កាំភ្លើងគឺជាអាវុធជាតិផ្ទុះផ្ទុកគ្រាប់រំសេវ វានឹងផ្ទុះគ្រាប់ចេញមកក្រៅដរាបណាអ្នកបាញ់កេះកៃ ។ កាំភ្លើងបែងចែកជាច្រើនប្រភេទ ដូចជាកាំភ្លើងបាញ់គ្រាប់សិប្បនិមិត្ត កាំភ្លើងបាញ់សត្វ កាំភ្លើងត្បាល់ (ប្រើគ្រាប់ធំ និងវែង) កាំភ្លើងយន្ត (បាញ់ម្តងចេញច្រើនគ្រាប់) កាំភ្លើង Sniper Rifle ដែលជាអាវុធប្រល័យជីវិតក្នុងរយៈពេលខ្លី បាញ់ក្នុងរយៈចម្ងាយ ២ទៅ៣គីឡូម៉ែត្រ ដោយប្រើប្រាស់កញ្ចក់កែវពង្រីកស្កុប (Scope) និងកាំភ្លើង ទំនើបៗជាច្រើនប្រភេទទៀត ។
តើកាំភ្លើងមានប្រភពដំបូងនៅប្រទេសណា0x017d7 ឧបករណ៍ដែលត្រូវបានគេស្គាល់ថា «កាំភ្លើង» គឺជាបំពង់ឫស្សីប្រើប្រាស់រំសេវជាថាមពល និងគ្រាប់លំពែងជាអាវុធ។ កាំភ្លើងបំពង់ឫស្សីនេះត្រូវអ្នកស្រាវជ្រាវរកឃើញក្នុងប្រទេសចិនឆ្នាំ១០០០ ហើយជនជាតិចិនបុរាណជាអ្នកបង្កើតរំសេវក្នុងសតវត្សរ៍ទី៩ ។
នៅសតវត្សរ៍ទី១៤ កាំភ្លើងកាណុងដែលមានគ្រាប់ធំមូលប្រើប្រាស់រំសេវច្រើនជាងគ្រាប់កាំភ្លើងធម្មតាជាអាវុធប្រល័យជីវិតសាហាវជាងគេបំផុតត្រូវបានបង្កើតឡើងក្នុងទ្វីបអឺរ៉ុប ។
ក្រោយៗមកកាំភ្លើងត្រូវបានបង្កើត និងកែច្នៃមានរូបរាងតូចស័ក្តិសមនឹងដៃអ្នកប្រើប្រាស់ត្រូវបានគេស្គាល់ថាជា «កាំភ្លើងខ្លី» ។ គ្រឿងផ្គុំ ឬប្រដាប់ប្រដាររបស់កាំភ្លើងគឺផ្ទៃខាងក្នុងមានដូចជា បង់គ្រាប់ រឺុស៊័រ កាណុង…។ ផ្ទៃខាងក្រៅគឺកៃ សោសុវត្ថិភាព…៕
ចែករំលែកព័តមាននេះ