ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយលី​គបិទបញ្ចប់ Liverpool ​របូត​កីឡាករ​សំខាន់​២​ម្នាក់

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ បន្ទាប់​ពី​ក្រុម​ហង្ស​ក្រហម Liverpool បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ Premier League រដូវ​កាល​នេះ កីឡាករ​សំខាន់​២​រូប​របស់​ពួក​គេ​គឺ​ខ្សែការពារ Dejan…

ប្រទេស​អង់គ្លេស ៖ បន្ទាប់​ពី​ក្រុម​ហង្ស​ក្រហម Liverpool បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ Premier League រដូវ​កាល​នេះ កីឡាករ​សំខាន់​២​រូប​របស់​ពួក​គេ​គឺ​ខ្សែការពារ Dejan Lovren និង​ខ្សែបម្រើ Adam Lallana បាន​សម្រេច​ចាក​ចេញពី​ក្លិប​ជា​ផ្លូវការ​។

ខ្សែការពារ​ជម្រើសជាតិ​ក្រូ​អាត Dejan Lovren បាន​សម្រេចការ​ផ្ទេរ​របស់​ខ្លួន​ជា​ផ្លូវការ ជាមួយ​ក្លិប Zenit Saint Petersburg នៅ​លី​គ​កំពូល​រុ​ស្ស៊ី​ក្នុង​តម្លៃ ១២​លាន​អឺ​រ៉ូ​ក្នុង​កុងត្រា​រយៈពេល ៣​ឆ្នាំ​។ Lovren ដែល​បាន​ចំណាយពេល ៦​ឆ្នាំ​ជាមួយ​ក្រុម Liverpool បន្ទាប់​ពី​ផ្លាស់​ពី​ក្លិប Southampton កាលពី​ខែកក្កដា ឆ្នាំ​២០១៤ បាន​បង្ហាញខ្លួន​ចំនួន ១៨៥​ប្រកួត​រក​គ្រាប់​បាល់​បាន ៨​គ្រាប់​។

ដោយឡែក​ខ្សែបម្រើ​ជម្រើសជាតិ​អង់គ្លេស Adam Lallana ក៏​បាន​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ ជាមួយ​ក្លិប​គូប្រជែង Brighton & Hove Albion ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Transfer) ជាមួយ​កុងត្រា​រយៈពេល ៣​ឆ្នាំ បន្ទាប់​ពី​ផុត​កុងត្រា​ជាមួយ​ក្លិប​ចាស់​។ Lallana ក៏​បាន​ចំណាយពេល ៦​ឆ្នាំ​ផង​ដែរ​ជាមួយ​ក្រុម Liverpool បន្ទាប់​ពី​ផ្លាស់​ពី​ក្លិប Southampton កាលពី​ខែកក្កដា ឆ្នាំ​២០១៤ ដោយ​បាន​បង្ហាញខ្លួន​ចំនួន ១៧៨​ប្រកួត​និង​ស៊ុត​បញ្ចូល​ទី​បាន ២២​គ្រាប់​៕