ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​បាល់​បញ្ចូល​ទី​នៅ​លី​គ​វៀតណាម កក្រើក​ដល់​សារព័ត៌មាន​ល្បី​អេ​ស្ប៉ា​ញ

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ គ្រាប់​បាល់ទាត់​ត្រឡប់​ក្រោយ (Bicycle Kick) ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​​ការ​ប្រកួត​លី​គ​កំពូល V.League 1 ពី​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Rodrigo…

ប្រទេស​វៀតណាម ៖ គ្រាប់​បាល់ទាត់​ត្រឡប់​ក្រោយ (Bicycle Kick) ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​​ការ​ប្រកួត​លី​គ​កំពូល V.League 1 ពី​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Rodrigo Dias បាន​ធ្វើ​ឱ្យ​កក្រើក​ដល់សារព័ត៌មានល្បីរបស់​អេ​ស្ប៉ា​ញ​។

គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់ខ្សែប្រយុទ្ធពាក់លេខ១១រូបនេះ រកបាន​នៅ​នាទី​៦២ ក្នុង​ជំនួប​ដែល​ក្រុមរបស់គេ Quang Nam ប្រកួត​តទល់​ជាមួយ​ក្រុម​កំពូល​តារាង Sai Gon កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​។ ខណៈ​ក្រុម​ទាំង​ពីរ​បញ្ចប់​ទៅ​ដោយ​លទ្ធផល ៣-៣​។ ហើយគ្រាប់​បាល់​នេះ ត្រូវ​បាន​អ្នកគាំទ្រ​បាល់ទាត់​វៀតណាម ប្រ​ដូច​ទៅ​នឹង​ការ​ស៊ុត​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Ronaldinho របស់​ក្រុម Barcelona ទល់​នឹង​ក្រុម Villarreal កាលពី​ឆ្នាំ​២០០៦​។

កាសែត​កីឡា​ដ៏​ល្បី​របស់​អេ​ស្ប៉ា​ញ Marca បាន​សរសេរ​ថា «​ក្រឡេក​មក​មើល​គ្រាប់​បាល់​របស់​លី​គ​វៀតណាម​។ វា​ជា​ការ​បញ្ចប់​ទី​ដ៏​ល្អ​ឥត​ខ្ចោះ​ពី​កីឡាករ​ប្រេ​ស៊ី​ល​។ តើ​វា​គឺជា​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ?​»​។ មិន​ខុស​គ្នា​កាសែត​ដ៏​ល្បីល្បាញ​មួយទៀត​គឺ AS បាន​ហៅ​គ្រាប់​បាល់​នេះ​ថា ជា​គ្រាប់​បាល់​ដ៏​ល្អ​ឥត​ខ្ចោះ និង​អស្ចារ្យ​។ ចំណែកឯ​កាសែត Mundo Deportivo វិញថែម​ទាំង​បាន​ហៅ​គ្រាប់​បាល់​នេះ អាច​ប្រជែងឈ្នះ​ពានរង្វាន់ Puskas របស់ FIFA ប្រចាំឆ្នាំ​ថែម​ទៀត​ផង​។

សូម​ជម្រាប​ជូន​ថា គិត​ត្រឹម​ស​ប្តា​ហ៍​ទី​១១​ក្រុម Sai Gon កំពុង​បន្តកាន់កាប់​តំណែង​កំពូល​តារាង ដោយ​មាន​២៣​ពិន្ទុ ខណៈ​ក្រុម Quang Nam ស្ថិត​នៅ​បាត​តារាង​ដោយ​មាន ៨​ពិន្ទុ​៕ (​ដកស្រង់​ចេញពី vnexpress)

https://www.youtube.com/watch?v=OHDIeCoVOx8