ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​រដូវ​កាល PL យប់មិញគ្មាន​ក្រុមណា​រីករាយ​ខ្លាំងដូច Aston Villa ឡើយ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ លោក Dean Smith អ្នកចាត់ការ​ទូទៅ​ក្រុម Aston Villa បាន​និយាយ​ថា​ការ​បន្ត​ស្នាក់​នៅ​ក្រប​ខណ្ឌ Premier…

ប្រទេស​អង់គ្លេស ៖ លោក Dean Smith អ្នកចាត់ការ​ទូទៅ​ក្រុម Aston Villa បាន​និយាយ​ថា​ការ​បន្ត​ស្នាក់​នៅ​ក្រប​ខណ្ឌ Premier League ធ្វើ​ឱ្យ​លោក​មាន​អារម្មណ៍ថា​រីករាយខ្លាំងជាង​ ពេល​ឡើង​មក​កាន់​ក្រប​ខណ្ឌ​នេះ (Promotion) កាលពី​រដូវ​កាល​មុន​។

លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ West Ham នៅ​ក្នុង​ជំនួប​បិទ​រដូវ​កាល ២០១៩-២០ កាលពីយប់មិញ ​បាន​ធានា​ឱ្យ​ក្រុម Aston Villa រួច​ផុត​ពី​ការ​កាត់​ចោល​ទៅ​កាន់​ក្រប​ខណ្ឌលំដាប់ទី២ Championship រដូវ​កាល​ក្រោយ ដោយបាន​នាំ​មុខ ១​ពិន្ទុ​ពី​ក្រុម​ត្រូវ​កាត់​ចោល Bournemouth ដែលនៅ​ចំណាត់ថ្នាក់​លេខ​១៨​។

https://twitter.com/AVFCOfficial/status/1287437514920398851

លោក Dean Smith បាន​ថ្លែង​ក្រោយ​ចប់​ការ​ប្រកួត​ថា «​ខ្ញុំ​មាន​អារម្មណ៍​រីករាយ និងមោទនភាព​យ៉ាង​ខ្លាំង​ ដែល​អាច​បន្ត​នៅក្រប​ខណ្ឌ​ Premier League រដូវ​កាល​ក្រោយទៀត។ ហើយ​វា​ជា​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​របស់ Aston Villa។ វា​មាន​អារម្មណ៍​ប្រសើរ​ជាង​ការ​ឡើង​មក​កាន់​ក្រប​ខណ្ឌ​នេះ កាលពី​ឆ្នាំ​មុន​ទៅ​ទៀត​»​។

សូម​បញ្ជាក់​ថា ក្រោយពីចប់រដូវកាល ២០១៩-២០ ក្រុម Bournemouth, Watford និង Norwich City ​ត្រូវ​ធ្លាក់ទៅ​កាន់​ក្រប​ខណ្ឌ Championship សម្រាប់​រដូវ​កាល​ក្រោយ ខណៈ​នៅ Championship បានរក​ឃើញ​២​ក្រុមហើយ ដែលឡើង​មកកាន់ Premier Leaegue គឺក្រុម Leeds United និង West Brom ៕ (ដកស្រង់ចេញពី BBC)