ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ទុះ​រលក​ទី​ពីរ​នៃ​កូ​វី​ដ​-១៩​នៅ​វៀតណាម កម្ពុជា​ត្រូវ​តែ​បើកភ្នែក​ឲ្យ​ធំ

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ ដំបូង​វៀតណាម​ត្រូវ​បាន​ពិភពលោក​សរសើរ​ថា ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​រាលដាល កូ​វី​ដ​-១៩ ដែល​កំពុង​គំរាមកំហែង​ពិភពលោក​ទាំងមូល​។ ប៉ុន្តែ​បន្ទាប់​ពី​១០០​ថ្ងៃ​នៃ​ភាព​ស្ងប់ស្ងាត់ រលក​ទី​ពីរ​បាន​ចាប់ផ្តើម​ផ្ទុះ ចេញពី​ខេត្ត​ដា​ណា​ង ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​វៀតណាម​។…

កូ​វី​ដ​-១៩ ៖ ដំបូង​វៀតណាម​ត្រូវ​បាន​ពិភពលោក​សរសើរ​ថា ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​រាលដាល កូ​វី​ដ​-១៩ ដែល​កំពុង​គំរាមកំហែង​ពិភពលោក​ទាំងមូល​។ ប៉ុន្តែ​បន្ទាប់​ពី​១០០​ថ្ងៃ​នៃ​ភាព​ស្ងប់ស្ងាត់ រលក​ទី​ពីរ​បាន​ចាប់ផ្តើម​ផ្ទុះ ចេញពី​ខេត្ត​ដា​ណា​ង ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​វៀតណាម​។ នៅ​ក្នុង​រយៈពេល​៥​ថ្ងៃ​ចុង​ក្រោយ​នេះ វៀតណាម​បាន​រាយការណ៍​ករណី​កូ​វី​ដ​-១៩​ថ្មី ចេញពី​ខេត្ត​ដា​ណា​ង​ចំនួន​៣៤​នាក់​។ វៀតណាម​ក៏​សម្រេចចិត្ត បិទ​ខេត្ត​មួយ​នេះ​។

កាន់តែ​ធ្ងន់​ជាង​នេះ ប្រទេស​វៀតណាម​នៅ​ថ្ងៃនេះ​បាន​រាយការណ៍​ពី​ការ​ស្លាប់​របស់​បុរស​អាយុ ៧០​ឆ្នាំ​ម្នាក់​ដោយសារ​កូ​វី​ដ​-១៩ ខណៈ​ដែល​រលក​ទី​ពីរ​នៃ​កូ​វី​ដ​-១៩ កំពុង​តែ​គំរាមកំហែង​ប្រទេស​ដែល មាន​ប្រជាជន​៩៧​លាន​នាក់​នេះ​។ ការ​ស្លាប់​ដំបូង​គេ​នេះ និង​ការ​រក​ឃើញ​ករណី​កូ​វី​ដ​-១៩​ថ្មី​ៗ​នេះ​បាន​បញ្ចប់ កេរ្តិ៍ឈ្មោះ​របស់​វៀតណាម​ជា​ប្រទេស​ជោគជ័យ​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩​។ រលក​ទី​ពីរ​នៃ​ការ​រាលដាល មេរោគ​កូ​វី​ដ​-១៩ នៅ​វៀតណាម​ចាប់ផ្តើម​ចេញពី​ខេត្ត​ដា​ណា​ង ហើយ​រាលដាល​ដល់​ហាណូយ ហូ​ជី​មិ​ញ និង ខេត្ត​ដាក់​ឡាក់​។

ស្ថានភាព​ជំរុញ​ឲ្យ​នាយ​រក​ដ្ឋ​មន្ត្រី​វៀតណាម ព្រមាន​ពី​លទ្ធភាព​នៃ​ការ​រា​ដាល​មេរោគ​កូ​វី​ដ​-១៩ នៅ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​វៀតណាម ហើយ​តម្រូវ​ឲ្យ​មានការ​ចាត់វិធានការ​ខ្លាំងក្លា និង​បន្ទាន់​។ រហូត​មក​ដល​ពេល​នេះ វៀតណាម​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ចំនួន​៥០៩​ករណី​គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ​។ កម្ពុជា​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​វៀតណាម​។ អ្វី​ដែល​កំពុង​កើត​នៅ​វៀតណាម​អាច ធ្វើ​ឲ្យ​កម្ពុជា​ញាក់សាច់​ដោយសារ​កូ​វី​ដ​-១៩​។

ប្រជាជន​កម្ពុជា​ត្រូវ​តែ​បង្កើត​ការ​ប្រុង​ប្រយ័ត្ន តាម​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រសួងសុខាភិបាល បើសិនជា​មិន​ចង់​ស្រក់​ទឹកភ្នែក ដោយសារ​កូ​វី​ដ​-១៩​។ ខណៈ​វៀតណាម​កំពុង​គំរាមកំហែង​ដោយ​រលក​ទី​ពីរ​នៃ​ការ​រាលដាល​កូ​វី​ដ​-១៩ ប្រទេស​កម្ពុជា​បាន​ចេញ​បញ្ជា​ឲ្យ​ខេត្ត​តាម​ព្រំដែន​វៀតណាម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។ ក្រសួងសុខាភិបាល បាន​ចេញ​សេចក្តីណែនាំ​ដល់​ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយ​រៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌល​គី​រី និង​រតនគីរី ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​៕ ដោយ ៖ ប្រេ​វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ