រាជធានីភ្នំពេញ ៖ ដំណាក់កាលកូវីដ១៩ លេងដឹងថា ថ្ងៃណាជាថ្ងៃធ្វើការ ឬថ្ងៃណាជាថ្ងៃ ឈប់សម្រាកទៀតហើយ ។ មុនកូវីដ១៩ កម្មវិធីទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសរាប់មិនអស់ ។ ពេលកូវីដ១៩ មកដល់ការងារភាគច្រើនធ្វើនៅផ្ទះដោយពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារក្នុងរង្វង់ពី២០ទៅ៣០ច្បាប់ក្នុងមួយថ្ងៃ ។ នេះបើយោងតាមផេកសម្តេចតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយនាព្រឹកថ្ងៃទី០១ ខែសីហានេះ ។

សម្តេចតេជោ បានបញ្ជាក់ថា ក្រៅពីឯកសារ គឺមើលរបាយការណ៍ពីរាជធានីខេត្តទាំង២៥ ការសុំយោបល់ ឬពិគ្រោះយោបល់ជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីតាមប្រព័ន្ធ whatsapp.telegam.line និងប្រព័ន្ធផ្សេងទៀត ដែលនេះជាផ្នែកមួយនៃការប្រយុទ្ធជាមួយកូវីដផងដែរ ។

សម្តេចតេជោបានបន្ត ថ្ងៃនេះហាត់ប្រាណដោយវាយកូនគោលនៅក្បែរផ្ទះទៀតហើយ ។ ចាប់ពីពេលនេះទៅខ្ញុំលេងចេញទៅវាយនៅតារាងខាងក្រៅទៀតហើយ លើកលែងតែត្រូវទៅបើកការប្រកួតពានរង្វាន់ធំៗដែលប្រកួតក្នុងប្រទេសយើង ។ ភរិយាខ្ញុំ កូនៗខ្ញុំ និងអង្គរក្សរីករាយជាមួយព័ត៌មាននេះ ព្រោះពួកគេបារម្ភពីសន្តិសុខពិសេសការឆ្លងកូវីដ១៩ មកលើរូបខ្ញុំតែម្តង ៕






ចែករំលែកព័តមាននេះ