ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លឹក​តយ​មាន​ក្លិនក្រអូប​ជួយ​ឱ្យ​មាន​សុខភាព​ល្អ

15 ឆ្នាំ មុន

ស្លឹក​តយ​ជា​រុក្ខជាតិ​ពពួក​ស្មៅដែល​ដុះលូតលាស់​បែកចេញ​ជា​គុម្ព​ធំ​ៗ មាន​ឫសគល់ និង​ដើម​ដែល​មាន​ធាង និង​ស្លឹក​បែក​សាខានៅ​លើ​ដី ។ ស្លឹក​វា​មាន​ពណ៌​បៃតង រាងទ្រវែង​ស្រួច​នៅ​ខាង​ចុង ប្រវែង​ប្រហែល​ពី៨​ទៅ​១០​អ៊ី​ញ ។ ក្នុង​ខណៈ​ពេល​យក​ស្លឹកស្រស់​ទៅ​ឈ្លី​វា​មាន​ក្លិនក្រអូប គេ​និយម​យកក្លិន​ចេញពី​ស្លឹក​វា​ទៅ​ដាក់​នៅ​លើ​នំចំណី​នានាឱ្យ​មាន​ ក្លិនក្រអូប​ប្រហើរ​គួរ​ឱ្យ​ចង់​ទទួលទាន ។

ស្លឹក​តយ​ជា​រុក្ខជាតិ​ពពួក​ស្មៅដែល​ដុះលូតលាស់​បែកចេញ​ជា​គុម្ព​ធំ​ៗ មាន​ឫសគល់ និង​ដើម​ដែល​មាន​ធាង និង​ស្លឹក​បែក​សាខានៅ​លើ​ដី ។ ស្លឹក​វា​មាន​ពណ៌​បៃតង រាងទ្រវែង​ស្រួច​នៅ​ខាង​ចុង ប្រវែង​ប្រហែល​ពី៨​ទៅ​១០​អ៊ី​ញ ។ ក្នុង​ខណៈ​ពេល​យក​ស្លឹកស្រស់​ទៅ​ឈ្លី​វា​មាន​ក្លិនក្រអូប គេ​និយម​យកក្លិន​ចេញពី​ស្លឹក​វា​ទៅ​ដាក់​នៅ​លើ​នំចំណី​នានាឱ្យ​មាន​ក្លិនក្រអូប​ប្រហើរ​គួរ​ឱ្យ​ចង់​ទទួលទាន ។

ស្លឹក​តយ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ប្រេងក្រអូប មានគុណ​តំលៃ​លើ​ម្ហូបអាហារ មានសារធាតុ​ក្ល​រ៉ូ​ហ្វីល ជួយ​កាត់​បន្ថយ​អាការស្រេកទឹក ជួយ​ទ្រទ្រង់​បេះដូង និង​ធ្វើ​ឱ្យ​មានភាព​ស្រស់ស្រាយ ។ ក្រៅពី​នេះ​វា​ក៏​មានសារធាតុ​អំបិល​ខនិជ និង​កាល់ស្យូម ឯ​ឫសរបស់​វា​ប្រើប្រាស់​ធ្វើ​ជា​ថ្នាំ​ឱ្យ​បត់ជើងតូច (​ជុះនោម​) បាន​ស្រួល ឬ​ក៏​ប្រើ​សំរាប់​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ។ សំរាប់​ស្លឹក​តយស្រស់​អាចយ​កមក​ព្យាបាល​រោគ​រមាស់​សើរស្បែក​ផង​ដែរ ។

ក្រៅពី​នេះ ប្រសិនបើ​យក​ស្លឹក​តយ​ខ្ចីស្រស់​ចំនួន​៤​សន្លឹក និង​ស្លឹក​រាង​ទុំ​៨​សន្លឹក ស្ងោរ​រម្ងាស់​ជាមួយ​ទឹក​១​លី​ត្រ រយៈពេល ១៥​នាទី រួច​ពិសា​ក្នុង​ពេល​ក្ដៅ​អ៊ុ​ន​ៗ កន្លះកែវ​ទាំង​ពេល​ព្រឹក ថ្ងៃ និង​ល្ងាច នឹង​ជួយបណ្ដេញ​ជាតិ​កំបោរ​នៅ​តាម​សន្លាក់​ដៃជើងអាច​ឱ្យ​យើង​ដើរ​បាន​ស្រួល​ដោយ​មិន​មានការ​ឈឺ​តាម​សន្លាក់ ហើយ​វា​ក៏​ជា​ប្រភេទឱសថ​ជួយ​លាង​ជាតិពុល​ក្នុង​រាយ​កាយ​ផងដែរ។  លោក​អ្នក​ត្រូវ​ស្ងោរ​រម្ងាស់​ពិសា​បន្ដបន្ទាប់​គ្នា​រយៈពេល​៣​ថ្ងៃ រំលង​បាន​១​សបា្ដហ៍ ទើបស្ងោរ​ពិសា​បន្ដ បើ​លោក​អ្នក​ធ្វើ​បែប​នេះ​ជារឿយ​ៗ គឺ​រាង​កាយ​របស់​អ្នក​នឹង​មាន​សុខភាពល្អ​មិន​ខាន ៕