ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក​ញ៉ា លី ហួរ រម្លឹក​ប្រវត្តិ​ជូរ​ចត់​នៃ​ការ​លក់​ចល័ត​នៅ​ផ្សារ​អូរ​ឬ​ស្សី​ព្រោះ​គ្មាន​ប្រាក់​ជាដើម​ទុន​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​បុគ្គល​នីមួយ​ៗ​ដែល​សព្វថ្ងៃ​មាន​លុយ​ពេញ​ៗ​ដៃ គឺ​មិនមែន​កើតឡើង​ត្រឹម​មួយ​រាត្រី​នោះ​ទេ តែ​គឺជា​ខិតខំ​យប់​ថ្ងៃ ហែល​ឆ្លង​នូវ​បទ​ពិសោធន៍​ជូរ​ចត់​ជា​ច្រើន ឬ​អាច​និយាយ​បាន​មុត​បន្លា​ហូរ​ឈាម​ពី​ខ្លួន​មិន​តិច​ឡើយ ខណៈ​នៅ​ក្រៅ​ឆាក​ខ្លះ​អាច​គិត​ខ្លី​ថា បុណ្យ​សំណាង​ពី​បុពេ្វ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​បុគ្គល​នីមួយ​ៗ​ដែល​សព្វថ្ងៃ​មាន​លុយ​ពេញ​ៗ​ដៃ គឺ​មិនមែន​កើតឡើង​ត្រឹម​មួយ​រាត្រី​នោះ​ទេ តែ​គឺជា​ខិតខំ​យប់​ថ្ងៃ ហែល​ឆ្លង​នូវ​បទ​ពិសោធន៍​ជូរ​ចត់​ជា​ច្រើន ឬ​អាច​និយាយ​បាន​មុត​បន្លា​ហូរ​ឈាម​ពី​ខ្លួន​មិន​តិច​ឡើយ ខណៈ​នៅ​ក្រៅ​ឆាក​ខ្លះ​អាច​គិត​ខ្លី​ថា បុណ្យ​សំណាង​ពី​បុពេ្វ ។

ជាក់ស្តែង លោក​ឧក​ញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន លី ហួរ គ្រុប បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ដំណើរ​ជីវិត គឺ​វែង​ឆ្ងាយ​ណាស់ លោក​ឧកញ៉ា​បាន​ប្រឡូក​ក្នុង​មុខ​ជំនួញ​ជា​ច្រើន តាំងពី​ការ​លក់​អំបិល​ទុំ​នៅ​ព្រំដែន​វៀតណាម ការ​ជួញដូរ​ស្ក​ត្នោត ការ​ជួញដូរ​ក្រណាត់​ពី​ព្រំដែន​ថៃ ហើយ​ពេល​រកស៊ី​ឥ​វ៉ា​ន់​នៅ​ព្រំដែន​ថៃ​កាលនោះ (​អំឡុង​ឆ្នាំ​ជាង ១៩៨០) គឺ​មាន​គេ​បាញ់​ប្លន់​ស្រស់​ៗ​ពេក ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លាំង ទើប​លោក​ឧកញ៉ា ដែល​សល់​ដើមទុន​ខ្លះ​ៗ​យក​មក​បើកមុខ​របរ​លក់​ក្រណាត់​នៅ​ផ្សារ​កំពង់ចាម ។ «​ប្រាកដ​ណាស់ បើ​មិន​ប្រឹង​មិន​មាន​នោះ​ទេ​» នេះ គឺ​ឃ្លា​ដែល​ជំរុញ​លោក​ឧកញ៉ា​ខិតខំ​គ្រប់ពេលវេលា​ដោយ​គ្មាន​គិត​អំពី​ការ​នឿយហត់​ឡើយ ។

លោក​ឧកញ៉ា លី ហួរ បាន​ថ្លែងប្រាប់​សហការី​នៃ​សារព័ត៌មាន​កោះសន្តិភាព​បន្ត​ទៀត​ថា ដោយសារ​តែ​ការ​លក់ដូរ​ពិបាក​ពេក ក៏​មានគំនិត​ថា ឡើង​មក​ភ្នំពេញ មើលគេមើលឯង​លក់ដូរ​នៅ​ទីក្រុង ។ ព្រោះ​គិត​ថា បើ​បន្ត​រកស៊ី​នៅ​កំពង់ចាម​បែប​ទៅ​មុខ​អត់​រួច​ទេ អ​ញ្ចឹ​ង​ក៏​បបួល​គាត់ (​ភរិយា​) ឡើង​មក​រកស៊ី​នៅ​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៨៤ ។ មក​ពេល​មក​នៅ​ភ្នំពេញ គឺ​មាន​លុយ​តែ​មួយ​តម្លឹង (​មាស​) គត់ ។

លោក​ឧកញ៉ា ពោល​បន្ត​ជាមួយ​ទឹកមុខ​មាំ​ថា សំនួរ​ដែល​ត្រូវ​ចោទសួរ​នា​ពេល​នោះ​ថា តើ​យើង​ត្រូវធ្វើ​ដូច​ម្តេច​ជាមួយ​ដើមទុន​ប៉ុណ្ណឹង?កាលនោះ​តម្លៃ​ផ្ទះ គឺ​ថោក​ៗ​ទេ ។ ផ្ទះ​ជាន់​ទី​២ នៅ​ផ្លូវ​មុន្នី​វង្ស​ដែល​ខ្ញុំ​បាន​ទិញ គឺ​មាន​តម្លៃ ១ ជី​កន្លះ និង​ផ្ទះ​ជាន់​ផ្ទាល់​ដី​តម្លៃ ៥​ជី អ​ញ្ចឹ​ង​យើង​មាន​លុយ​តែ​មួយ​តម្លឹង អ​ញ្ចឹ​ង​តើ​យើង​ត្រូវ​បែងចែក​យ៉ាងដូចម្តេច ? ទី​១ គឺ​ទិញ​ផ្ទះ​ស្នាក់​នៅ អ​ញ្ចឹ​ង​យើង​សម្រេចចិត្ត​ទិញ​ផ្ទះ​ថោក​ជាងគេ នៅ​ខាងលើ គឺ​នៅផ្ទះ​ជាន់​ទី​២ តម្លៃ ១ ជី​កន្លះ អ​ញ្ចឹ​ង​យើង​នៅ​សល់ ៧ ឬ ៨ ជី គឺ​យើង​ធ្វើ​ជាដើម​ទុន​លក់​ក្រណាត់​ដដែល ។

លោក​បាន​បញ្ជាក់​ថា «​ប៉ុន្តែ យើង​អត់​មាន​តូប​ទេ ព្រោះ​កាលនោះ​នៅ​ផ្សារ​អូរ​ឬ​ស្សី តូប​មួយ​តម្លៃ ៥ ជី គឺ​តម្លៃ​ស្មើនឹង​ផ្ទះល្វែង​ជាន់​ក្រោម​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ដែរ ។ អ​ញ្ចឹ​ង​យើង​អត់​មាន​លទ្ធភាព​ទិញ​ទេ ដូច្នេះ​តើ​យើង​លក់​ក្រណាត់​របៀប​ម៉េច​វិញ ? អ​ញ្ចឹ​ង​ប្រពន្ធ​ខ្ញុំ​ក៏​និយាយ​ថា​«​លុយ​យើង​មាន​តិច អ​ញ្ចឹ​ង​តើ​យើង​ត្រូវធ្វើ​ម៉េច?ទិញ​ផ្ទះ​នៅ​អស់​ខ្លះ​ហើយ បើ​ទិញ​តូប​ទៀត គឺ​អស់​ដើមទុន​តែ​ម្តង គឺ​គ្មាន​សល់​លុយ​អី​ទៅ​ទិញ​ក្រណាត់​នោះ​ទេ ? ចេះ​តែ​ដេក​គិត​ថា មក​នៅ​ភ្នំពេញ​តើ​រកស៊ី​អី​បាន ? ខ្ញុំ​ថា អត់​ទិញ​តូប​ទេ ព្រោះ​បើ​ទិញ​តូប​ទេ ព្រោះ​បើ​ទិញ​តូប​នឹង​អស់​លុយ​ហើយ អ​ញ្ចឹ​ង​ខ្ញុំ​ក៏​គិត​ឃើញ​គំនិត​មួយ គឺ​ការ​លក់​ចល័ត ។ លក់​ចល័ត គឺ​ខ្ញុំ​អាច​និយាយ​បាន​ថា ចាប់ផ្តើម​ពី​រូប​ខ្ញុំ​តែ​ម្តង ព្រោះ​ក្រោយមក​ទើបបាន​ឃើញ​គេ​លក់​ចល័ត​តាម​ដែរ​» ។

តើ​ការ​លក់​ចល័ត​នា​ពេល​នោះ លក់​របៀប​ណា ? និយាយ​បណ្តើរ​អម​ជាមួយនឹង​ការ​ផ្ទុះ​ជា​សំណើច​មួយ​ៗ​ផង​នោះ លោក​ឧកញ៉ា លី ហួរ បាន​ពោល​ឡើង​ថា «​យើង​លក់​នៅ​ផ្សារ​អូរ​ឬ​ស្សី​ចល័ត​នោះ គឺ​ពី​ដំបូង​ឡើយ គឺ​យើង​មើល​ម៉ោង​៧​ឬ ៧ កន្លះ​អី គឺ​យើង​ដើរ​មើល​តូប ព្រោះ​អ្នក​លក់ដូរ​គេ​មក​ពី​ព្រលឹម​ៗ ។ អ​ញ្ចឹ​ង​ម៉ោង ៧ ឬ ៧ កន្លះ​អី​យើង​ចាប់ផ្តើម​ដើរ​មើល​តូប​ណា ដែល​យើង​គិត​ថា ម្ចាស់​គេ​អត់​មក​លក់ អ​ញ្ចឹ​ង​យើង​ក៏​លក់​នៅ​មុខ​តូប​គេ​នឹង ។

អ​ញ្ចឹ​ង​លក់​យូរ​ៗ​ទៅ​គេ​អាណិត​យើង គេ​ដឹង​ថា យើង​អត់​មាន​តូប​លក់​ទេ អ​ញ្ចឹ​ង​ពេល​គាត់​ស្គាល់​យើង គាត់​ដឹង​ថា ថ្ងៃនេះ ឬ​ថ្ងៃ​នោះ​គាត់​មានធុរៈ​អ​ត់មកល​ក់អី គឺ​គាត់​មក​ប្រាប់​យើង​ថា «​ស្អែក​ទៅ​លក់​តូប​ខ្ញុំ​ទៅ ខ្ញុំ​ឈប់​ពីរ​ថ្ងៃ​» អ​ញ្ចឹ​ង​ដល់​យូរ​ៗ​ទៅ យើង​ចេះ​តែ​បាន​លក់​រាល់ថ្ងៃ តែ​ពេល​ខ្លះ​ពេល​កំពុង​តែ​រៀប​ឥ​វ៉ា​ន់ ម្ចាស់​តូប​គេ​មក​ដល់​ល្មម ព្រោះ​ពេល​ខ្លះ​ម្ចាស់​តូប​គេ​មក​បើក​តូប​គេ​រាង​យឺត​ជាង​រាល់ដង អ​ញ្ចឹ​ង​យើង​ក៏​ត្រូវ​រើ​ចេញ​វិញ ។ នឹក​ដល់​រឿង​លក់​ចល័ត ខ្ញុំ​ក៏​នឹកឃើញ​ថា ហេតុ​អី​ក៏​ខ្ញុំ​មាន​បញ្ញា​ចេះ​នឹកឃើញ​ដល់​ចំនុច​នៃ​ការ​លក់​ចល័ត ។ ពេល​នោះ​មិនដឹង​ម៉េច​ទេ ចេះ​តែ​គិត​ៗ​ក៏​នឹកឃើញ​រឿង​លក់​ចល័ត​ហ្នឹង ព្រោះ​ពេល​នោះ​យើង​អត់​លទ្ធភាព​ទិញ​តូប អ​ញ្ចឹ​ង​យើង​អត់​មាន​តូប​នៅ​ផ្សារ​លក់​ត្រឹមត្រូវ​នឹង​គេ​ទេ ។

ពេល​នោះ គឺ​លក់​ចល័ត ដើរ​លក់​គ្រប់​តូប ហើយ​ភ្ញៀវ​យើង​ធ្លាប់​ទិញ​ឥ​វ៉ា​ន់​យើង​នៅ​តូប​នេះ ស្អែក​ឡើង​គាត់​ខំ​ដើរ​រក​ទៅ​ឃើញ​យើង​លក់​នៅ​តូប​ខាង​នោះ​វិញ ។ អ​ញ្ចឹ​ង​ក៏​ជម្រាប​ប្រាប់​ភ្ញៀវ​ថា យើង​លក់​ចល័ត ។ លោក​បាន​បន្ត​ថា «​ទម្រាំ​តែ​យើង​មាន​លទ្ធភាព​តិច​ទៅ ច្រើន​ដែល គឺ​ជិត​មួយ​ឆ្នាំ​ដែល​យើង​បាន​លក់​ចល័ត អ​ញ្ចឹ​ង​ក៏​បែកគំនិត​ថា ជួល​តូប​គេ​លក់​ម្តង ព្រោះ​ដំបូង​ៗ​យើង​អត់​ហ៊ាន​ជួល​ទេ ព្រោះ​ខ្លាច​លក់​អត់​ដាច់ ខ្លា​ចរក​លុយ​បង់​ឈ្នួល​ឲ្យ​គេ​អត់​បាន ។

ការ​ពិត​ទៅ​ការ​លក់​ចល័ត គឺ​ពិបាក​មែន ព្រោះ​ពេល​ខ្លះ​ម្ចាស់​តូប​គេ​រាង​យឺត យើង​អត់​ដឹង អ​ញ្ចឹ​ង​ខណៈ​ពេល​យើង​កំពុង​រៀប​ឥ​វ៉ា​ន់​មុខ​តូប​គេ ម្ចាស់​តូប​គេ​ក៏​មក​ដល់ អ​ញ្ចឹ​ង​ត្រូវ​រើ​ឥ​វ៉ា​ន់​ចេញ​ទៀត​ទៅ​» ។ ចំណែក​ការ​លក់ដូរ​កាលនោះ គឺ​ទៅ​ទិញ​ក្រណាត់​នៅ​កន្លែង​បោះ​ដុំ​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក គឺ​យើង​ទិញ​ជា​ក្រណាត់​មួយ​អាវ​ៗ ខណៈ​ពេល​នោះ​ឈ្មួញ​គេ​មាន​លុយ​គេ​នាំ​ក្រណាត់​មក​ទាំង​ឡាន​ៗ​ពី​កោះកុង ។

លោក​ឧកញ៉ា លី ហួរ ដែល​មនុស្ស​ភាគច្រើន​ស្គាល់​គាត់​ថា ជា​សេដ្ឋី​រកស៊ី​លក់​មាស​ប្ដូរ​ប្រាក់​នៅ​ស្រុក​ខ្មែរ​បាន​បន្ត​ថា «​រហូត​ដល់​ឆ្នាំ​១៩៨៦ ពេល​នោះ​យើង​មាន​លក់​ក្រណាត់​ច្រើន​ហើយ យើង​ឡើង​លទ្ធភាព​ច្រើន​គួរសម ។ ពេល​នោះ​ការ​រកស៊ី​ក្រណាត់​ពិតជា​ហត់​ណាស់ ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ហត់​ដែរ អ​ញ្ចឹ​ង​ក៏​ប្រាប់​ទៅ​ភរិយា​ខ្ញុំ​ថា ខ្ញុំ​ឃើញ​គេ​លក់​មាស​ស្រួល ហើយ​ជំនាន់​នោះ​ការ​ទិញ​ដូរ​លក់​ក្រណាត់ គឺ​ទិញ​ជា​មាស អ​ញ្ចឹ​ង​ខ្ញុំ​ក៏​ស្គាល់​រឿង​មាស​នឹង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ