សង្វៀន​គុន​ខ្មែរ​រដូវ​កាល​ទី​4​​ជុំ​ទី​1​ឈាន​​ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​កន្លង​មកនេះ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​រដូវ​កាល​ទី​៤​ជុំ​ទី​១​បាន​ធ្វើ​ដំណើរ​មក​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដា​ល់​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី​១ សីហា ឆ្នាំ​២០២០​។

តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត សម្រាប់​សមាសភាព​កីឡាករ​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​ក្នុង​វគ្គ​នេះ​មាន ឡុ​ង បេន​លឿន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​គង់ សំបូរ មក​ពី​ក្លិប​គោព្រៃ​គុន​ខ្មែរ និង​ឈាន ហុង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ជួប​ជាមួយ​លន បញ្ញា​ មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេមរភូមិន្ទ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ​អ្នក​ណា​ឈ្នះ​នឹង​បាន​ឡើង​​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ជុំ​ទី​១​ដែល​មាន​រង្វាន់​ម៉ូតូ​Zoomer X១​រង្វាន់ អម​ជាមួយ​ទឹកប្រាក់​២​លាន​រៀល​បន្ថែម​ទៀត ។ ក្នុង​ចំណោម​កីឡាករ​ទាំង​៤​រូប​ដែល​ឡើង​មក​ដល់​វគ្គ​នេះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​មាន​ថ្វីដៃ​ប្រកួត​ល្អ​ដូច​គ្នា​។

ទើប​គេ​ពិបាក​ទាយ​ទុក​មុន​ថា អ្នក​ណា​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។ ទោះបី​យ៉ាងណា​សម្រាប់​អ្នក​ដែល​តាមដាន​ការ​ប្រកួត​ដិត​ដល់​ស​យល់​ឃើញ​ថា កីឡាករ គង់ សំបូរ និង​កីឡាករ លន បញ្ញា ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​ការ​ប្រជែង​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​នេះ​។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​ក៏​មាន​គូ​មិត្តភាព គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ​នោះ​គឺ​កីឡាករ លី រិ​ទ្ធី មក​ពី​ក្លិប​មី​ស្ទឺ​លី​គុន​ខ្មែរ ជួប​ជាមួយ​កីឡាករ ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ