តើហេតុអ្វីទឹកសមុទ្រមានពណ៌ខៀវ ?
សមុទ្រគឺជាលំហទឹកធំល្វឹងល្វើយដែលគ្រប់ដណ្តប់៧០,៨ភាគរយនៃផែនដី ។ សមុទ្រមានទ្រង់ទ្រាយធំមហាសាលត្រូវគេឱ្យឈ្មោះថា «មហាសមុទ្រ» ដូចជាមហាសមុទ្រប៉ាស៊ីហ្វិក
សមុទ្រគឺជាលំហទឹកធំល្វឹងល្វើយដែលគ្រប់ដណ្តប់៧០,៨ភាគរយនៃផែនដី ។ សមុទ្រមានទ្រង់ទ្រាយធំមហាសាលត្រូវគេឱ្យឈ្មោះថា «មហាសមុទ្រ» ដូចជាមហាសមុទ្រប៉ាស៊ីហ្វិក
សមុទ្រគឺជាលំហទឹកធំល្វឹងល្វើយដែលគ្រប់ដណ្តប់៧០,៨ភាគរយនៃផែនដី ។ សមុទ្រមានទ្រង់ទ្រាយធំមហាសាលត្រូវគេឱ្យឈ្មោះថា «មហាសមុទ្រ» ដូចជាមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រឥណ្ឌាជាដើម ។ ចំណែកប្រទេសកម្ពុជាក៏មានសមុទ្រដែរ ។
តើហេតុអ្វីបានជាទឹកសមុទ្រមានពណ៌ខៀវ? យោងតាមមន្ទីររដ្ឋបាលបរិយាកាស និងមហាសមុទ្រជាតិអាមេរិក (NOAA) និងគេហទំព័រ «គំនិត» បញ្ជាក់ថា ទឹកសមុទ្រមានពណ៌ខៀវ តែពេលខ្លះពណ៌បៃតងដោយសារតែផ្កាថ្ម ឬប្លង់តុងដែលរស់នៅក្នុងបាតសមុទ្រ ។
ទឹកសមុទ្រមានពណ៌ខៀវ គឺដោយសារទឹកមួយភាគធំមានពណ៌ខៀវ ហើយវាមានតួនាទីស្រូបពន្លឺព្រះអាទិត្យ ពោលគឺវាស្រូបពន្លឺពណ៌ក្រហមរបស់ពន្លឺព្រះអាទិត្យ និងជះត្រឡប់មកវិញជាពន្លឺពណ៌ខៀវ ។
ដោយសារតែថាមពលរបស់វា ពន្លឺពណ៌ខៀវ អាចជ្រៀតចូលទៅក្នុងទឹកបានជ្រៅជាងពណ៌ដទៃទៀត ។ ម្យា៉ងវិញទៀត ភាគល្អិតជាច្រើននៅក្នុងទឹកដើរតួជាកញ្ចក់ តូចៗ ដែលជាហេតុធ្វើឱ្យសមុទ្រជះត្រឡប់មកវិញនូវពណ៌ផ្ទៃមេឃ ។ សមុទ្រមានពណ៌ត្នោតនៅពេលទឹកទន្លេជួបជាមួយទឹកសមុទ្រ ឬក្រោយពេលព្យុះ ។
រីឯសមុទ្រមានពណ៌ក្រហម ឬបៃតងដោយសារតែវត្តមានផ្កាថ្ម និងរុក្ខជាតិមានជីវិតនៅក្នុងទឹក ។ តំបន់ដែលទឹកសមុទ្រមានផ្ទុកសារធាតុសរីរាង្គមានពណ៌ខៀវជាពិសេស ៕
ចែករំលែកព័តមាននេះ