ស្រ្តីម្នាក់ត្រូវ PM ឃាត់ខ្លួន បន្ទាប់ពីដើរនិយាយពីការផ្លាស់ប្តូរតំណែងចៅហ្វាយក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បានត្រូវកងរាជអាវុធហត្ថ( PM ) ក្រុងប៉ោយប៉ែតឃាត់ខ្លួនសួរនំា នៅម៉ោងជាង១២ថ្ងៃត្រង់
ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បានត្រូវកងរាជអាវុធហត្ថ( PM ) ក្រុងប៉ោយប៉ែតឃាត់ខ្លួនសួរនំា នៅម៉ោងជាង១២ថ្ងៃត្រង់
ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បានត្រូវកងរាជអាវុធហត្ថ( PM ) ក្រុងប៉ោយប៉ែតឃាត់ខ្លួនសួរនំា នៅម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី២៦ មករា ២០១៥ បន្ទាប់ពីស្រ្តីរូបនោះបានដើរនិយាយតាមរុកាហ្វេ និងដើររកកក់ទីតំាងជប់លៀងឡើងតំណែងឲ្យបុរសម្នាក់ ពាក់ព័ន្ឋនឹងការផ្លាស់ប្តូរអភិបាលក្រុងប៉ោយប៉ែត ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីមន្រ្តី PM ឲ្យដឹងថា ស្រ្តីរូបនោះបានដើរនិយាយថា លោក ង៉ោ ម៉េងជ្រួន បច្ចុប្បន្នជាអភិបាលក្រុងប៉ោយប៉ែត នឹងត្រូវក្រសួងមហាផ្ទៃដកចេញពីតំណែងដោយដាក់ លោក ឱក សុផាន ជាអតីតសមាជិកអភិវឌ្ឍន៍កសិកម្មជាតិជំនួស។
យ៉ាងណាក៍ដោយនៅរសៀលថ្ងៃចន្ទនេះទំាងលោក ង៉ោ ម៉េងជ្រួន និង មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ កោះសន្តិភាពមិនអាចរកការសុំអត្ថាធិប្បាយបានភ្លាមៗនៅឡើយទេ ជុំវិញការអះអាងរបស់ស្រ្តីខាងលើនេះ ។
សេចក្តីរាយការណ៍បានបន្តថា នៅម៉ោងជាង៣រសៀលនេះ ស្រ្តីរូបនោះត្រូវបានមន្រ្តី PM កំពុងសួរនំានៅខ្យូសតាងួន (ទីតំាងផឹកស៊ី) ក្នុងក្រុងប៉ោយប៉ែត ៕
ចែករំលែកព័តមាននេះ