុកភាព រួម​ជាមួយនឹង​បរិស្ថាន​ដ៏​បរិសុទ្ធ បរិក្ខារ​សម្បូរ​បែប កន្លែងធ្វើការ​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ទីតាំង​ទស្សនា​សិល្បៈ​ច្រើន​ទម្រង់ និង​កន្លែង​កម្សាន្ត​ផ្សេង​ៗ​។​ល​។ យើង​ពិតជា​មាន​មោទកភាព ពីព្រោះ​យើង​អាច​ផ្ដល់​នូវ​អ្វី​ៗ​ទាំង​អស់នេះ​ជូន​អតិថិជន​នៅ​ក្នុង​សហគមន៍ ដែល​មាន​ស្ដង់ដារ​នៃ​ការ​រស់នៅ​ល្អ​បំផុត​របស់​យើង​។​»

ចាប់តាំងពី​បើក​ដំណើរការ​ក្រុមហ៊ុន​មក ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា បាន​បង្កើត​នូវ​ភាព​ជា​ដៃគូ​ល្អ​ឥត​ខ្ចោះ​ជាមួយ Urban Village ហើយ​អាច​ពង្រីក​មូលដ្ឋាន​អតិថិជន​របស់​ខ្លួន​ឱ្យ​កាន់តែ​ធំ​ឡើង ដោយសារ​វិជ្ជាជីវៈ​ខ្ពស់ និង​សេវាកម្ម​ដ៏​លេចធ្លោ​។ កត្តា​ទាំងនេះ បាន​នាំ​ឱ្យ​ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា ឈ្នះ​ពានរង្វាន់​ភ្នាក់ងារ​អចលនទ្រព្យ​ល្អ​បំផុត​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០១៩ ក្នុង​កម្មវិធី Squarefoot Best of the Best Award លើក​ទី​១០​។ ទោះជា​យ៉ាងនេះ​ក្ដី សមិទ្ធផល​មួយ​នេះ គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​នៃ​ភាព​ជោគជ័យ​ជា​ច្រើន​ទៀត ដោយសារ​ក្រុមហ៊ុន​យល់​ច្បាស់​អំពី​តម្រូវការ​ទីផ្សារ និង​មានការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ក្នុង​ការ​បន្ត​ឈានមុខ​គេ​ក្នុង​វិស័យ​អចលនទ្រព្យ​។

លោក រ័​ត្ន ពន្លក ប្រធាន​ផ្នែក​លក់​នៃ ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា បាន​លើក​ឡើង​ថា​៖ «​ដោយសារ​ចំនួន​នៃ​ប្រជាជន​ក្នុង​ទីក្រុង​ភ្នំពេញ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស នគរូបនីយកម្ម​ត្រូវ​បាន​ពង្រីក​វិសាលភាព​កាន់តែ​ធំ​ឡើង​ៗ​។ ជាក់ស្ដែង អចលនទ្រព្យ​ដូច​ជា ខុន​ដូ អា​ផាត​មិន និង​បុរី ត្រូវ​បាន​អភិវឌ្ឍ​កាន់តែ​ច្រើន​ឡើង​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ការ​រស់នៅ ការ​ធ្វើការ និង​ការ​ប្រកប​អាជីវកម្ម​ជាដើម​។ ទោះជា​យ៉ាងណា​ក៏​ដោយ យើង​សង្កេត​ឃើញ​ថា បរិមាណ​នៃ​អចលនទ្រព្យ អាច​ផ្គត់ផ្គង់​តម្រូវការ​ទាំងនេះ​បាន ប៉ុន្តែ​គុណភាព​នៅ​តែ​ជា​បញ្ហា​ចោទ​នៅឡើយ​។ ដូច្នេះ ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា បាន​ដាក់​គោលដៅ​បន្ថែម​គុណ​តម្លៃ និង​បំពេញ​គុណភាព​ដែល​ខ្វះខាត​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​យើង​។​»

លោក រ័​ត្ន ពន្លក បាន​បន្ថែម​ទៀត​ថា​៖ «​ការ​ជួយ​ឱ្យ​អតិថិជន​របស់​យើង​ទទួល​បាន​នូវ​អចលនទ្រព្យ​ក្នុង​ក្ដី​ស្រមៃ​របស់​ពួក​គាត់ គឺជា​ការ​សន្យា​របស់​យើង ហើយ​យើង​បាន​រក្សា​ការ​សន្យា​នេះ​តាម​រយៈ​ការ​ផ្ដល់​សេវាកម្ម​ដល់​ពួក​គាត់​ក្នុង​ការ​ក្លាយជា​ម្ចាស់​ខុន​ដូ​ល្អ​ប្រណិត Urban Village ប្រកបដោយ​ភាព​ជោគជ័យ​។ តាម​រយៈ​បទ​ពិសោធន៍​នៃ​ការ​លក់​ខុន​ដូ Urban Village គម្រោង​ទី​១ និង គម្រោង​ទី​២ (​អគារ​E អគារ​F និង​អគារ​G) យើង​ជឿជាក់​ថា អគារ Sky Prime Tower H ដែល​ភ្ជាប់​មក​ជាមួយ​នូវ​ការ​រចនា​បែប​សហគមន៍​ទំនើប និង​តម្លៃ​សមរម្យ នឹង​ត្រូវ​បាន​លក់​អស់​ក្នុង​រយៈពេល​ដ៏​ខ្លី​។​»

ដើម្បី​អបអរសាទរ​ការ​បើក​សម្ពោធ​សាកល្បង​នៃ​អគារ Sky Prime Tower H ក៏​ដូច​ជា​លើកទឹកចិត្ដ​ដល់​អ្នកទិញ​យូ​នី​ត​ខុន​ដូ​មុនគេ ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា និង Urban Village កំពុង​ផ្តល់​ជូន​កម្មវិធី​ពិសេស ជាមួយនឹង​កញ្ចប់​គ្រឿង​សង្ហា​រឹម​ឥត​គិតថ្លៃ និង​ការ​បញ្ចុះតម្លៃ​លើ​អត្រា​ការ​ប្រាក់​ជាដើម​។ កម្មវិធី​ពិសេស​នេះ នឹង​រឹតតែ​ធ្វើ​ឱ្យ Sky Prime Tower H ក្លាយជា​គម្រោង​ខុន​ដូ ដែល​ទទួល​បាន​តម្រូវការ​ច្រើន​ជាងគេ​បង្អស់​យ៉ាង​ពិតប្រាកដ​នៅ​កម្ពុជា​។

អ្វី​ៗ​ដែល​អស្ចារ្យ គឺ​មាននៅ​សហគមន៍ Urban Village ហើយ​ការ​ប្រឹក្សា​និង​សេវាកម្ម​អចលនទ្រព្យ​ដ៏​ល្អ​បំផុត គឺ​មាននៅ​ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅ​ទូរស័ព្ទ​លេខ ០១៥ ៣០៩ ៦៦៦ ឬ ផ្ញើ​សារ​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក Prestige Homes Cambodia​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ