ហេតុអ្វីបានជាទឹកសមុទ្រមានរសជាតិប្រៃ ?
ហេតុអ្វីបានជាទឹកសមុទ្រមានរសជាតិប្រៃ? តើហេតុអ្វីបានជាទឹកបឹង ទន្លេ…មិនមានរសជាតិប្រៃដូចទឹកសមុទ្រ ? តើមានអ្នកណាយកអំបិលទៅចាក់ក្នុងទឹកសមុទ្រមែនទេ ?
ហេតុអ្វីបានជាទឹកសមុទ្រមានរសជាតិប្រៃ? តើហេតុអ្វីបានជាទឹកបឹង ទន្លេ…មិនមានរសជាតិប្រៃដូចទឹកសមុទ្រ ? តើមានអ្នកណាយកអំបិលទៅចាក់ក្នុងទឹកសមុទ្រមែនទេ ?
ហេតុអ្វីបានជាទឹកសមុទ្រមានរសជាតិប្រៃ? តើហេតុអ្វីបានជាទឹកបឹង ទន្លេ…មិនមានរសជាតិប្រៃដូចទឹកសមុទ្រ ? តើមានអ្នកណាយកអំបិលទៅចាក់ក្នុងទឹកសមុទ្រមែនទេ ?
យោងតាមគេហទំព័រ «គំនិត» បកស្រាយថា សមុទ្រមានវត្តមាននៅលើភពផែនដីយើងនេះជាយូរលង់ណាស់មកហើយ ហេតុដូច្នេះហើយមានបរិមាណអំបិលខ្លះបានបន្ថែមចូលទៅក្នុងទឹកសមុទ្រនៅពេលដែលឧស្ម័ន និងកំអែភ្នំភ្លើងព្រួសចេញ ដោយសារតែកំណើនសកម្មភាពភ្នំភ្លើងនៅក្រោមសមុទ្រ។ កាបូនឌីអុកស៊ីតដែលបានពីបរិយាកាសរលាយនៅក្នុងទឹក បង្កើតបានជាអាស៊ីតកាបូនិចខ្សោយដែលជាភ្នាក់ងាររំលាយរ៉ែនៅក្នុងសមុទ្រ។ នៅពេលដែលសារធាតុរ៉ែទាំងនោះរលាយ វាបង្កើតបានជាអីុយ៉ុងធ្វើឲ្យទឹកមានរសជាតិប្រៃ ។ នៅពេលដែលទឹកត្រូវបានហួតទៅក្នុងអាកាស វាបានបន្សល់ទុកនូវអំបិលនៅក្នុងសមុទ្រ ។ លំហូរទឹកពីទន្លេទៅក្នុងសមុទ្រក៏បាននាំមកនូវអីុយ៉ុងដែលបានមកពីផ្ទាំងថ្មមួយចំនួនទៀតដោយសារតែការច្រោះពីទឹកភ្លៀង និងទឹកស្ទឹងផងដែរ ។
កម្រិតអំបិលនៅក្នុងទឹកសមុទ្រ មានស្ថិរភាពដែលត្រូវបានគេប៉ាន់ស្មានថា មានកម្រិត ៣៥/១០០០ ។ ឧទាហរណ៍ជាក់ស្តែង ប្រសិនបើគេយកអំបិលទាំងអស់ពីក្នុងសមុទ្រ ហើយក្រាលនៅលើដីគោក គេនឹងបានស្រទាប់អំបិលដែលមានជម្រៅជ្រៅជាង១៦៦ម៉ែត្រ ។ អ្នកប្រហែលជាគិតថាកម្រិតជាតិប្រៃនៅក្នុងសមុទ្រនឹងមានការកើនឡើងទៅតាមពេលវេលា ប៉ុន្តែជាក់ស្តែងគឺវាមិនមែនដូច្នោះទេ ដោយសារតែអុីយ៉ុងជាច្រើននៅក្នុងសមុទ្រត្រូវបានស្រូបយកដោយភាវៈដែលរស់នៅទីនោះ ។ កត្តាផ្សេងទៀតគឺអាចបណ្តាលមកពីការកកើតថ្មីនៃរ៉ែ ។
បឹងក៏ទទួលបានទឹកពីស្ទឹង និងទន្លេ ហើយបឹងក៏មានការទាក់ទងផ្ទាល់ជាមួយនឹងដីផងដែរ តើហេតុអ្វីបានជាទឹកបឹងមិនមានរសជាតិប្រៃ0x017d7 មានទឹកបឹងខ្លះក៏មានរសជាតិប្រៃដែរ ដូចជាបឹងគ្រេតសាល់ (Great Salt) និងបឹងដេតស៊ី (Dead Sea) ។ តើនេះមកពីហេតុអ្វី ? ជាចំណែកមួយទឹកមានរសជាតិប្រៃប្រសិនបើមានផ្ទុកអីុយ៉ុងសូដ្យូម និងអីុយ៉ុងក្លរ៉ួ ។ ប្រសិនបើសារធាតុរ៉ែនៅក្នុងទឹកមិនមានផ្ទុកសូដ្យូមច្រើនទេ ទឹកមិនមានរសជាតិប្រៃខ្លាំងទេ ។ ហេតុផលផ្សេងទៀតដែលធ្វើឲ្យទឹកបឹងមិនមានរសជាតិប្រៃនោះ គឺដោយសារតែទឹកបឹងនឹងហូរចេញពីទីនោះ ហើយធ្វើដំណើរទៅកាន់សមុទ្រ៕
ចែករំលែកព័តមាននេះ