ប្រទេសអង់គ្លេស ៖ យោងតាមការចុះផ្សាយពី Sky Sport បានឱ្យដឹងថា ក្លិបត្រូវកាត់ចោលពី Premier League រដូវកាលនេះ FC Bournemouth បានយល់ព្រមទទួលយកសំណើការដេញថ្លៃចំនួន ៤១លានផោនពីក្រុម Manchester City សម្រាប់ខ្សែការពារ Nathan Aké របស់ខ្លួន។

សូមរំលឹកថា ខ្សែការពារជម្រើសជាតិហូឡង់វ័យ ២៥ឆ្នាំបានផ្លាស់ពីក្លិប Chelsea មកចូលរួមជាមួយក្លិប Bournemouth កាលពីឆ្នាំ២០១៧ ក្នុងតម្លៃកំណត់ត្រារបស់ក្លិប ដោយបានបង្ហាញខ្លួនចំនួន ១២១លើកស៊ុតបញ្ចូលទី ១១គ្រាប់គ្រប់កម្មវីធីសម្រាប់ក្រុម Bournemouth។

អ្នកចាត់ការទូទៅ Man City លោក Pep Guardiola បានកំណត់គោលដៅថា យ៉ាងហោចណាស់ក្រុមលោកត្រូវការខ្សែការពារកណ្តាលម្នាក់ទៀត ដើម្បីជួយក្រុមសម្រាប់នៅរដូវកាលក្រោយ ហើយ Aké គឺជាគោលដៅមួយរយៈកន្លងមករបស់លោក។

រហូតមកទល់ពេលនេះ នៅមិនទាន់ការបញ្ជាក់ណាមួយជុំវិញកុងត្រា និងថ្លៃនឿយហត់សម្រាប់ Aké ពេលមកដល់ក្រុម Man City នៅឡើយទេ។ ក្លិបនឹងត្រូវបន្តការពិភាក្សាជាមួយសាមីខ្លួន ហើយគេជឿថាការប្រកាសជាផ្លូវការ នឹងអាចធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ៕
ចែករំលែកព័តមាននេះ