ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ប្រេ​ស៊ី​ល​នាំ​គ្នា​ស្រាត​ទាមទារ​សិទ្ធិ​បង្ហាញ​សុដន់​លើ​ឆ្នេរ​ខ្សាច់

9 ឆ្នាំ មុន

សារព័ត៌មាន «​មី​រ័​រ​» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា នារី​ជា​ច្រើន​នាក់​នៅ​ប្រេ​ស៊ី​ល​បាន​ប្រមូលផ្តុំ​គ្នា​ស្រាត​សម្លៀក​បំពាក់ សល់​តែ​ឈុត​ហែល​ទឹក​ក្នុង​កិច្ច​ព្យាយាម​ទាមទារ​សិទ្ធិ​ស្រាត​បង្ហាញ​ដើមទ្រូង

សារព័ត៌មាន «​មី​រ័​រ​» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា នារី​ជា​ច្រើន​នាក់​នៅ​ប្រេ​ស៊ី​ល​បាន​ប្រមូលផ្តុំ​គ្នា​ស្រាត​សម្លៀក​បំពាក់ សល់​តែ​ឈុត​ហែល​ទឹក​ក្នុង​កិច្ច​ព្យាយាម​ទាមទារ​សិទ្ធិ​ស្រាត​បង្ហាញ​ដើមទ្រូង​នៅ​លើ​ឆ្នេរ​ខ្សាច់​ដែល​ស្ថិត​ក្រោម​ច្បាប់​ហាមឃាត់​ជា​យូរ​មក​ហើយ ។

ច្បាប់​របស់​ប្រេ​ស៊ី​ល​កំណត់​ថា ការ​ស្រាត​របស់​ស្ត្រី​ជា​អំពើ​អាសអាភាស ដោយ​ច្បាប់​នេះ​ចែង​តាំងពី​ទស​វត្ស​១៩៤០ និង​ដាក់ទោស​ឱ្យ​ជាប់គុក ឬ​ពិន័យ​ជា​ប្រាក់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ពលរដ្ឋ​ទទួលស្គាល់​ថា មិន​មានការ​យកទោស​ពៃរ៍​ឱ្យ​ស្រប​តាម​ច្បាប់​នោះ​ជា​ញឹកញាប់​ទេ ។

លោកស្រី​អាណា ប៉ូ​ឡា ណូ​ហ្គូ​អេ​រ៉ា មេដឹកនាំ​ក្រុម​សកម្មជន​សង្ឃឹមថា ការ​បំផុស​ចលនា​លើក​នេះ​នឹង​ជួយ​លើក​ស្ទួយ​ពលរដ្ឋ​ទូទៅ​ឱ្យ​យល់​ថា ការ​ស្រាត​គឺជា​រឿង​ធម្មតា ។ លោកស្រី​អាណា បញ្ជាក់​ថា «​យើង​មាន​ជំនឿ​ចិត្ត​ថា ត្រូវ​ចំណាយពេល​មួយ​រយៈ​ទៀត វា​ជា​ផ្នែក​វប្បធម៌ ត្រូវ​អូស​បន្លាយពេល​ដើម្បី​ផ្លាស់​ប្តូរ ប៉ុ​ន្តែ​មិនមែន​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ព្រងើយកន្តើយ​ដោយ​គ្មាន​ប្រតិបត្តិ​អ្វី​ទេ ។ ដូច្នេះ​ទើប​យើង​ព្យាយាម​ធ្វើ​ឱ្យ​វា​ក្លាយជា​រឿង​សប្បាយ​រីករាយ វា​មិនមែន​ជា​ការ​តវ៉ា​អ្វី​ឡើយ​» ។

សកម្មជន​ទូទៅ​ពេញចិត្ត​ចំពោះ​ការ​ទទួល​បានការ​គាំទ្រ​ពី​មហាជន​ទូទៅ​កាន់តែ​ច្រើន​បែប​នេះ ។

នាង​បា​បា​រ៉ា កាល់​ម៉ូ មេដឹកនាំ​សកម្មជន​មួយ​រូប​ទៀត​ថ្លែង​ថា «​នេះ​ជាទី​តាំង​ស្មើភាព​ត្រូវ​រួម​គ្នា និង​ដោះ​អាវ​ចេញ​បង្ហាញ​នូវ​បរិវេណ​ដើមទ្រូង ។ នៅ​ប្រេ​ស៊ី​ល​មានច្បាប់​ហាម​បង្ហាញ​សុដន់​នៅ​តាម​ឆ្នេរ​ខ្សាច់ ដោយ​ខុស​ពី​ប្រទេស​ផ្សេង​ទៀត​ដែល​មនុស្ស​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ស្រាត​សម្លៀក​បំពាក់​» ៕