ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតគ្រូបង្វឹក Arsenal ត្រឡប់មកវិញ ទៅដឹកនាំក្លិបនៅ La Liga

4 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ លោក Unai Emery អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅថ្មីរបស់​ក្រុម Villarreal នៅ​ក្រប​ខណ្ឌ…

ប្រទេស​អេ​ស្ប៉ា​ញ ៖ លោក Unai Emery អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅថ្មីរបស់​ក្រុម Villarreal នៅ​ក្រប​ខណ្ឌ La Liga ជា​ផ្លូវការ ក្នុង​កិច្ចសន្យា​រយៈពេល ៣​ឆ្នាំ​។

គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ៤៨​ឆ្នាំ​ខាងលើ​ត្រូវ​បាន​ក្លិប Villarreal ជ្រើស​យក​មក​ជំនួស​តំណែង​របស់​លោក Javi Calleja ដែល​បាន​ចាក​ចេញពី​ក្លិប​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា​កន្លង​ទៅ។ បើ​ទោះបីជា​ក្រុម​មួយ​នេះ ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៥ និង​ទទួល​បាន​កៅអី​ពានរង្វាន់ Europa League រដូវ​កាល​ក្រោយ​ក៏​ដោយ​។

ជម្រាបជូនថាលោក Unai Emery បាន​ទំនេរ​គ្មាន​ការងារ​ធ្វើ​ចាប់តាំងពី​ក្លិប Arsenal សម្រេច​បញ្ចប់​តួនាទី​របស់​លោក​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ បន្ទាប់​ពី​ដឹកនាំ​ក្រុម​បាន​ត្រឹមតែ ១៨​ខែ និង​ត្រូវ​ជំនួស​ដោយ​លោក Mikel Arteta រហូត​មក​ដល់​បច្ចុប្បន្ន​។

សូម​រំលឹក​ថា Unai Emery ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​គ្រូបង្វឹក​ដែល​បទ​ពិសោធន៍​ម្នាក់ បន្ទាប់​ពី​ធ្លាប់​ដឹកនាំក្លិប​ធំ​ៗ​ជា​ច្រើន​ក្នុង​មាន​ទាំង Valencia, Sevilla, PSG និង Arsenal ព្រមទាំងបាន​ឈ្នះ​ពាន​ង្វា​ន់​ជា​ច្រើន​ក្នុង​នោះ​មាន​ទាំង Europa League និង Ligue 1 ផង​ដែរ​៕