ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែប្រយុទ្ធ Real Madrid តេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ មុន​ប៉ះ​ក្រុម Man City

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្លិប Real Madrid បាន​ធ្វើការ​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ខ្សែប្រយុទ្ធ Mariano បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ។…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្លិប Real Madrid បាន​ធ្វើការ​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ខ្សែប្រយុទ្ធ Mariano បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ។

សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយ​ថា កីឡាករ​ដែល​មាន​ដើម​កំណើត​អេ​ស្ប៉ា​ញ​វ័យ ២៦​ឆ្នាំ​រូប​នេះ មាន​សុខភាព​ល្អ​ជាធម្មតា បើ​ទោះបី​បាន​ឆ្លង​វីរុស​នេះ។ ហើយ​បច្ចុប្បន្ន​កំពុង​គោរព​តាម​ពិធីសារ ដោយនៅ​ដាច់​ដោយឡែក​អ្នក​ដទៃ​។

Mariano មិន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នៅ La Liga របស់ Real Madrid ស្មើ ២-២ ជាមួយ​ក្រុម Leganes កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា​កន្លង​ទៅ​។

Mariano ទំនងជា​អវត្តមាន​សម្រាប់​ជំនួប​របស់​ Real Madrid ទល់នឹងក្រុម​ម្ចាស់ផ្ទះ Manchester City សម្រាប់ជើង​ទី​២ វគ្គ១៦​ក្រុម​ចុង​ក្រោយ Champions League ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែសីហា​ខាង​មុខ នៅ​កីឡដ្ឋាន Etihad ចក្រភព​អង់គ្លេស​។

ដោយឡែក​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បាន​និយាយ​ថា ខ្លួន​កំពុង​ទាក់ទង​ជាមួយ​ក្លិប​ជា​ញឹកញាប់ និង​តាមដាន​ទាំង​ស្ថានភាព និង​ការ​សម្រេចចិត្ត​របស់​អាជ្ញាធរ​អេ​ស្ប៉ា​ញ ដែល​ពាក់ព័ន្ធ​ទាំងអស់​។ ហើយ​ពួក​គេ​មានទំនុកចិត្ត​ថា ករណី​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ការ​ប្រកួត​ឡើយ​។ ខណៈ​ក្លិប Man City ក៏​កំពុង​ឃ្លាំមើល​ស្ថានការណ៍ ដោយនឹង​មានការ​រឹត​បន្តឹង​ជា​ច្រើន​សម្រាប់​ជំនួប​មួយ​នេះ ។

សូម​រំលឹក​ថា Man City បាននាំមុខ ២-១ កាលពី​ជំនួប​ជើង​ទី​១ នៅ​ទឹកដី Bernabeu ដែល​បាន​ធ្វើ​ឡើង​កាលពី​ខែកុម្ភៈ មុន​ពេល​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ បណ្តាល​ឱ្យ​ការ​ប្រកួត​ត្រូវ​បាន​ផ្អាក​ទាំងស្រុង​៕ (ដកស្រង់​ចេញពី BBC)