ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែស​បី​យ៉ាងនេះ​អាច​ធ្វើ​ឲ្យ​កម្ពុជា គ្រោះថ្នាក់​ឆ្លង​រាលដាល​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ កំណើន​នៃ​ការ​រក​ឃើញ​កូ​វី​ដ​-១៩ នៅ​ខែកក្កដា​កន្លង​មកនេះ​បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង អំពី​លទ្ធភាព​ដែល​អាច​នឹង​មានការ​រាលដាល​ជា​សហគមន៍​នៅ​ប្រទេស​កម្ពុជា បើ​ទោះបីជា​មក​ដល់​ពេល​នេះ វា​មិន​ទាន់​កើត​មាន​ក្តី​។ ក្រ​សូ​ង​សុខាភិបាល​បាន​ព្រមាន​ថា ការ​រាលដាល​ជា​សហគមន៍​មិនមែន​ប្រាកដ ជា​នឹង​មិន​អាច​កើត​មាននៅ​ប្រទេស​កម្ពុជា​ឡើយ…

កូ​វី​ដ​-១៩ ៖ កំណើន​នៃ​ការ​រក​ឃើញ​កូ​វី​ដ​-១៩ នៅ​ខែកក្កដា​កន្លង​មកនេះ​បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង អំពី​លទ្ធភាព​ដែល​អាច​នឹង​មានការ​រាលដាល​ជា​សហគមន៍​នៅ​ប្រទេស​កម្ពុជា បើ​ទោះបីជា​មក​ដល់​ពេល​នេះ វា​មិន​ទាន់​កើត​មាន​ក្តី​។ ក្រ​សូ​ង​សុខាភិបាល​បាន​ព្រមាន​ថា ការ​រាលដាល​ជា​សហគមន៍​មិនមែន​ប្រាកដ ជា​នឹង​មិន​អាច​កើត​មាននៅ​ប្រទេស​កម្ពុជា​ឡើយ ហើយ​ជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ពិសេស​នៅ​ពេល​ឈប់​សម្រាក​រយៈពេល​ប្រាំ​ថ្ងៃ​ខាង​មុខ​គឺ​ពី​ថ្ងៃ​ទី​១៧ ដល់​២១ ខែសីហា ដែល​គេ​គិត​ថា ប្រជាជន​ជា​ច្រើន​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស​។

ការ​ព្រួយបារម្ភ​អំពី​លទ្ធភាព​នៃ​ការ​រាលដាល ជា​សហគមន៍​កើត​មាននៅ​ពេល​ដែល​ចំនួន​អ្នក ផ្ទុកមេរោគ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​ត្រូវ​បាន​រក​ឃើញ​កើនឡើង ដល់​២២៥​នាក់​។ តើ​កត្តា​អ្វីខ្លះ​ដែល​នឹង​អាច​នាំ​ដល់​ការ​រាលដាល​ជា​សហគមន៍? រហូត​ម​ដល់​ពេល​នេះ វា​ប្រាកដ​ណាស់​ថា ករណី​កូ​វី​ដ​-១៩​ទាំងអស់​ទាក់ទង​នឹង​ការ​នាំ​ចូល​ពី​ខាងក្រៅ បន្ទាប់​ពី​កម្ពុជា​បើក​ការ​ហោះហើរ ទូលាយ​ចូល​ប្រទេស​កម្ពុជា​ដោយ​ហេតុផល​សេដ្ឋកិច្ច​។

កត្តា​ទី​មួយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​គឺ​ករណី​ដែល អាច​កើត​មានបាន​ថា​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​បាន​មក​ដល់​ព្រ​លាន​យន្តហោះ​បាន​ធ្វើតេស្ត​ដែរ ប៉ុន្តែ​រក​មិនឃើញ​មាន​ផ្ទុកមេរោគ ដែល​ករណី​នេះ​គេ​ហៅ​ថា false negative ក្នុង​ករណី​នេះ​ជន​នោះ​នឹង អាច​ឆ្លង​ផុត​ខ្សែត្រៀម​ការពារ​ទី​មួយ​របស់​កម្ពុជា​។ ក្នុង​ករណី​នេះ វា​នឹង​នឹង​អាច​នាំ​ឲ្យ​មានការ​រាលដាល មេរោគ​កូ​វី​ដ​-១៩ បើសិនជា​ជន​នោះ​មិន​អនុវត្ត​បាន​ល្អ​ការ​ដាក់​ខ្លួនឯង​ដាច់​ដោយឡែក​ពី​គេ​ក្នុង​រយៈពេល​១៤​ថ្ងៃ​ដើម្បី​តាមដាន​។

ក្នុង​ចំណុច​នេះ វា​មាន​សារសំខាន់​ណាស់​ដែល​អ្នក​ធ្វើ​ដំណើរ ចូល​ប្រទេស​កម្ពុជា ទាំងអស់​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ល្អ​បំផុត​ការ​ដាក់ខ្លួន​ដោយឡែក​១៤​ថ្ងៃនេះ បើ​ទោះ បី​ជា​ពួក​គេ​មិន​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​កូ​វី​ដ​-១៩ នៅ​ពេល​មក​ដល់​ព្រ​លាន​យន្តហោះ​ក្តី​។ កត្តា​ហានិភ័យ​ទី​ពីរ​គឺ ប្រជាជន​កម្ពុជា​ហាក់ដូចជា​អនុវត្ត​មិន​បាន​ល្អ​ឡើយ​គោលការណ៍​គម្លាត​សង្គម​ពីរ​ម៉ែត្រ​។ ការ​គោរព​គោលការណ៍​នេះ នឹង​កាត់​បន្ថយ​ការ​ចម្លង​កូ​វី​ដ​-១៩​ទៅ​កាន់​អ្នក​ដទៃ ឬ​ក៏​សហគមន៍​។

នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា ជា​ច្រើន​បាន​ត្រៀមខ្លួន​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែសីហា ខាង​មុខ​នេះ វា​នឹង​នាំ​ឲ្យ មានការ​ព្រួយបារម្ភ​ខ្លាំង បើសិនជា​គោលការណ៍​គម្លាត​សង្គម​នេះ​មិន​ត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​។ កត្តា​ហានិភ័យ​ទី​បី​គឺ ប្រជាជន​កម្ពុជា​ដូច​ជា​មិនសូវ​ឃើញ​មាន​ពាក់​ម៉ាស​ច្រើន​ដូច​មុន​ឡើយ​។ ការ​ពាក់​ម៉ា​សគឺ​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង និង​ចម្លង​មេរោគ​កូ​វី​ដ​-១៩​។ ទីក្រុង​ហុងកុង​បាន​ចេញ​គោលការណ៍​ឲ្យ​ប្រជាជន​ទាំងអស់​ពាក់​ម៉ាស នៅ​ទី​សាធារណៈ​ដើម្បី​ជា​វិធានការ មួយ​នៅ​ក្នុង​ការ​ទប់ស្កាត់​មេរោគ​កូ​វី​ដ​-១៩​នេះ​។

ដូច្នេះ បើសិនជា​ចង់​ចៀសវាង​ការ​ចម្លង​កូ​វី​ដ​-១៩ ចូល​សហគមន៍​នោះ ប្រជាជន​កម្ពុជា​ទាំងអស់ និង​អ្នក​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​ទាំងអស់​មិន​ត្រូវ ប្រហែស​បី​យ៉ាងនេះ​ឡើយ ហើយ​ទន្ទឹម​នោះ​ត្រូវ​តែ​រស់នៅ​តាម​គន្លង​ធម្មតា​បែប​ថ្មី​ប្រកបដោយ​អនាម័យ ដោយ​លាង សម្អាត​ដៃ​គ្រប់ពេល​ដែល​គិត​ថា​អាច​នឹង​ប៉ះពាល់​ជាមួយ​អ្វី​ដែល​អាច​ចម្លង​មេរោគ​៕ ដោយ ៖ អ​.​សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ